jump to navigation

នាង “ចន្ធូ” 31/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, រឿង​ខ្លី.
Tags: , , , , , ,
trackback

“ចន្ធូ” គឺជា​ឈ្មោះ​ថ្មី​របស់​​ខ្ញុំ ឈ្មោះ​នេះ​ចាត់​ទុក​ជា​ឈ្មោះ​ដ៏​មហា​សំណាង និង ជោគជ័យ​បំផុត​របស់​ខ្ញុំ​ក្នុង​មុខ​រប​រ​លក់​កាហ្វេ​នៅ​ “ភូមិ​អណ្ដែង​ដូន” ក្នុង​ឃុំ​ក្រគរ ​ចំងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​​ពី​ទី​រួម​ខេត្ត​ក្រចេះ។ តូប​កាហ្វេ​របស់​ខ្ញុំ​មាន​ភ្ញៀវ​ចេញ​ចូល​ តាំង​ពី​ព្រលឹម​រហូត​ដល់​យប់ និយាយ​រួម​ទៅ​គឺ​​លក់​ដាច់​ជាង​គេ​បំផុត​ក្នុង​ភូមិ​នេះ អ្នក​ណា​ៗ​ក៏​ស្គាល់​ខ្ញុំ​ដែរ​រាប់​តាំង​ពី​ក្មេង​ជំទង់​ទើប​ចេះ​ញ៉ែ​ស្រី រហូត​ដល់​ចាស់​សក់​ស្កូវ​ ភ្ញៀវ​ដែល​មក​ញ៉ាំ​កាហ្វេ​របស់​ខ្ញុំ​មកពី​​គ្រប់​ទី​កន្លែង រាប់​ទាំង​ក្មេង​​រៀន​នៅ​សាលា​វិទ្យាល័យ និង អនុវិទ្យាល័យ​ក្នុង​ខេត្ត​ទៀត​ផង ពួក​ជិះ​កង់​ក៏​មក ពួក​ជិះ​ម៉ូតូ​ក៏​មក ពួក​​ដើរ​ក៏​មក និង ម្ដងម្កាល​ដោយ​ទាំង​ពួក​បើក​ឡាន​ទៀត​ផង។ 

កាហ្វេ​របស់​ខ្ញុំ​​ក៏​វា​ឆ្ងាញ់ សាច់​ខ្ញុំ​ក៏​វា​ខ្ចី សម្ដី​ខ្ញុំ​ក៏​វា​ផ្អែម អាវ​ខ្ញុំ​ក៏​វា​ចំហ ខោ​ខ្ញុំ​ក៏​វា​រិប​រាង​ អញ្ចឹង​ហើយ​ទោះ​បី​ជា​កាហ្វេ​របស់​ខ្ញុំ​ឆុង​ដាក់​អំបិល ​ក៏​ពួក​ប្រុស​ៗ​ខ្មែរ​ទាំង​នោះ​ មក​ភ្លុក​ទឹក​ភ្លុក​ដី​​ហើយ​និយាយ​ថា “ផ្អែម​ណាស់ ផ្អែម​ណាស់” ដែរ គិត​ទៅ​មិន​ចាំបាច់​ទៅ​រៀន​យក​សញ្ញាប័ត្រ​ខាង​មុខ​ជំនួញ ​ពី​មហាវិទ្យាល័យ​អី​ទេ លេង​តា​ម៉ា​ក្បាច់​ខាង​លើ​ពួក​ប្រុស​ៗ​ខ្មែរ​ទាំង​នោះ​ដួល​បាស​ជើង​​បាស​ដៃ​ទៅ​ហើយ “ច្រួល​​រក​ឈី​​ណាស់​នៅ​ស្រុក​ស្មែរ”។

ប្រុស​ដែល​មក​ទាំង​អស់​ទាំង​ក្មេង​ ទាំង​ចាស់​ មួយ​ណា​​ដែល​ថា​ងើប​មុខ​រួច​ពី​សម្រស់​ដ៏​ឆើតឆាយ​របស់​ខ្ញុំ​នេះ ខ្ញុំ​មាន​អ្នក​ឆុង​កាហ្វេ​អោយ​ តែ​ខ្ញុំ​មិន​អោយ​អ្នកណា​ផ្សេង​លើក​កាហ្វេ​ជូន​ភ្ញៀវ​​ក្រៅ​ពី​ខ្ញុំ​ទេ បើ​លើក​កាហ្វេ​ដាក់​ពី​មុខ​​តុ​ភ្ញៀវ​ខ្ញុំ​ត្រូវ​អោន​អោយ​ខ្លាំង​​នេះ​គឺ​ក្បាច់ “ដើមទ្រូង​មច្ចុរាជ” បើ​លើក​កាហ្វេ​​ដាក់​អោយ​ភ្ញៀវ​ពី​ចំហៀង​ ខ្ញុំ​ត្រូវ​យក​ភ្លៅ​របស់​ខ្ញុំ​ធ្វើ​ជា​ប៉ះ​ភ្លៅ​របស់​ភ្ញៀវ​នេះ​គឺ​ក្បាច់ “ដើម​ភ្លៅ​ពង្វក់​ស្នេហ៍” គ្រាន់​តែ​ប៉ះ​ប៉ុណ្ណឹង​ទាល់​តែ​មក​ញ៉ាំ​កាហ្វេ​កន្លែង​ខ្ញុំ​មួយ​ឆ្នាំ​ទើប​សាប​រលាប និង ជា​សះស្បើយ។

ប្រុស​ៗ​ដែល​មក​គឺ​សុទ្ធ​តែ​តាម​ស្រលាញ់​ខ្ញុំ អ្នក​ខ្លះ​ក៏​ខ្ញុំ​ចូលចិត្ត អ្នក​ខ្លះ​ក៏​ខ្ញុំ​មិន​ចូលចិត្ត តែ​ខ្ញុំ​ត្រូវ​ធ្វើ​ជា​ស្និត​គ្រប់​តែ​គ្នា​ហ្នឹង “ស្ទើរ​ដោយ​តាម និង ស្ទើរ​មិន​ដោយ​តាម” គឺ​ធ្វើ​យ៉ាង​ណា​អោយ​ពួក​គេ​មាន​សង្ឃឹម​ក្នុង​ចិត្ត​គ្រប់​គ្នា​ តែ​សង្ឃឹម​ចំនួន​ប្រាំ​ឆ្នាំ​មិន​ទាន់​បាន​ស៊ី​ចុក​ផង ចាប់​ដៃ “Yes” ចាប់​ចង្កេះ “No” ហើយ​បើ​និយាយ​ពី​​របៀប​ធ្វើ​អៀន​ប្រៀន​វិញ​គឺ​នាង​ទាវ​​នៅ​ស្រុក​ត្បូង​ខ្មុំ​ ខេត្ត​កំពង់ចាម សុំ​ខ្មាស​តាហ្មង អញ្ចឹង​ហើយ​បាន​ជា​ប្រុស​ៗ​ទាំង​នោះ​និយាយ​ថា “ខ្ញុំ​ជា​ជនជាតិ​យួន​មែន​ តែ​ចរិត​ខ្ញុំ​សុភាព​ណាស់” ហ៊ីស ហ៊ីស ខ្ញុំ​ចង់​តែ​សើច​អោយ​ចុក​ពោះ​​ប្រកាច់​ទាំង​ព្រឹក​ទេ​នៀក។ 

បើ​និយាយ​ពី​​ការ​ធ្វើ​ដំណើរ​វិញ​បី បួន​ខែ ខ្ញុំ​ទៅ​ស្រុក​ម្ដង ភ្ញៀវ​ប្រុស​ៗ​របស់​ខ្ញុំ​ថា​ខ្ញុំ​ទៅ​ទិញ​កាហ្វេ​តាំង​ពី​ស្រុក​យួន​អញ្ចឹង​ហើយ​បាន​ក្លិន​វា​ឈ្ងុយ “ឆ្កួត​ណាស់​ខ្ញុំ​យក​មាស​ទៅ​​អោយ​ម៉ែ​​ទុក​សោះ​ហ្នឹង”។ ចុង​ក្រោយ​សុំ​ផ្ដាំ​ផ្ញើ​​ថា​បើ​បាន​មក​ខេត្ត​ក្រចេះ​លេង​​កុំ​ភ្លេច​ “កាហ្វេ​ចន្ធូ” ចា៎ ចង់​រក​ហាង​​នាង​ខ្ញុំ​ស្រួល​ទេ​​សួរ​តែ​ពួក​ក្មេង​សិស្ស​សាលា រឺ ពូ​ម៉ូតូ​ឌុប​ស្គាល់​ខ្ញុំ​គ្រប់​គ្នា​ហ្នឹង “អត់​ឆ្មោះ​ត្រង់​ទេ​បង​អឺយ ឆ្មោះ​ត្រង់​អត់​អី​ឈី”៕៚

Related articles

មតិ»

1. លី កល្យាណ - 31/01/2012

ហាសហាសហា មានមែនក៏អីបងស្រុកខ្មែរ ស្នេហ៍ខ្ញុំ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/01/2012

ពេល​ទៅ​ក្រចេះ​ទៅ​ហាង​កាហ្វេ​ចន្ធូ ទៅ​ដឹង​ហើយ 😯

2. ក្មេងស្រែ - 31/01/2012

ហាសហាសហាស…. ធ្លាប់​សម្ភាស​ក្មេងៗ​លក់​កាហ្វេ​ដែរ តែ​វា​មិន​ដែលនិយាយ​ឆ្មោះ​ត្រង់​ដូច​ចន្ធូ​បង​ចឹងរ៉េ វា​ច្រើន​តែ​និយាយ​ថា វា​ម៉ោច្រុកខ្មែរ​តាម​ម៉ែរវា ប្រាំប្រាំមួយឆ្នាំ​ហើយ ធ្លាប់​មាន​សង្សា ធ្លាប់ធ្វើ​ស្រីខារ៉ាអូខេ តែ​គ្មាន​អី​ស្រួល​ជាង​ធ្វើ​អ្នក​លើក​កាហ្វេ ចាំ​យក​លុយ​ធីប​ហ្នឹង​ហេហ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/01/2012

ទៅ​ជួប ចន្ធូ ប្រយ័ត្ន​ក្បាច់​ ដើម​ភ្លៅ​ពង្វក់​ស្នេហ៍ 😆

ក្មេងស្រែ - 31/01/2012

ក្បាច់ “ដើម​ទ្រូង​បំបែកមេឃ” និង “គល់ភ្លៅ​បំបែក​គ្រាប់ភ្នែក” របស់​ប៊ូហ្វា(បុប្ផា) និង ឡាំយ៉ង(រំចង់) នៅ​ម្តុំន័រតុន​ក៏​មិនធម្មតាដែរ ។ 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/01/2012

ពួក​ហ្នឹង​មក​រស់នៅ​ស្រុក​ខ្មែរ​ដូរ​ឈ្មោះ​ដាក់​ឡូយ​ៗ​តាហ្មង រំចង់ បុប្ផា ណារី……៕

3. Long - 31/01/2012

សួស្តីបង! សុខសប្បាយទេ? ខានមកលេងផ្ទះបងយូរហើយ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/01/2012

បង​សុខសប្បាយ​ទេ​ ចុះ​ប្អូន​វិញ? ម្ដងម្កាល​បង​ក៏​ចូល​ទៅ​អាន​ប្លក់​របស់​ប្អូន​ដែរ តែ​ប្អូន​មិន​សូវ​សរសេរ​ច្រើន​ដូច​កាល​មុន។

4. Long - 01/02/2012

សុំទោសបង! រវល់ពេក! ព្រោះរៀនពេទ្យមេរៀនមើលច្រើនណាស់! តែយ៉ាងណាខំឆ្លៀតមកទាក់ទងអ្នកភូមិ ព្រោះមិត្តភាពបានសាងឡើងហើយ មិនចង់អោយបាត់បង់ទេ! ប្អូននឹងព្យាយាម​មកលេងអោយញឹកញ៉ាប់!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/02/2012

ត្រូវ​ហើយ​ប្អូន ប្អូន​ធ្វើ​នោះ​ត្រូវ​ហើយ ការងារ​រៀន​សាលា​ពេទ្យ​នោះ​ជា​ការងារ​ចំបង ដែល​ប្អូន​មិន​អាច​ខកខាន​បាន ប្រឹង​ឡើង​ប្អូន ជោគជ័យ​នៅ​ខាង​មុខ​ហ្នឹង​ហើយ “Walk on with the hope in your heart, you will never walk alone”។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: