jump to navigation

ទីបំផុត​ ឌុច ត្រូវ​ជាប់​គុក​មួយ​ជីវិត 03/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

តើ​វា​មាន​ន័យ​អ្វី​ទៅ​ដែល​ត្រូវ​ធ្វើ​មុខ​គួរ​អោយ​អាណិត​ និង សុំខមាទោស​ក្នុង​ពេល​នេះ? ទឹកមុខ​ដ៏​សែន​តក់ស្លុត ភ័យ​រន្ធត់ គួរ​អោយ​អាណិត​នេះ​ប្រជាជន​ខ្មែរ​ស្លូតត្រង់​ ដែល​ជាប់​គុក​នៅ​ទួលស្លែង​នោះ ​បាន​បង្ហាញ​អោយ​លោក​ឃើញ​រាល់​ថ្ងៃ​ទៅ​ហើយ ជាមួយ​នឹង​សម្រែក​ស្រែក​​សុំ​អង្វរ​ ស្រែក​ឈឺចាប់​ពេញ​រាងកាយ​ ដោយសារ​តែ​ទណ្ឌកម្ម​ដ៏​មហា​ឃោរឃៅ​​ គ្មាន​ត្រា​ប្រណី​ក្រោម​បង្គាប់​បញ្ជា​របស់​លោក ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​គ្មាន​ស្រមោល​ “អង្គការ” នោះ​ តែ​លោក​មិន​អាណិតអាសូរ មិន​​បាន​ដោះលែង​ បន្ធូរបន្ថយ​ដល់​ពួក​គេ​នោះ​ទេ ត្រូវ​ទេ?

អញ្ចឹង​ក្នុង​​ពេល​នេះ​សូម​លោក​កុំ​បង្ហាញ​ទឹកមុខ​របៀប​នោះ ​អោយ​ពួក​យើង​ឃើញ​អី ពួក​យើង​គ្មាន​មនោសញ្ចេតនា​ ជាមួយ​នឹង​មនុស្ស​ចិត្ត​ជា​មារ​ដូច​ជា​លោក​ទេ ​​លោក​ជាប់​ទោស​កាន់​តែ​យូរ ​ពួក​យើង​កាន់​តែ​សប្បាយ​ចិត្ត យើង​សូម​ប្រាប់​លោក​ថា​នៅ​ទីបំផុត​តុលាការ​បាន​កាត់​ទោស​អោយ​លោក​ជាប់​គុក​អស់​មួយ​ជីវិត​នេះ ពួក​យើង​មិន​ស្ងប់​ចិត្ត​ទេ​ ពួក​យើង​មិន​ចង់​ឃើញ​លោក​ទេ ពួក​យើង​នឹង​សង្ឃឹម​ថា​ លើ​លោក​យើង​នេះ​នឹង​គ្មាន​មនុស្ស​បែប​ដូច​លោក​កើត​មាន​លើ​ភព​ផែនដី​របស់​យើង​ទេ​ នៅ​ថ្ងៃ​អនាគត ក្នុង​ភព​​សំរាប់​មនុស្ស​ល្អ​រស់នៅ​នេះ​ សូម​លោក​ធ្វើ​ដំណើរ​​ទៅ​ ហើយ​ទៅ​អោយ​បាត់ ​ទៅ​កុំ​ត្រលប់​មក​វិញ​ជា​ដាច់​ខាត។

Related articles

មតិ»

1. Samady KS - 04/02/2012

ខ្ញុំ​គិត​ថា បើ​កាត់​ទោស​ត្រឹម​ពួក​គាត់​ប៉ុន្មាន​នាក់​ដូច​មិន​សូវ​សម​ទេ! ព្រោះ​មាន​ចិន វៀតណាម គ៏​ពាក់​ព័ន្ធ​ដែរ ហើយ​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ទៀត​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/02/2012

តុលាការ​ខ្មែរ​ក្រហម​នេះ​អត់​មាន​សិទ្ធិ​ទាញ​យក​ប្រទេស​ណា​មួយ​ចូល​មក​ក្នុង​តុលាការ​នេះ​ទេ។

2. Taingren Hut - 04/02/2012

ខ្មុំមិនសប្បាយចិត្តទេដែលអ្នកទាំងអស់គ្នាប្រមូលកំហឹងរបស់អ្នកទាំងអស់ទំលាក់ទៅលើមនុស្សតែម្នាក់ដែលក្រាន់តែជាមនុស្សក្រោមបង្កាប់។ ឌុចកូនអុកម្នាក់ក្នុងចំនោមមនុស្សដែលឃោឃៅផ្សេងទៀតដែលសព្វថ្ងៃកំពុងមានអំណាច តែនាក់រាល់គ្នាមិនខ្វល់ហើយក៏មិនហានមើលមុខគេ​ហើយរំលឹករឿងនេះដែរ ចុះបើសព្វថ្ងៃឌុចជារដ្ធមន្ត្រីអ្វីមួយនោះតើឌុចនឹង ត្រូវបានដាក់ទោសទេ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/02/2012

សំណួរ​ល្អ។

Sophy Sem - 05/02/2012

ខ្ញុំគាំទ្រនូវអ្វីដែលពួកម៉ាកបានលើកឡើង។​

3. Lovepeehs05 - 04/02/2012

ការកាត់ទោសតែមនុស្សម្នាក់ ឬ ក៏ ៣-៤ នាក់ទៀត “មិនបង្ហាញថាជាគំរូល្អ” ដល់អ្នកដឹកនាំជំនាន់ក្រោយ ឬ ក្មេងជំនាន់ក្រោយឡើយ ក្នុងករណីដែល មានមនុស្សស្លាប់ រហូតដល់ ៣ លាននាក់នោះ ! នេះសរបញ្ជាក់អោយ ឃើញថា “ជាគំរូអាក្រក់ទៅវិញទេ” ក្នុងខណៈដែល អ្នកដៃដល់ដទៃ ៗ ទៀត កំពុង រស់នៅយ៉ាងមាន សេរីភាព ហើយកំពុងតែបន្តរធ្វើបាបប្រជាជនស្លូតត្រង់ គ្រប់ពេលវេលានោះ ! តើអ្វីដែលខ្មែរយើងចង់បាន ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/02/2012

និយាយ​ពាក្យ​យុត្តិធម៌​ក្នុង​រឿង​ខ្មែរ​ក្រហម​គ្មាន​ផ្លូវ​ទេ ​អង្គការ​សហប្រជាជាតិ​គ្រាន់​តែ​កាត់​ទោស​ជា​និមិត្តរូប​មួយ​ប៉ុណ្ណោះ​ សំរាប់​បង្ហាញ​សកលលោក​ទាំង​មូល​​​​ថា​ពួក​គេ​មិន​អនុញ្ញាតិ​អោយ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​រួច​ខ្លួន មិន​អោយ​ប្រទេស​នានា​យក​គំរូរ​តាម​ទៀត សំរាប់​បង្ហាញ​ថា​អង្គការ​សហប្រជាជាតិ​បាន​មើល​ខុស​ត្រូវ​គ្រប់​ជ្រុង​ជ្រោយ​នៃ​គ្រប់​ជាតិ​សាសន៍​លើ​សកលលោក បើ​មិន​អញ្ចឹង​ទេ​គេ​​នឹង​និយាយ​ថា​អង្គការ​សហប្រជាជាតិ​គ្មាន​បាន​ការ​ស្អី​ទេ អ្នក​ណា​ធ្វើ​អី​ក៏​បាន​ដែរ​។

អញ្ចឹង​ហើយ​បាន​ជា​អង្គការ​សហប្រជាជាតិ​ប្រឹងប្រែង​ត្រដាបត្រដួល​រក​លុយ​មក​បង្កើត​តុលាការ​នេះ​ឡើង មិនមែន​អង្គការសហប្រជាជាតិ​នេះ​ចង​គំនុំ​នឹង​ក្រុម​ពួក​អាពត​នេះ​ទេ ហើយ​ក៏​មិនមែន​អង្គការ​សហប្រជាជន រឺ បាន គីមូន នេះ​ស្រលាញ់​ប្រជាជន​ខ្មែរ​ដែរ។ បើ​សួរ​ថា​ពួក​គេ​ស្រលាញ់​អ្នកណា​ ពួក​គេ​ប្រាកដ​ជា​ស្រលាញ់​ប្រពន្ធ កូន របស់​ពួក​គេ​ហើយ មិនមែន​ស្រលាញ់​ខ្មែរ​នេះ​ទេ (តែ​ពួក​គេ​ក៏​មិន​និយាយ​ថា​ស្អប់​ដែរ)។

4. monyrinataro - 05/02/2012

មានអ្នកមានអំនាចកាលសម័យនោះដូចជាឌុច និងធំជាងឌុច ហើយសព្វថ្ងៃ ពួកគេនៅឲ្យជ្រងរៗ មានអ្នកខ្លះបានធ្វើធំដល់ឥឡូវទៀតផង..

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/02/2012

ដូច​លោក សម រង្ស៊ី រៀបរាប់​ឈ្មោះ​កាល​មុន​ហ្នឹង ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ហើយ។

5. Lovepeehs05 - 08/02/2012

នេះហើយជាទង្វើរ មិនព្រមទទួលខុសត្រូវ នូវអ្វីដែលខ្លួនអ្នកទាំងអស់នោះ បានធ្វើ តែប៉ែងជើងដាក់គេទៅវិញ នេះជាអាកប្បកិរិយា មិនល្អឡើយ ធ្វើនយោបាយរបៀបនេះ ខ្មែរយើងជំនាន់ក្រោយ ត្រូវតែជៀសវាងជា ដាច់ខាត បើអញ្ចឹងមែន ទោះបីកាត់ទោស ដាក់គុកអស់មួយជីវិត ឬ ប្រហារជីវិត អ្នកជាប់ឃុំទាំងនោះ ក៏គ្មានប្រយោជន៍ ឬ យុត្តិធម៌ដែរ ក្នុងខណៈដែលជនដៃដល់ដទៃទៀតរួចខ្លួន គេនៅតែប្រព្រឹត្តអំពើដដែល ជាដដែលហ្នឹង មានអីកែប្រែ មានអីយុត្តិធម៌ ដល់ជនរងគ្រោះ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: