jump to navigation

ព័ត៌មាន​អន្តរជាតិ៖ រក​ឃើញ​កូនស្រី​ដែល​រលក​ ស៊ូណាមិ បោកបក់​យក​ទៅ​បាត់​កាល​ពី​ប្រាំពី​ឆ្នាំ​មុន 23/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
trackback

កាល​ពី​ឆ្នាំ ២០០៤ កុមារី​ដែល​មាន​ឈ្មោះ​ថា Wati កាល​នោះ​មាន​អាយុ ៨ ឆ្នាំ​រស់នៅ​តំបន់​មួយ​ដែល​មាន​ឈ្មោះ​ថា​ Meulaboh នៃ​ខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ី ត្រូវ​​បាន​​របូត​ពី​ដៃ​ម្ដាយ​ទៅ​តាម​ទឹក​ហូរ​ ដោយសារ​រលក​រញ្ជួយ​ ស៊ូណាមិ ដោយ​មិន​ដឹង​ថា​នាង​ស្លាប់ រឺ រស់​នៅ​ទេ។ ក្រោយ​ពី​ ស៊ូណាមិ បញ្ចប់​គ្មាន​អ្នកណា​ម្នាក់​បាន​ឃើញ​​ថា​នាង​ស្លាប់ រឺ រស់​នោះ​ទេ តែ​ក្រុម​គ្រួសារ​របស់​នាង​បាន​គិត​ថា​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ។ 

តែ​នៅ​ថ្ងៃ​ ពុធ ​​នេះ​ជីតា​របស់​នាង​ឈ្មោះ Ibrahim ដែល​រស់នៅ​ទីក្រុង Meulaboh បាន​លឺ​អ្នក​ស្គាល់​គាត់​និយាយ​រឿង​ក្មេង​ស្រី​នេះ​ ដែល​អីឡូវ​​អាយុ ១៥ ឆ្នាំ​ហើយ​ដើរ​ស្វែង​រក​ក្រុម​គ្រួសារ​ តែ​នាង​មិន​អាច​ចងចាំ​ឈ្មោះ​អ្នកណា​ម្នាក់​ ក្នុង​ក្រុម​គ្រួសារ​នាង​ទេ​លើក​លែង​តែ​ឈ្មោះ​ជីតា​របស់​នាង​គឺ Ibrahim។ បន្ទាប់​ពី​លោកតា Ibrahim បាន​ពិនិត្យ​នាង​ដោយ​ផ្ទាល់​គាត់​គិត​ថា​នាង​ជា Wati ចៅ​ស្រី​របស់​គាត់​ដែល​ត្រូវ​​រលក​ ស៊ូណាមិ បក់​បោក​​​យក​ទៅ​បាត់​កាល​ពី​​ប្រាំពីរ​ឆ្នាំ​កន្លង​ទៅ។

Ibrahim បាន​ផ្ដាំផ្ញើ​ពាក្យ​ទៅ​នាង​ជា​ម្ដាយ​គឺ Yusniar និង ប្ដី​របស់​នាង​គឺ Yusuf អោយ​មក​ផ្ទះ​របស់​គាត់​ដើម្បី​បាន​ជួន​នឹង Wati។ ឪពុក​ម្ដាយ​របស់​នាង​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​នាង​បាន​ថា​ជា Wati កូនស្រី​របស់​ពួក​គេ​ ក្រោយ​ពី​ពួក​គេ​ចំណាំ​ស្នាម​ប្រជ្រុយ​តូច​មួយ និង សម្លាក​មួយ​លើ​ចិញ្ចើម​របស់ Wati នៅ​ពេល​ដែល​នាង​អាយុ ៦ ឆ្នាំ។

Related articles

មតិ»

1. lavorn (ឡាវ័ន​) - 23/12/2011

សម័យ​នេះ​ទៅ​ហើយ ម្តេច​ក៏​មិន​ទៅ​ពិនិត្យ​ DNA

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/12/2011

ចំណាំ​ប្រជ្រុយ និង សម្លាក 😯


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: