jump to navigation

រីករាយ​បុណ្យ​ចូលឆ្នាំ​ចិន 21/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, រឿង​ផ្ទាល់​ខ្លួន, សុខភាព, សុភមង្គល.
Tags: , , , , ,
trackback

បន្ទាប់​ពី​ដើរ​ហិចហើរ​អស់​មួយ​សប្ដាហ៍ អីឡូវ​បាន​ត្រលប់​មក​ដល់​ផ្ទះ​វិញ​ហើយ ពិត​ជា​នឹក​ដល់​ពូក មុង ភួយ ខ្នើយ​ ដល់​ហើយ ហើយ​ដល់​បុណ្យ​​ចូលឆ្នាំ ចិន យួន ទៀត​ទើប​តែ​ត្រលប់​មក​ពី​ទិញ​សុរាមេរ័យ​បាន​ចំនួន​បី​ដប ត្រៀម​សំរាប់​​សាច់​ក្លែម​ នៅ​ថ្ងៃ​ស្អែក​​ជាមួយ​ក្រុម​គ្រួសារ​មិត្តភ័ក្ដិ​ខ្មែរ​​​ខ្សែ​ចិន​របស់​ខ្ញុំ គិត​ទៅ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ចូល ចូល​ឆ្នាំ​សកល​ក៏​ចូល ចូល​ឆ្នាំ​ចិន​ក៏​ចូល មួយ​ឆ្នាំ​គ្រាន់​តែ​ចូលឆ្នាំ​បាន​ចំនួន​បី​ដង “ពិត​ជា​សំណាង​មែន​បាន​កើត​​ជា​ខ្មែរ”។

ហើយ​ចុះ​ចំណែក​អ្នក​ទាំង​អស់​គ្នា​នឹង​ចូលឆ្នាំ​ចិន យួន នឹង​គេ​ដែរ​ទេ? ពាក្យ​អ្នក​ផឹក​ស្រុក​យើង​ច្រើន​តែ​ង​និយាយ​ថា “ផឹក​ត្រូវ​តែ​ផឹក​​រហូត​ដល់​គេ​សែង ផឹក​ដើរ​ខ្លួន​ឯង​ផឹក​ធ្វើ​អ្វី” អេ! ទទួល​ខុសត្រូវ​ខ្លួន​ឯង​បន្តិច​មើល “ដាំ​ជើងក្រាន​អោយ​ប្រមាណ​ឆ្នាំង” នោះ​អី។ ពូ​ម្នាក់​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​គាត់​ថា​បញ្ហា​ផឹក​ស៊ី​គាត់​កាត់​បន្ថយ​ខ្លះ​ហើយ កាល​ពី​មុន​មួយ​លីត្រ​ផឹក​គ្នា​បី​នាក់ អីឡូវ​គាត់​បន្ថយ​មួយ​លីត្រ​គាត់​ផឹក​តែ​គ្នា​ពីរ​នាក់​ទេ។ អ្នក​ផឹក​ច្រើន ច្រើន​តែ​ចម្លែក​ អ្នក​ខ្លះ​ផឹក​ទៅ​ប៉ះ​ចំ​ស្រា​កាច​ត្រលប់​មក​ផ្ទះ​វិញ​វាយ​ប្រពន្ធ​ វាយ​កូន វាយ​ឆ្នាំង វាយ​ចាន វាយ​ទាល់​តែ​ប្រពន្ធ​ចាប់​សង្កត់​ជិះ​ពី​លើ​​ហើយ​នៅ​ស្រែក​គំហក​អោយ​ប្រពន្ធ​ទៀត​ថា “រាងចាល​​ឬ​នៅ រាង​ចាល​ឬ​នៅ”។

មិត្ត​រួម​ថ្នាក់​ខ្ញុំ​ម្នាក់ ​កាល​រៀន​នៅ​សាលា​មហាវិទ្យាល័យ​ជាមួយ​គ្នា ពេល​ត្រលប់​មក​ពី​រមណីយដ្ឋាន​គិរីរម្យ​វិញ ជិះ​ម៉ូតូ​តាម​ផ្លូវ​ដួល​បួន​ ទៅ​ប្រាំ​ដង​ព្រោះ​តែ​ស្រវឹង ដល់​ពេល​យើង​ថា​ស្រវឹង​ខ្លាំង​ ហើយ​បាន​ជា​ដួល​ត្រឡប់ត្រឡិន​បែប​នេះ​នោះ គាត់​បែរ​ជា​និយាយ​បន្ទោស​ថា “មក​ពី​អ្នក​អង្គុយ​ក្រោយ​ហ្នឹង​អង្កុយ​​​មិន​នឹង” គិត​ទៅ​ឡូយ​អញ្ចឹង កាន់​តែ​ស្រវឹង​ កាន់​តែ​បាន​ពាក្យ​សម្ដី​ វោហារ​ហូរ​ដូច​ទឹក។

គិត​ថា​អ្នក​ស្រុក​ខ្មែរ​សំបូរ​អ្នក​ជាប់​ខ្សែ​ចិន អញ្ចឹង​ក៏​គិត​ថា​នឹង​មាន​ការ​ផឹក​ស៊ី​ច្រើន​ដែរ ដូច្នេះ​សូម​មេត្តា​ប្រុង​ស្មារតី​អោយ​បាន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ចរាចរ (១) ប្រយ័ត្ន​គេ​បុក (២) ប្រយ័ត្ន​បុក​គេ (៣) គេ​មិន​បុក មិន​បុក​គេ តែ​ដួល​ក្រឡាប់​បុក​​ខ្លួន​ឯង។ ពេល​ស្លាប់​ទៅ​មិន​ដឹង​ថា​កើត​មក​វិញ​ដូច​គេ​និយាយ​មែន​ រឺ អត់​ទេ អញ្ចឹង​កុំ​ទាន់​ស្លាប់​អី ព្រោះ​នៅ​មាន​រឿង​រំជើបរំជួល​ចិត្ត​ច្រើន​ទៀត​នៅ​ខាង​មុខ។

“បើ​ស្រវឹង​កុំ​បើកបរ បើ​បើកបរ​កុំ​ស្រវឹង”

Related articles

មតិ»

1. Lovepeehs05 - 22/01/2012

Happy Chinese New Year !

Year 2012 or Year 4710 !?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/01/2012

Yes, Happy Chinese and Yourn New Year!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: