ឈឺចិត្តណាស់មែនទេដែលគេប៉ះពាល់ខ្មែរ? 27/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ក្រុមហ៊ុនស៊ូកាកូអ៊ីន, ខួរស្អុយ, បឹងកក់, ពួកមិនបានការ, ពួកអាភ្លីភ្លើ, ព្រៃឡង់, ស្រីខូចយួន
trackback
ពេលដែលខ្ញុំថា “ខ្មែរមានក្បាលតែមានខួរស្អុយរលួយមួយចំហៀងធំ” អ្នកទាំងអស់គ្នាឈឺចិត្តទេ? ចំលើយមួយរយភាគរយគឺ “ឈឺចិត្តណាស់” ព្រោះតែគេដៀលមើលងាយខ្មែរ គេបន្ទាបបន្ថោកខ្មែរ អ្នកទាំងអស់គ្នាមិនសុខចិត្តទេ មិនព្រមអោយអ្នកណាម្នាក់ជាន់ឈ្លីខ្មែរជាដាច់ខាត។ ខ្ញុំសូមហៅអ្នកទាំងអស់គ្នាថា “ពួកអាភ្លីភ្លើ” ចុះអាណាវ៉ៃខ្មែរបែកក្បាលសន្លប់ ដេកក្នុងថ្លុកឈាមនៅបឹងកក់នោះ? អាណាប្រើពួកប៉ូលិសអោយវាយកម្មកររោងចក្រ ចាប់ពួកគេដាក់គុក? អាណាកំពុងតែកាប់ព្រៃឡង់បំផ្លាញខ្ទេចខ្ទីរាល់ថ្ងៃដែលជាព្រៃដូនតារបស់ខ្មែរ? ពួកអាណាដែលកំពុងតែបំផ្លាញសីលធម៌ខ្មែរ មកលក់ខ្លួនពាសពេញខេត្តក្រុងក្នុងប្រទេសកម្ពុជា? អាណាកំពុងតែប្លន់ដី ផ្ទះសម្បែងប្រជាជន ធ្វើអោយខ្មែរស្រក់ទឹកភ្នែកមិនឈប់ឈរ?
ហើយចុះរឿងទាំងអស់ហ្នឹងកើតឡើងនឹងភ្នែកគេឃើញគ្រប់គ្នា ហេតុអ្វីបានជា “ពួកអាភ្លីភ្លើ” ដែលថាមិនអាចអោយអ្នកណាប៉ះពាល់ខ្មែរបាន មិនបញ្ចេញពាក្យសម្ដី ប្រតិកម្មបន្តិចអញ្ចឹង? ក្រែងពួកអស់លោកឈឺចិត្តសម្បើមណាស់មែនទេ ដែលគ្រាន់តែប្លក់ “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” និយាយប៉ះពាល់ខ្មែរបន្តិចបន្តួច? សូមកុំធ្វើពុតជាស្រលាញ់ខ្មែរ គ្មានអ្នកណានិយាយប៉ះពាល់ខ្មែរបាន តាមជេរប្រទេចគេ ដល់កន្លែង កុំធ្វើដូចឈឺចិត្តណាស់គ្រាន់តែនិយាយប៉ះខ្មែរបន្តិចបន្តួច បើសិនជាការឈឺចិត្តរបស់ពួកអស់លោកជារឿងពិត ម្ដេចក៏អស់លោកបណ្ដោយអោយ ពួកអស់នោះដូចរៀបរាប់ខាងលើធ្វើបាបខ្មែរតាមចិត្ត?
ខ្ញុំសូមផ្ដាំទៅ “ពួកអាភ្លីភ្លើ” ថាបើសិនជាអស់លោកបានឃើញ បានដឹង ពួកអស់នោះធ្វើបាបខ្មែរ តែអ្នកទាំងអស់គ្នាមិនបញ្ចេញប្រតិកម្ម ពាក្យសម្ដី សំងំលាក់ក្បាលដូចពង្រូល សូមដោះស្បែកជើង ហើយវាយចំកណ្ដាលក្បាលខ្លួនឯង ហើយស្រែកជេរខ្លួនឯងខ្លាំងៗថា “អាឆ្កែ ពូកែតែព្រុសរឿងអត់ប្រយោជន៍”៕៚
Related articles
- បច្ចេកវិទ្យា៖ ពង្រីក អក្សរ ខ្មែរ យូនីកូដ ក្នុង Skype (varychin.com)
- បច្ចេកវិទ្យា៖ អ្នក អាច ធ្វើ អោយ ស្រុក ខ្មែរ ធ្លាក់ ព្រិល បាន (varychin.com)
- ជជែក៖ តើ អ្នក គិត យ៉ាង ណា ដែរ អំពី ច្បាប់ នេះ? (varychin.com)
ពាក្យថាស្រលាញ់ខ្មែរគ្រាន់តែកុហកខ្លួនឯង….
គ្រាន់តែចង់បញ្ជាក់ថាខ្លួនជាខ្មែរ….
តាមពិតបញ្ហាចំពោះមុខធ្វើជាមើលមិនឃើញ…
នេះហើយគឺខ្មែរមួយចំនួន ដែលតែងយល់ថាខ្លួនជាអ្នកចេះដឹង….
I do support you “Srok Khmer Sne khnom!!”
នេះពិតជា ពាក្យមួយដែលល្អណាស់! ខ្ញុំនឹង Share ពាក្យទាំងអស់នេះទៅពួកម៉ាក់ Facebook របស់ខ្ញុំទាំងអស់។
សូមប្រយ័ត្នប្រយែងផងពេលដែលចែកចាយទីនោះ ព្រោះគេនឹងឃើញឈ្មោះ និង រូបថតលោកនៅទីនោះ។ អរគុណច្រើន!
ពួកហ្នឹងវាស៊ីឆ្អែតឡើងហល់ហើយ វាមើលលែងឃើញទុកលំបាករបស់ខ្មែរអស់ហើយ បើវាចេះឈឺឆ្អើរវា ឈប់ពុករលួយ វាឈប់កេងបន្លំគេឯងហើយ
អ្នកណាធ្វើអ្នកនឹងទទួល វាធ្វើប៉ុណ្ណាថ្ងៃក្រោយវានឹងទទួលយកលើលពីប៉ុណ្ណឹងវិញ មិនយូរមិនឆាប់ទេ ទោះខំប្រឹងស្រែកជេរក៌វាមិនឈឺក្បាលដែរ ហើយក៌វានៅតែបន្តរធ្វើដដែល បើហ៊ានបាត់ខ្លួន ថោកទាបណាស់ ប្រជាជនខ្មែររស់នៅដោយគ្មានសិទ្ឋសេរីភាពក្នុងការបញ្ចេញមតិយោបល់ ពួកវាចេះមើលឃើញអ្វី បើពួកវាមានតែជិះជាន់ ធ្វើបាបតាខ្មែរគ្នាឯងអញ្ចឹង។ សួរស្តីម្ចាស់ប្លុកហើយនិងបងៗប្អូនៗដែលនៅទីនេះផងដែរ។
ហៅពួកណុងសមតាសបង ហាហាហា
ពិបាកនឹងហើបមាត់ណាស់!
និយាយបានល្អ “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” !
មែនហើយ រឿងមិនបានការដូចជារឿង ឆៃលីដាឡែន រឿងនារីម្នាក់ថតលើរូបសំណាក ជ័យវរ្មួន ពួកគាត់នាំគ្នាស្រែកយកមុខមាត់
ឯរឿងប្លន់ដី កាប់ព្រៃ បាញ់ប្រជាជន ក្តៅគគុកពួកគាត់សំងំស្ងៀម
ហើយមានឃើញលើកមកនិយាយសោះ អ្នកខ្លះនៅនិយាយកាន់ជើងខាងរដ្ឋាភិបាល
ដែលទាំងខ្លួនដឹងច្បាស់ណាស់ថារឿងរ៉ាវយ៉ាងច្រើនកំពុងកើតមាន
វាជាការពិតមិនអាចប្រកែកបាន៕
ទទួលស្គាល់ថាពិតជាខួរស្អុយមែន