jump to navigation

ភាពយន្ដ​បរទេស៖ The Girl with the Dragon Tattoo 23/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ភាពយន្ដ​បរទេស.
Tags: , , , , , , , ,
trackback

អ្នក​ទាំង​​អស់​គ្នា​បាន​មើល​រឿង The Girl with the Dragon Tattoo ឬ​នៅ? រឿង​នេះ​ប្រហែល​អាច​ជា​ក្ដី​រំជើបរំជួល​​សំរាប់​អ្នក​រស់នៅ​ប្រទេស ស៊ុយអែត អ្នក​ដែល​ធ្លាប់​មក​សិក្សា​រៀន​សូត្រ អ្នក​​ធ្លាប់​មក​ទេសចរណ៍​ទីនេះ ក្នុង​ការ​ទស្សនា​រឿង​នេះ ព្រោះ​ឈុត​ពី​ដើម​រហូត​ដល់​ចប់​ថត​​នៅ​ប្រទេស​នេះ​ទាំង​អស់។ កាល​ពី​ឆ្នាំ​ ២០០៩ រឿង​នេះ​បាន​ដាក់​បញ្ចាំង​នៅ​រោងកុន​ម្ដង​រួច​មក​ហើយ តែ​កាល​នោះ​ជា​ Swedish Version ដែល​ដាក់​ចំណង​ជើង​ថា Män som hatar kvinnor ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា Men who hate women មិន​ដឹង​ថា​យ៉ាង​ម៉េច​បាន​ជា​ពេល​ដែល​ក្រុម Hollywood យក​ទៅ​ថត​បែរ​ជា​ប្ដូរ​ចំណងជើង​ទៅ​ជា The Girl with the Dragon Tattoo ទៅ​វិញ ដូច​ជា​ចំលែក​​បន្តិច​ដែរ។

រឿង​នេះ​អ្នក​និពន្ធ​ក៏​ជា​ជនជាតិ ស៊ុយអែត ដែរ​ ដែល​មាន​ឈ្មោះ​ថា Stieg Larsson តែ​គាត់​ស្លាប់​នៅ​ឆ្នាំ ២០០៤ មុន​ពេល​ដែល​រឿង​​របស់​គាត់​ត្រូវ​បាន​គេ​យក​មក​ថត​​ជា​កុន​ Swedish Version និង Hollywood Version ទៅ​ទៀត។ សាច់រឿង​នេះ​និយាយ​អំពី​អ្នក​កាសែត​ម្នាក់​ បាន​សរសេរ​អត្ថបទ និង ស្វែង​រក​ក្មេង​ស្រី​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​ម្នាក់​​ជាច្រើន​ឆ្នាំ​កន្លង​​ទៅ​ហើយ ក្នុង​រឿង​អ្នក​នឹង​អាច​ឃើញ​ពី​ទិដ្ឋភាព​ច្រើន​ នៅ​ភាគ​ជើង​នៃ​ប្រទេស​ស៊ុយអែត ដែល​​ស្ទើរ​តែ​ជិត​ដល់​ប៉ូល​ខាងជើង ដែល​មហា​សែន​ត្រជាក់ ដែល​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​ខ្មឹក។

កាល​ពី​ល្ងាច​មិញ​នេះ ​ខ្ញុំ​បា​ន​ទៅ​មើល​រឿង​នេះ​នៅ​រោងកុន​មួយ ​កណ្ដាល​ក្រុង​នៃ​ប្រទេស​ ស៊ុយអែត នេះ​គឺ​ក្រុង​ ស្តុកខុម ខ្ញុំ​ចូលចិត្ត​រឿង​នេះ​ជាង​រឿង​ Twilight – Breaking Dawn ដែល​ខ្ញុំ​មើល​ប៉ុន្មាន​ថ្ងៃ​មុន។ ហើយ​ចំណែក​រឿង​នេះ​ជា Swedish Version ដែល​គេ​ដាក់​ចំណង​ជើង​ថា Män som hatar kvinnor ក៏​គួរ​អោយ​ចាប់​អារម្មណ៍​មិន​អន់​ជាង​រឿង​​ Hollywood Version នេះ​ដែរ។ រឿង​ដែល​ជា Hollywood Version នេះ​មាន​តួ​ពិសេស​ដូច​ជា Daniel Craig ជា​តួ​ឯក​ប្រុស និង Rooney Mara ជា​តួ​ស្រី។

រឿង​ The Girl with the Dragon Tattoo មិត្តភ័ក្ដិ​របស់​ខ្ញុំ​បាន​ទិញ​សៀវភៅ​​នេះ​ជូន​ខ្ញុំ​ក្នុង​ពេល​កន្លង​ទៅ តែ​ខ្ញុំ​អាន​មិន​ទាន់​ចប់​នៅ​ឡើយ​ផង​ព្រោះ​រវល់​ជាមួយ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ច្រើន​ពេក អីឡូវ​មិន​បាច់​អាន​បញ្ចប់​ទេ ព្រោះ​បាន​មើល​នៅ​រោងកុន​រួច​ម្សិលមិញ​ទៅ​ហើយ។ សំរាប់​អ្នក​រស់នៅ​ប្រទេស ស៊ុយអែត ប្រញាប់​ឡើង​ទាន់​គេ​នៅ​បញ្ចាំង​នៅ​រោងកុន!

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: