jump to navigation

អ្នក​បុរី​កីឡា​សួរ​រក​លោក ហ៊ុន សែន 04/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

“អ្នក​មាន​ឡើង​ខ្ពស់​កប់​ពពក អ្នក​ក្រ​ចូល​ទៅ​ជ្រក​ក្រោម​អាចម៍​ជន្លេន” កំពុង​តែ​ក្រ​ស្រាប់ លុយ​ក៏​គ្មាន​ មាន​តែ​ផ្ទះ​​តូច​តាច​គ្រាន់​ជ្រក​កោន​ ជ្រក​អោយ​ផុត​ពី​ព្យុះ​ភ្លៀង ជ្រក​គ្រាន់​បាន​អោយ​កូន​ទៅ​រៀន តែ​អីឡូវ​​របស់​ដែល​សល់​បន្តិច​បន្តួច​នេះ​ក៏​ត្រូវ​​គេ​បំផ្លាញ ប្លន់​យក​ទៅ​បាត់ ជីវិត​ប្រែ​ក្លាយ​ទៅ​ជា​ទាល់​ច្រក​​​​អស់​សង្ឃឹម។ គេ​និយាយ​ថា​យើង​រស់នៅ​​លើ​ដី​​នោះ​ដោយ​ខុស​ច្បាប់ ចុះ​ច្បាប់​ស្រុក​ខ្មែរ​ឃើញ​តែ​អ្នក​ក្រ​ខុស​អញ្ចឹង? អ្នក​មាន​ធ្វើ​អ្វី​ក៏​​ត្រូវ ហេតុអ្វី?

បើ​ប្រទេស​ខ្មែរ​ជា​ប្រទេស​មាន​​ច្បាប់​​ត្រឹមត្រូវ​ ដូច​ពួក​គេ​និយាយ ចុះ​ច្បាប់​ស្អី​គេ​ដែល​ពួក​យើង​រស់នៅ​លើ​ដី​នោះ​ខ្លះ​ជិត ១០ ឆ្នាំ ខ្លះ​ទៀត​ដល់​ជាង ១០ ឆ្នាំ​ក៏​នៅ​តែ​មិន​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ដី​នោះ​អញ្ចឹង? លឺ​ថា​នៅ​ស្រុក​ខ្មែរ​យើង​អីឡូវ​នេះ​ មាន​កង​កំលាំង​ស៊ី​ឈ្នួល​អោយ​ក្រុមហ៊ុន​ មក​វាយ​សំពង​ប្រជាជន​ខ្មែរ​ទៀត ពិត​ជា​អស្ចារ្យ​ពេក​ហើយ​ទេ​ដឹង​ ព្រះ​រាជាណាចក្រ​​អច្ឆរិយ “Kingdom of Wonder”។ ប្រជាជន​ស្រែក​អើយ​ស្រែក “ជួយ​ផង​សម្ដេច ហ៊ុន សែន ជួយ​ផង​សម្ដេច​ ហ៊ុន សែន” យីស​​គិត​ទៅ​ប្រទេស​ ដែល​សម្បូរ​ច្បាប់​ មាន​រឿង​អី​កើត​ឡើង ​ប្រជាជន​នាំ​គ្នា​ស្រែក​រក​ឈ្មោះ​នាយករដ្ឋមន្ត្រី​អោយ​ជួយ​ ដូច​ទើប​តែ​ឃើញ​ប្រទេស​មហា​ប្រជាធិបតេយ្យ​ខ្មែរ​​មួយ​នេះ​ទេ ដែល​​បែប​នេះ​នោះ។

ហើយ​ចុះ​សម្ដេច​ ហ៊ុន សែន របស់​យើង​ទៅ​ណា​បាត់​ហើយ បាន​ជា​មិន​ចេញ​មុខ​​មក​ការពារ​ប្រជាជន? ពួក​អា​ក្រុមហ៊ុន​ទាំង​នេះ​ចាំ​មើល​សម្ដេច​យើង​ដឹង​ណា៎ ប្រាកដ​ជា​អោយ​តុលាការ​​ចាត់​ការ​ពួក​ហ្នឹង​ ដាក់​គុក​អស់​ហើយ ព្រោះ​ហ៊ាន​វាយ​ប្រជាជន​ជា​ទី​ស្នេហា​របស់​សម្ដេច​បែប​នេះ​នោះ សម្ដេច​របស់​ពួក​យើង​​ស្រលាញ់​ជាតិ ស្រលាញ់​ប្រជាជន​ណាស់​ សូម្បី​តែ​ដល់​អាយុ​ចូល​និវត្តន៍​ក៏​មិន​ចូល​ដែរ ចាំ​ដល់​អាយុ ៩០ ឆ្នាំ​ឯណា​ណោះ​​ ហ៊ឺ……សម្ដេច​យើង​នឿយ​ហត់​ណាស់​តាម​មើល​ទៅ​ ខំ​ធ្វើការ​តាំង​ពី​មាឌ​ប៉ុន​កណ្ដូប​សេះ រហូត​ដល់​ខ្លួន​ចង់​ប្រេះ​មាឌ​ប៉ុន​ធុង​សាំង។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: