jump to navigation

សួស្ដីឆ្នាំ​ថ្មី​ ឆ្នាំ​សកល ២០១២ 31/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
trackback

មួយ​ឆ្នាំ​កន្លង​ទៅ​មួយ​ឆ្នាំ​ ហាក់​ដូច​ជា​ការ​​ដក​ដង្ហើម​ចូល ហើយ​បញ្ចេញ​​ដង្ហើម​​នោះ​មក​វិញ​តែ​ប៉ុណ្ណោះ ពេលវេលា​ពិត​ជា​​លឿន​​ហួស​ពី​ការ​ស្មាន រយៈពេល ៣៦៥ ថ្ងៃ​មិន​ដឹង​ថា​សក់​ដែល​ជ្រុះ ទឹកភ្នែក​ដែល​ហូរ ទឹក​ច្រមុះ​ដែល​​​ហៀរ ញើស​ដែល​ស្រក់ ស្បែក​ដែល​​របក​ទៅ​អស់​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​នោះ​ទេ គិត​ទៅ​ដូច​ក្នុង​សាសនា​គេ​និយាយ​ថា “អ្វី​គ្រប់​យ៉ាង​សុទ្ធតែ​មិនមែន​របស់​យើង” ពិត​ជា​​មិន​ខុស​អី​បន្តិច។ 

“សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១២”

អ្វី​គ្រប់​យ៉ាង​សុទ្ធតែ​ធ្វើ​ដំណើរ​ទៅ​មុខ​​គ្មាន​បក​ក្រោយ រឿង​រ៉ាវ​ជាច្រើន​មនុស្ស​គ្រប់គ្នា​ឆ្លង​កាត់​ មួយ​ហើយ​មួយ​ទៀត មាន​សព្វ​យ៉ាង​ សព្វ​រសជាតិ កាល​ពី​ខ្ញុំ​មាន​អាយុ​​ដប់​ឆ្នាំ​ជាង​បន្តិច​បន្តួច​ ខ្ញុំ​អាន​សៀវភៅ​ចាស់​ៗ​ជំនាន់​មុន​សរសេរ​ដូច​ជា​​លោក ញ៉ុក ថែម លោក នូ ហាច អី​ជាដើម​ហើយ​ចេះ​តែ​ឆ្ងល់​ថា​ ចាស់​ៗ​ទាំង​ហ្នឹង​អី​ក៏​ពូកែ​សរសេរ​សៀវភៅ​វែង​ៗ​មិន​ចេះ​ធុញ មិន​ចេះ​ខ្ជិល​ទេ​អី សរសេរ​​ជា​មួយ​ប៊ិច ក្រដាស ជាមួយ​ភ្លើង​ចន្លុះ ភ្លើង​ចង្កៀង​ប្រេងកាត ក្រោម​យប់​ខែ​ភ្លឺ នៅ​ក្បាល​ស្រែ​ ស្ដាប់​​ចង្រិត​យំ? ដល់​អីឡូវ​ខ្ញុំ​គិត​ថា​ប្រហែល​ ៥០ ឆ្នាំ រឺ ច្រើន​ជាង​នេះ​ខាង​មុខ​ក៏​ប្រហែល​មាន​ក្មេង​ៗ​ជំនាន់​ក្រោយ​ឆ្ងល់​ដូច​គ្នា ថា​ពួក​មនុស្ស​ជំនាន់​ខ្ញុំ​នេះ​មិន​ខ្ជិល​ មិន​ធុញ​ទេ​អី​សរសេរ​ប្លក់ សរសេរ​​ច្រើន​សន្ធឹកសន្ធាប់​ ដូច​គ្មាន​បាន​ការ​ ខាត​តែ​ពេលវេលា មិន​ទាំង​បាន​លុយ​កាក់​មួយ​សេន​ដាក់​ក្នុង​ហោប៉ៅ​អី​ផង ហើយ​ពិបាក​​ទៀត​ប្រើ​ Laptop ​ពិបាក​ចុច លឺ​តិកតុក​ៗ មាន​ឌីស​រឹង​ត្រឹម​តែ ៥០០ ជី​​ពិត​ជា​ស្រែ​មែន ហើយ​ជំនាន់​មុន​ពួក​គាត់​ហ្នឹង​ទៀត​លឺ​ថា​គេ​អង្គុយ​សរសេរ​​ក្រោម​ពន្លឺ​ព្រះចន្ទ​ ដោយសារ​អត់​ភ្លើង​អគ្គិសនី ចាញ់​ជំនាន់​យើង​នេះ​ទេ (ជំនាន់ ៥០ ឆ្នាំខាង​មុខ) យើង​មិន​ចាំបាច់​សរសេរ​ក្រោម​ពន្លឺ​ព្រះចន្ទ​អី​ទេ យើង​ជិះ​យានអវកាស​ទៅ​អង្គុយ​លើ​​ព្រះចន្ទ​សរសេរ​​ទីនោះ​តែ​ម្ដង ជំនាន់​របស់​លោក នូ ហាច គាត់​សរសេរ​ថា “អូន​មើល​ព្រះចន្ទ” តែ​ជំនាន់​ពួក​យើង​​វិញ​សរសេរ​ថា “អូន​មើល​ផែនដី” – 😯

Related articles

មតិ»

1. ស្រុកស្រែ - 03/01/2012

គេថា ១ឆ្នាំដូចជា ១ភ្លែតសោះ… បើបែបនេះ​មែន ភ្លេចខ្លួន​តែ ៦០ភ្លែត ចាស់រញីរញ័របាត់…ហាសហេៗៗៗ….

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/01/2012

កាល​ពី​ក្មេង​មាន​អារម្មណ៍​ថា​ក្រ​ធំដល់​ហើយ តែ​ដល់​ធំ​មាន​អារម្មណ៍​ថា​ចាស់​លឿន​នោះ​លឿន 😳


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: