jump to navigation

ចំនួន​ប្រជាជន​ស៊ីវិល​ស្លាប់​ក្នុង​សង្គ្រាម​ប្រទេស អ៊ីរ៉ាក់ 05/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
trackback

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ របស់​ប្រទេស​អង់គ្លេស បាន​អោយ​ដឹង​ថា​មាន​ចំនួន​មនុស្ស​ប្រហែល​ជា ១៦២ ០០០ ​(ប្រហែល​មួយ​សែន​កន្លះ) ដែល​​ចំនួន ៨០ % ជា​ប្រជាជន​ស៊ីវិល​ ត្រូវ​បាន​ស្លាប់​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ ចាប់​រាប់​តាំង​ពី​កាល​ចូល​លុកលុយ​របស់​​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ ២០០៣ រហូត​ដល់​ការ​ដក​កងទ័ព​ទាំង​ស្រុង​ចេញ​ពី​ប្រទេស​នេះ​កាល​ពី​ចុង​ឆ្នាំ ២០១១​ កន្លង​​ទៅ​នេះ។ អំពើ​ហិង្សា​ចាប់ផ្ដើម​ឡើង​ដល់​កំពូល​​​នៅ​ចុង​ឆ្នាំ ២០០៦ ហើយ​នៅ​តែ​នៅ​កំរិត​ខ្ពស់​បែប​នោះ​រហូត​ដល់​ឆ្នាំ ២០០៨។

តាម​ស្ថានភាព​ពេល​ថ្មី​ៗ​​បង្ហាញ​ថា​អំពើ​ហិង្សា​នៅ​ប្រទេស អ៊ីរ៉ាក់ នៅ​កំរិត​ទាប​ តែ​ការ​សំលាប់​ប្រជាជន​ស៊ីវិល​ នៅ​តែ​បន្ត​កើត​មាន​ឡើង​នៅ​កំរិត​មួយ ​មិន​ឡើង​មិន​ចុះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពេលវេលា​នឹង​ប្រាប់​អោយ​ដឹង​ថា​ តើ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​នេះ​ នឹង​មាន​ឥទ្ធិពល​ដល់​កំរិត​ នៃ​ការ​សំលាប់​ប្រជាជន​ស៊ីវិល​ក្នុង​ប្រទេស​ដែរ​ទេ។ ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ ធ្នូ ឆ្នាំ ២០១១ ចំនួន​កងទ័ព​អាមេរិក​​ចំនួន​ជិត ១៧០ ០០០ ដែល​មាន​មូលដ្ឋាន​ដល់​ទៅ​ចំនួន ៥០៥ កន្លែង​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ បាន​ដកចេញ​ទាំង​ស្រុង​ពី​ប្រទេស​នេះ។

បើ​តាម​កំណត់ត្រា​របស់​ Iraq Body Count ហៅ​កាត់​ថា IBC ឃើញ​ថា​មាន​ប្រជាជន​ស៊ីវិល​ច្រើន​ជាង ១១៤ ០០០ នាក់​បាន​ស្លាប់​ក្នុង​ប្រទេស អ៊ីរ៉ាក់ ចាប់​តាំង​ពី​ការ​ចូល​លុកលុយ​របស់​អាមេរិក តែ​បើ​តាម​ចំនួន​មក​ពី​​អ្នក​ជំរឿន​​មក​ពី​ខាង​កងទ័ព​​អាមេរិក ដែល​គេហទំព័រ​ Wikileaks បាន​ចុះ​ផ្សាយ​ និង កំណត់ត្រា​ជា​ផ្លូវការ​របស់​អាមេរិក បាន​អោយ​ដឹង​ថា​ចំនួន​ប្រជាជន​ស៊ីវិល​ស្លាប់​មាន​ដល់​ទៅ ១៦២ ០០០ នាក់​ឯណោះ។ តាម​រយៈ​សេចក្ដី​រាយការណ៍​អំពី​ករណី​ស្លាប់​មាន​ដល់​ទៅ ៩០១៩ ករណី​បង្ហាញ​ថា​ទីក្រុង បាដាត គឺជា​ទីក្រុង​ដ៏​​សែន​គ្រោះថ្នាក់​បំផុត ​ក្នុង​ប្រទេស។ គួរ​ដឹង​ថា​ចំនួន​កងទ័ព​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ មាន​ចំនួន ៤៤៧៤ នាក់។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: