jump to navigation

និទាន​អប់រំ៖ ហង្ស​ស្លាប​មាស 10/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , , , , ,
trackback

មាន​កាល​ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ក្រុម​គ្រួសារ​មួយ​ មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ស្លាប់​បាត់​ទៅ។ ពួក​គេ​រស់នៅ​យ៉ាង​លំបាក​វេទនា​ក្នុង​កូន​ ខ្ទម​ស្បូវ​ដ៏​កំសត់​មួយ ដោយ​មិន​មាន​ម្ហូប​អាហារ​ញ៉ាំ​គ្រប់​គ្រាន់​នោះ​ទេ ដោយ​ក្ដី​អាណិត​អាសូរ មាន​ចិត្ត​ចង់​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​មួយ​នេះ​ មាន​សត្វ​ហង្ស​មួយ​​បាន​ហើរ​រំលង​​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ​​ ហើយ​ជម្រុះ​​ស្លាប​មាស​ដល់​ពួក ដើម្បី​អាច​អោយ​ពួក​គេ​យក​ស្លាប​មាស​នេះ​ទៅ​លក់​​យក​លុយ​ទិញ​ម្ហូប​អាហារ​បរិភោគ​ និង រស់​នៅ​បន្ត​ទៅ​ទៀត​បាន។

មាន​ថ្ងៃ​មួយ​ក្រុម​គ្រួសារ​​នេះ​ បាន​ពិភាក្សា​គ្នា​ថា​ ហង្ស​នេះ​មាន​រោម​ពេញ​ខ្លួន​តែ​កំណាញ់​ណាស់​ជម្រុះ​រោម​ អោយ​ពួក​យើង​ម្ដង​មួយ​ៗ ​បើ​បែប​នេះ​មិន​ដឹង​ថ្ងៃ​ណា​យើង​នឹង​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​ទេ ដោយ​ចង់​​ក្លាយ​ជា​អ្នក​មាន​ឆាប់​ៗ​ ពួក​គេ​បាន​រៀប​គម្រោង​ផែនការ​ចាប់​ហង្ស​នេះ​អោយ​បាន​ហើយ​នឹង​បោច​យក​រោម​ទាំង​អស់​តែ​ម្ដង។

នៅ​ពេល​ដែល​ហង្ស​ហើរ​មក​ជម្រុះ​រោម​ម្ដង​ទៀត ក្រុម​គ្រួសារ​នេះ​ បាន​ប្រើ​ល្បិច​លួងលោម​អោយ​ហង្ស​នេះ​ ហើរ​ចុះ​មក​ផ្ទះ​ពួក​គេ ហើយ​ពួក​គេ​បាន​ចាប់​ច្របាច់​ក​ហង្ស​នេះ ​ហើយ​នាំ​គ្នា​បោច​យក​រោម​មាស​ទាំង​អស់​​​គ្មាន​សល់។ ដោយ​សេចក្ដី​ឈឺ​ចាប់​ពាង​រាង​កាយ និង ចិត្តចាប់​ពី​ថ្ងៃ​នោះ​មក​ហង្ស​នោះ​​មិន​ដែល​ត្រលប់​មក​ជួយ​ ក្រុម​គ្រួសារ​នោះ​ទៀត​នោះ​ទេ។

និយាយ​ពី​ក្រុម​គ្រួសារ​នោះ​ ក្រោយ​ពេល​បាន​រោម​ហង្ស​មាស​ ពួក​គេ​បាន​​យក​រោម​មាស​ទាំង​អស់​ទៅ​លក់​បាន​ប្រាក់​កាស​យ៉ាង​ច្រើន តែ​ដោយ​សារ​ភាព​ល្ងង់ខ្លៅ សប្បាយ​ភ្លើត​ភ្លើន ពួក​គេ​បាន​ចាយ​លុយ​​ទាំង​នោះ​អស់​គ្មាន​សល់ ហើយ​ទី​បំផុត​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្រ​ដូច​មុន​ ដដែល តែ​ក្រ​ម្ដង​នេះ​ពួក​គេ​លែង​មាន​ឱកាស​ បាន​ស្លាប​ហង្ស​មាស​ម្ដង​មួយ​សន្លឹក​យក​ទៅ​លក់​ដើម្បី​ទិញ​ម្ហូប​អាហារ​ញ៉ាំ​ទៀត​ហើយ ទី​បំផុត​ពួក​គេ​ទាំង​អស់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ភាព​អត់​ឃ្លាន​នោះ​ទៅ។

“មហិច្ឆតា​ហួស​ហេតុ​គឺ​ជា​មហន្តរាយ”

Related articles

មតិ»

1. ផ្កាយ NoVeLs - 11/01/2012

​ធ្លាប់​អាន​រឿង​នេះដែរកាល​ពី​នៅ​តូចៗ តែចាំ​ថា គេ​ដាក់​ចំណង​ជើង​ថា «សុវណ្ណ​ហង្ស​»។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/01/2012

ខ្ញុំ​អត់​ចាំ​ចំណងជើង​សោះ អញ្ចឹង​ដាក់​ចំណង​ជើង​នេះ​វិញ​តែ​ម្ដង​ទៅ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: