jump to navigation

មហាក្សត្រ នាយក​រដ្ឋមន្ត្រី ​គណរដ្ឋមន្ត្រី ជិះ​ឡាន​ក្រុង​ទៅ​ខេត្ត​មណ្ឌលគិរី​ទៅ​ចែក​មី​កញ្ចប់ 10/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

លឺ​ថា​ព្រះមហាក្សត្រ​ខ្មែរ នាយក​រដ្ឋមន្ត្រី​ខ្មែរ និង គណ​រដ្ឋមន្ត្រី​មួយ​ចំនួន​នោះ​នឹង​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ទៅ​ខេត្ត​មណ្ឌលគិរី​ ដើម្បី​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍន៍​តាម​ជនបទ ​​​និង ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ទៀត​ផង។ នេះ​ជា​លើក​ទី​មួយ​​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ហើយ ដែល​ដល់​ព្រះ​មហាក្សត្រ នាយក​រដ្ឋមន្ត្រី និង គណ​រដ្ឋមន្ត្រី​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​បែប​នេះ​ទៅ​ដល់​ស្រុក​ស្រែ​ជនបទ។

ដូច​ប្លែក​ខុស​ពី​ធម្មតា​ម្ដង​នេះ ពួក​គេ​មិនមែន​ទៅ​លួងលោម​ចិត្ត​ប្រជាជន​ ដែល​ក្រុមហ៊ុន​ចិន​​បណ្ដេញ​ចេញ​ពី​ដី​ធ្លាប់​រស់នៅ​ពី​ជីដូនជីតា​ ដើម្បី​​​ជីក​កាយ​យក​មាស​​​ទេ​អី? ជ្រុល​ទៅ​ដល់​នោះ​ហើយ​ ម្ដេច​ក៏​មិន​បង្ហួស​ទៅ​មើល​ព្រៃឡង់ ដែល​ពួក​ក្រុមហ៊ុន​យួន​កំពុង​កាប់​បំផ្លាញ​ផង? ហើយ​ម្ដេច​ក៏​មិន​បង្ហួស​ទៅ​​ខេត្ត​ស្វាយរៀង ព្រៃវែង តាម​ព្រំដែន​ទៅ​ជួប​ប្រជាជន​ដែល​មាន​ដីស្រែ​ត្រូវ​យួន​ បោះ​បង្គោល​យក​អស់​ផង​ហ្ន៎?

បើ​ទៅ​ព្រៃឡង់​ សូម​ប្រាប់​ពួក​ក្រុមហ៊ុន​យួន​ជាមុន​ផង បើ​មិន​អញ្ចឹង​ទេ​ប្រយ័ត្ន​ពួក​គេ​ដេញ​បាញ់ ដូច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រាន់​តែ​ចូល​ទៅ​កាប់​អុស​ដាំ​បាយ! ហើយ​បើ​ទៅ​ជួប​ជនជាតិ​ភាគតិច​ខ្មែរ​នៅ​​មណ្ឌលគិរី​ សូម​ដាក់​ទាហាន​តាម​ខ្លួន​អោយ​ច្រើន​បន្តិច​ទៅ ព្រោះ​ពួក​គេ​មិន​ទាន់​​បាត់​ក្ដៅ​ចិត្ត​នោះ​ទេ ដែល​សូម្បី​តែ​ដី​ពួក​គេ​ធ្លាប់​រស់នៅ​តាំង​ពី​​ជីដូន​ជីតា មុន​ស្ដេច​​សីហមុនី និង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កើត​ផង តែ​អីឡូវ​គ្រាន់​តែ​ចូល​ទៅ​ជុះ​នោម​លើ​ដី​នោះ​គឺ​ត្រូវ​គេ​ចាប់​ដាក់​គុក​ដែរ។

សង្ឃឹម​ថា​​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ទីលំនៅ ដី​ ស្រែ ចំការ នឹង​ទទួល​បាន​អំណោយ​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ចុះ “មិនមែន​បាត់​បង់​ដី​មួយ​ហិកតារ តែ​ទទួល​បាន​អំណោយ​ត្រឹម​មី​មួយ​កេះ” ហើយ​គិត​ថា​ស៊ីសង​គ្នា​រួច​ទេ​​អី។ នៅ​ពី​មុខ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​សំដែង​ទឹកមុខ​ញញឹម ចែក​អំណោយ តែ​ក្រោយ​ខ្នង​វិញ​រុញ​ពួក​ក្រុមហ៊ុន “ពួក​ហ្អែង​វ៉ៃ វ៉ៃ ប្លន់​ ប្លន់ យក​ដី ស្រែ ចំការ ពួក​ហ្នឹង​អោយ​អស់”៕៚

Related articles

មតិ»

1. Dara - 11/01/2012

ប្អូនប្រុស ប្រយ័ត្នប្រយែងសម្តី! កុំប្រមាថព្រះមហាក្សត្រ! មិនមែនអ្វីដែលប្អូនគិតសុទ្ធតែត្រូវទាំងអស់ទេ! កុំភ្លេចថា ព្រះមហាក្សត្រ​លោកសោយរាជ្យតែមិនកាន់អំណាចទេ និយាយមួយបែបទៀតថា លោកគ្រាន់តែជានិម្មិត្តរូបរបស់ជាតិប៉ុណ្នោះ ។ ដូច្នះករណីដូចជាព្រៃឡង់​លោកមិនមានលទ្ធភាពដោះស្រាយទេ ។ គួររិះគន់តែអ្នកកាន់អំណាច​​បានហើយ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/01/2012

អរគុណ​បង​ប្រុស!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: