jump to navigation

ACTA គឺជា​អ្វី? 02/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

ពេល​កន្លង​មក​នេះ​បញ្ហា​ជាច្រើន​កើត​ឡើង ​ក្នុង​សកលលោក​ទាំង​មូល​ដូច​ជា​ គ្រោះ​​មហន្តរាយ​ធម្មជាតិ វិបត្តិ​សេដ្ឋកិច្ច​សកល ការ​ងើប​ឡើង​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​ រឺ ហៅ​មួយ​ទៀត​គឺ​ថា “បដិវត្តន៍” នៅ​ពិភព​អារ៉ាប់​ជាដើម ដែល​បញ្ហា​ទាំង​អស់​នេះ​អ្នក​ទាំង​គ្នា​បាន​ដឹង​លឺ​គ្រប់​គ្នា​រួច​មក​ហើយ បញ្ហា​ខ្លះ​ក៏​បាន​បញ្ចប់ បញ្ហា​ខ្លះ​ក៏​នៅ​តែ​បន្ត​ ហើយ​មិន​ដឹង​ដោះស្រាយ​តាម​វិធី​ណា។

ចង់​ដឹង​បន្ថែម​អំពី SOPA ចុច​ទីនេះ

ថ្មី​ៗ​នេះ​ក៏​មាន​រឿង​បន្ត​បន្ទាប់​កើត​ឡើង​ដែរ​ ដែល​អ្នក​ទាំង​គ្នា​ប្រហែល​បាន​លឺ​ ពាក្យ​មួយ​ចំនួន​ដូច​ជា “SOPA” និង “PIPA” ហើយ​ក្រោយ​មក​ដោយ​មាន​ការ​តវ៉ា​ប្រឆាំង ទាំង​ពីរ​នេះ​បាន​បាត់បង់​ជីវិត​ទៅ តែ​អីឡូវ​ចូល​ដល់​រឿង​មួយ​ទៀត​​គឺ ACTA  អញ្ចឹង​តើ ACTA ជា​អ្វី?

ACTA មក​ពី​ពាក្យ​ថា​ Anti Counterfeiting Trade Agreement នេះ​គឺជា​​របៀប​នៃ​ការ​ត្រួត​ពិនិត្យ​មួយ​ទៀត ​​​​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​អន្តរជាតិ​ ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើនកំពុង​តែ​បង្កាត់​វា​អោយ​កើត​ទៅ​ជា​​ច្បាប់​មួយ​ ពិត​​ប្រាកដ ដែល​អាច​ត្រួត​មើល​អ្វី​សព្វ​យ៉ាង​ លើ​អ៊ីនធឺណិត​យ៉ាង​ស្រប​ច្បាប់​មួយ។ ការ​បង្កាត់​នេះ​នៅ​​​កំពុង​តែ​មាន​ជីវិត​រស់នៅ​នៅ​ឡើយ​ទេ តែ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​​​ នៅ​ឡើយ​ដែរ ដោយសារ​តែ​អ្នក​ប្រើប្រាស់​ជាច្រើន​ កំពុង​តែ​តវ៉ា​ក្នុង​​ការ​បង្កើត​ច្បាប់​នេះ ដែល​ការ​បង្កើត​​ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ មិន​មាន​​ឆ្លង​កាត់​សភា​បោះឆ្នោត​យល់ព្រម​ ជា​របៀប​របប​នៃ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

  • តើ​ហេតុអ្វី​បាន​ជា​​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មិន​ចូលចិត្ត​ ACTA?

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មិន​ចូលចិត្ត​ ACTA​ ព្រោះ​បាត់​បង់​ភាព​ឯកជន គ្រប់​យ៉ាង​លែង​មាន​​ការ​សំងាត់​អ្វី​ទាំង​អស់ ដែល​វា​ហាក់​បី​ដូចជា​គ្រប់​សកម្មភាព​របស់​យើង ​លើ​អ៊ីនធឺណិត​កំពុង​តែ​មាន​មនុស្ស​ម្នាក់​កំពុង​បើក​ភ្នែក ​សំលឹង​មើល​អញ្ចឹង​ដែរ។ ច្បាប់​នេះ​ក៏​នឹង​រាំង​ខ្ទប់​ដល់​​ការ​ទិញ​ដូរ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​ដែរ ដែល​នេះ​មនុស្ស​ភាគច្រើន​គិត​ថា​ច្បាប់​នេះ​ ដូច​ជា​ឃោរឃៅ​ពេក​ ឧទាហរណ៍​មនុស្ស​ទិញ​ថ្នាំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ព្យាបាល​ជំងឺ ដោយសារ​អ្នក​ជំងឺ​រស់នៅ​ប្រទេស​ផ្សេង​ ដែល​មិន​អាច​​រក​ថ្នាំ​នោះ​ក្នុង​ស្រុក​បាន រឺ អ្នក​ជំងឺ​មិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​មក​ទិញ​ថ្នាំ​នោះ​ពី​ទី​ឆ្ងាយ។

មួយ​វិញ​ទៀត​ឧទាហរណ៍​ថា​ មនុស្ស​ទិញ​គ្រាប់​ពូជ​កសិកម្ម​ផ្សេង​ៗ​​ពី​ទី​ឆ្ងាយ ពី​ប្រទេស​ផ្សេង​​លែង​បាន​ទៀត អញ្ចឹង​បញ្ហា​កង្វះ​ស្បៀង​អាហារ​ ការ​​មិន​មាន​គ្រាប់​ពូជ​គ្រប់គ្រាន់​ដើម្បី​ដាំដុះ​នឹង​កើត​ឡើង ហើយ​ភាព​ក្រីក្រ​នឹង​កើន​​​បន្ថែម​ទៀត។ ប្រសិន​ជា​អ្នក​​មិន​ចូលចិត្ត ACTA ហើយ​ចង់​ប្រឆាំង​នឹង​ច្បាប់​នេះ​ អ្នក​អាច​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​ទៅ​​អាជ្ញាធរ​​ដោយ ចុច​ទីនេះ​

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: