jump to navigation

តើ​ “ជ័យជំនះ​មួយ​ទៀត” របស់​លោក សម រង្ស៊ី នឹង​ក្លាយ​ទៅ​ជា​ការ​ពិត? 27/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

តាម​គេហទំព័រ​របស់​ គណបក្ស សម រង្ស៊ី បាន​​ចេញ​សារលិខិត​មួយ​ថា​ តុលាការ​នៃ​ប្រទេស​បារាំង ​ចាប់ផ្ដើម​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់បែក​ សំលាប់​មនុស្ស​​កាល​ពី​ឆ្នាំ ១៩៩៧ នៅ​មុខ​រដ្ឋសភា​ជាតិ​ចាស់​ហើយ។ យើង​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​ខាង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ករណី​នេះ​យើង​មិន​ទាន់​ដឹង​ច្បាស់​យ៉ាង​ណា​នោះ​ទេ ព្រោះ​ករណី​គប់​គ្រាប់​បែក​ សំលាប់​មនុស្ស​នេះ​កើត​ឡើង​ក្នុង​​ប្រទេស​កម្ពុជា តែ​បណ្ដឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​បារាំង​ទៅ​វិញ ដែល​យើង​មិន​ទាន់​ដឹង​ថា​តើ​តុលាការ​ប្រទេស​បារាំង មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចាត់ការ​លើ​ករណី​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បាន​ រឺ មិន​បាន​នោះ​ទេ? ​ព្រោះ​តុលាការ​ប្រទេស​បារាំង សំរាប់​ប្រទេស​បារាំង តុលាការ​ខ្មែរ​សំរាប់​ប្រទេស​ខ្មែរ តែ​បើ​តុលាការ​អន្តរជាតិ​នោះ​ទើប​យើង​ដឹង​ថា​មាន​សិទ្ធិ​អំណាច​ ដើម្បី​ចាត់ការ​លើ​គ្រប់​ករណី​កើត​ឡើង​ ទូទាំង​សកលលោក ទោះ​ករណី​នោះ​កើត​ឡើង​ក្នុង​ប្រទេស​ណា​ក្ដី។

យើង​នឹង​ចាំ​មើល​បន្ត​ទៀត​ក្នុង​ករណី​នេះ​ថា​តើ​វា​ជា​ការ​ពិត រឺ គ្រាន់​តែ​ការ​បង្ហើរ​សំឡេង​តាម​ខ្យល់ “វាយ​ស្មៅ​បង្អើល​ពស់” របស់​លោក សម រង្ស៊ី? ព្រោះ​តាម​ការ​អង្កេត​ពេល​ចុង​ក្រោយ​នេះ ឃើញ​ថា​លោក សម រង្ស៊ី មាន​ការ​បង្អើល​​​ម្ដង​​ម្កាល ទីនេះ​បន្តិច​ ទីនោះ​បន្តិច​ ម្ដង​អាមេរិក ម្ដង​បារាំង​ នៅ​ក្រៅ​ប្រទេស ដែល​ខ្យល់​នោះ​មិន​ទាន់​ឃើញ​បក់​ប៉ើង​រសើប​សក់​លោក ហ៊ុន សែន ម្ដង​ណា​ឡើយ។ នៅ​ក្នុង​សារលិខិត​ខាង​ក្រោម​លោក​អ្នក​នឹង​ឃើញ​គាត់​សរសេរ​ពាក្យ​ថា “ជ័យជំនះ​មួយ​ទៀត” ពាក្យ​នេះ​ចំពោះ​ខ្ញុំ​គិត​ថា​​វា​ហាក់​បី​ដូចជា​លឿន​ពេក លឿន​ដល់​ថ្នាក់​​​មុន​តុលាការ​បារាំង​នោះ​​ទៅ​ទៀត។

Related articles

មតិ»

1. Lovepeehs05 - 28/01/2012

លោកសម រង្ស៊ី នឹងឈ្នះទៀតហើយ តែអាមេរិកាំង បារាំង អង្គ្លេស ចូលហើយ គឺជឿថាមានការប្រែប្រួលហើយ មិនយូរមិនឆាប់ទេ ហើយធានាគារយួន ក៏ចូលមកស្រុកខ្មែរច្រើនឡើង ៗ ដែរហើយ ព្រោះល្មមដល់ពេលវេលា គេចូលមកប្រមូលយកលុយ ពីមនុស្ស គណបក្សប្រជាជន ដែលខំបឺតជញ្ជក់យកពីប្រជាពលរដ្ឋខ្មែរ ពីប្រទេសជាតិខ្មែរ ដូចជាលុយបានមកពីការកាប់ព្រៃឈើ រឹបអូសយកដីធ្លី ជាដើម។ល។ គឺមិនខុសកាលពីសម័យប៉ុល ពត ដែរទេ កាលណោះ ពួកខ្មែរក្រហម ខំប្រមូលមាសប្រាក់ ត្បូងពេជ្រ ពីប្រជាពលរដ្ឋខ្មែរ រាប់ពាន់ តោន គ្រានប្រមូលបានអស់ហើយ យួនចូលមកដល់ល្មម ប្រមូលយកខ្ទិចខ្ទីរអស់គ្មានសល់ អស់ទាំងវ៉ែវ៉ាន់ទ្រព្យសប្បត្តិអ្វីៗ គ្មានសល់ ចឹងហើយបានសម្តេចហ៊ុន សែន គាត់ស្រែកថា បន្ទាប់ពី ពួក ប៉ុល ពត ចេញទៅអត់មានអីសល់ទេ មានអីសល់បើយួន ប្រមូលយកអស់ ទៅហើយ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/01/2012

តែ​តុលាការ​បារាំង​ម៉េច​នឹង​អាច​ចាត់ការ​មក​បុគ្គល​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រឿងរ៉ាវ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា? ព្រោះ​នេះ​មិនមែន​ជា​តុលាការ​អន្តរជាតិ​ទេ នេះ​ជា​ចំងល់។

លោក សម រង្ស៊ី ឈ្នះ​ក្ដី​លើ​លោក ហោ ណាំហុង ដោយសារ​លោក ហោ ណាំហុង ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង ដូច្នេះ​តុលាការ​បារាំង​អាច​ចាត់ការ​លោក​ ហោ ណាំហុង បាន។

គូទខ្យង - 29/01/2012

ព្រោះលោកសមរង្សីមានសញ្ជាតិបារាំង ហើយលោកសមរង្សីក៏ជាជនរងគ្រោះម្នាក់ដែរក្នុងព្រឹត្តិការណ៍នោះ។ ដូច្នេះតុលាការបារាំងមានសិទ្ធលូកដៃសើរើ​រឿងក្តីដែលទាក់ទងនឹងជនជាតិបារាំង។ តែមានអំណាចនាំយកជនសង្ស័យទៅសាកសួរឬអត់នោះ យើងមិនអាចវាយតម្លៃបានទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/01/2012

លោក សម រង្ស៊ី ប្ដឹង​តុលាការ​បារាំង​ព្រោះ​គាត់​មាន​សញ្ជាតិ​បារាំង អញ្ចឹង​​តុលាការ​បារាំង​ត្រូវ​ទំនាក់ទំនង​មក​រដ្ឋាភិបាល​ខ្មែរ​ធ្វើការ​រឿង​បុគ្គល​ម្នាក់​ដែល​រស់នៅ​ស្រុក​ខ្មែរ​នេះ មិនមែន​បារាំង​យក​ប៉ូលីស​ចុះ​មក​ចាប់​ខ្លួន​ឯង​នោះ​ទេ។

មួយ​វិញ​ទៀត​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ផង គាត់​មាន​ស្បែក​ការពារ​មួយ​គឺ “អភ័យឯកសិទ្ធិ” នេះ​ឯង អញ្ចឹង​ចង់​ចាត់ការ​បុគ្គល​លោក ហ៊ុន សែន ដោយប្រើ​រដ្ឋាភិបាល​ខ្មែរ​ជាមួយ​នឹង​តុលាការ​ខ្មែរ បោះឆ្នោត​ទំលាក់​លោក ហ៊ុន សែន សិន​ទៅ។

បើ​យើង​និយាយ​ក្រៅ​ផ្លូវ​ច្បាប់​គឺ​ថា​លោក ហ៊ុន សែន គ្រប់គ្រង​គ្រប់​យ៉ាង​ក្នុង​ប្រទេស​កម្ពុជា អញ្ចឹង​​បើ​ប៉ូលិស​បារាំង​ចូល​មក​ចាប់​លោក​ ហ៊ុន សែន ដូច​ខាង​លោក សម រង្ស៊ី និយាយ​មែន​នោះ​លោក​ ហ៊ុន សែន ប្រាកដ​ដេញ​បាញ់​ពួក​​ប៉ូលីស​បារាំង​​រត់​ហុយ​ដី។

2. Lovepeehs05 - 28/01/2012

ការឈ្នះរបស់ខ្ញុំ មិនមែនបាន័យតែ បុលាការបារាំងនោះទេ តែទៅលើអ្វីៗ ផ្សេងៗទៀត តែរឿងតុលាការ ក៏អាចដែរ បើតាមការនិយាយខាងលើ ត្រូវមានការឆ្លងឆ្លើយគ្នា គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ខ្ញុំមើលឃើញ លោកសម រង្ស៊ី មានលទ្ធភាពច្រើន ស្រេចទៅលើបច្ចេកទេស ដែលគាត់ជ្រើសរើសធ្វើទេ តែរឿងផ្ទាល់ខ្លួនមិនសូវសំខាន់ ដូចកិច្ចការ សាធារណៈទួទៅទេ ខ្ញូំនិយាយក្នុងគោលការណ៍ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ តាមរូបមន្ត peehs05 ។ មិនថាអញ្ចឹង ? នយោបាយក្នុង នឹង ក្រៅប្រទេស !?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/01/2012

ចាំ​មើល​បន្ត​ទៀត​ថា​តើ​បណ្ដឹង​ហ្នឹង​នឹង​ចេញ​ទៅ​ជា​យ៉ាង​ណា? ដូច​ជា​ពិបាក​ស្មាន​រឿង​មួយ​នេះ។

3. អាក្បាលធំ - 28/01/2012

លោក សម រង្ស៊ី មិនដែល​និយាយ​លេងទេ។ ចាំ​មើល​ទៅវា​ទៅ​កើត​ឬ​មិន​កើត ។ ម្នាក់​មិនដែល​ខ្លាច​គេ​ទេ ខ្លាច​តែយួន និង​ចិន ម្នាក់​ទៀត​មិនដែល​និយាយ​លេង​សោះ និយាយ​ហើយ​ធ្វើ​បាន​ភ្លាម ដូច​ជា​ករណី ហោណាំហុង គឺ​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/01/2012

មាន​តែ​ចាំ​មើល​ទេ ពេល​កន្លង​មក​លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន ជា​​ច្រើន​ដង ទាំង​តុលាការ​អាមេរិក​ផង តែ​មិន​ឃើញ​មាន​ពួក​ហ្នុង​ធ្វើ​អី​លោក ហ៊ុន សែន នៅ​ឡើយ​ទេ។

សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​ដែល​ស្លាប់​ទាំង​នោះ​អាច​រក​យុត្តិធម៌​ឃើញ​ទៅ​ចុះ!

4. ឡប់៩ - 28/01/2012

ខ្ញុំ​មាន​មតិ​មួយ​ចំនួន
លោក​ សម រង្សី​ ប្ដឹង​តុលាកា​ក្នុង​នាម សញ្ជាតិ​បារាំង​ដែល​ត្រូវ​គេ​ប៉ុន​ប៉ង​សម្លាប់​នៅ ស្រុក​ខ្មែរ ដូច​នេះ​វា​មាន​ប្រសិទ្ធ​ភាព ដែល​តុលាការ​នោះ​អាច​មក​បង្ខំ​ឲ្យ លោក សែន ទៅ​បំភ្លឺ តែ​ពេល RFA សម្ភាស តាប៉ិ ផៃ ស៊ី​ផាន គាត់​ថា លោក សែន មាន​អផ័យ​ឯកសិទ្ធ ដូច​នេះ​មិន​អាច​ហៅ ឬ បង្ខំ​ឲ្យ​ទៅ​តាម​ចិត្ត​ទេ! តើ​រឿង​នេះ​យ៉ាង​ម៉េច​ដែរ??

ហើយ​សុំ​សួរ​មួយ​ទៀត ខ្ញុំ​អត់​សូវ​បាន​ដឹង ត្រង់​ថា លោក សម រង្សី​ ឈ្មះ​ក្ដី តាប៉ិ ហោ ណាំ​ហុង ករណី​អី? លោក ហោ​ ណាំ​ហុង​បង់​លុយ​អស់​ប៉ុន្មាន​ហើយ​ម៉េច​អត់​ឃើញ ជាប់​គុក​ចឹង??

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/01/2012

លោក ហោ ណាំហុង បាន​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ទៅ​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ក្រោម​បទ​ចោទ​ថា លោក សម រង្ស៊ី បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​លោក សម រង្ស៊ី បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ ដោយ​បាន​ចោទ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម នៅ​ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​ជា​អតីត​ប្រធាន​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/01/2012

ចំពោះ​ខ្ញុំ​គិត​ថា​​តុលាការ​បារាំង​មិន​អាច​នាំ​ខ្លួន​លោក ហ៊ុន សែន បាន​ទេ ព្រោះ​ដើម្បី​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ខ្មែរដើម្បី​ធ្វើការ​នេះ​ តែ​រដ្ឋាភិបាល​ខ្មែរ​គឺ​ជា​របស់​លោក ហ៊ុន សែន ហើយ​តុលាការ​ខ្មែរ​ក៏​ជា​របស់​លោក ហ៊ុន សែន ហ្នឹង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: