jump to navigation

តើ PIIGS គឺជា​អ្វី? 05/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
trackback

ថ្ងៃ​នេះ​និយាយ​អំពី​ទ្វីប​អឺរ៉ុប​ទាក់ទង​នឹង “បំណុល” និង “ការ​ក្ស័យធន” បញ្ហា​ទាំង​ពីរ​នេះ​កើត​ឡើង​ទូទាំង​សកលលោក ពិសេស​ជាង​គេ​សហរដ្ឋ​អាមេរិក​តែ​ម្ដង ដែល​កំពុង​តែ​មាន​បញ្ហា​នេះ​ធ្ងន់ធ្ងរ។ សំរាប់​ប្រទេស​នៅ​អឺរ៉ុប​គេ​ដឹង​ថា​ PIIGS គឺជា​អ្វី តែ​ចំពោះ​អ្នក​ដែល​មិន​​នៅ​ទ្វីប​អឺរ៉ុប​ប្រហែល​ជា​ដឹង និង មិន​ដឹង ដូច្នេះ​ពាក្យ​ថា PIIGS គឺ​មក​​ពី​ប្រទេស​ប្រាំ​បូក​រួម​គ្នា​ ដែល​ប្រទេស​ទាំង​ប្រាំ​ក្នុង​អឺរ៉ុប​កំពុង​តែ​ជួប​ប្រទះ​​រឿង​ពីរ​យ៉ាង​ខាង​លើ​គឺ “បំណុល” និង “ការ​ក្ស័យធន”។ 

ប្រាក់​បំណុល​ដែល​ប្រទេស​ចំនួន​ទាំង​ប្រាំ​ខាង​លើ​នេះ ​ជំពាក់​ក៏​ចែកចេញជា​​ពីរ​ដែរ (១) រដ្ឋាភិបាល​ជំពាក់​គេ (២) ប្រជាជន​ជំពាក់​គេ ដល់​ទាំង​ពីរ​នេះ​បូក​បញ្ចូល​គ្នា​ វា​ក្លាយ​ទៅ​ជា “ក្រឡាប់” រឹ “Collapse” ដែល​ប្រទេស​ទាំង​នេះ​ដួល​រលំ ហើយ​នាំ​អោយ​ប្រទេស​ទាំង​អស់​ក្នុង​សហគមន៍​អឺរ៉ុប​ត្រូវ​ជួយ​ដោះស្រាយ ដែល​វា​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​យ៉ាង​ធ្ងន់​ សំរាប់​ទ្វីប​មួយ​នេះ រហូត​ដល់​មាន​គេ​និយាយ​កំប្លែង​ថា ព័រទុយហ្ក្រាល​ អៀកឡង់ អ៊ីតាលី ក្រិច អេស្ប៉ាញ៉ុល ចូល​ញ៉ាំ​ហាំបឺហ្ក្រឺ តើ​អ្នកណា​ជា​អ្នក​ចេញ​លុយ? ចំលើយ​គឺ​ “អាល្លឺម៉ង់” ជា​អ្នក​ចេញ​លុយ។

អីឡូវ​ចប់​ពី​រឿង​កំប្លែង​នេះ​ចូល​ដល់​រឿង​មែនទែន​វិញ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​រដ្ឋាភិបាល និង ប្រជាជន​ក្នុង​ប្រទេស​ទាំង​ប្រាំ​ខ្ចី​លុយ​អ្នកណា​គេ? ចំលើយ​គឺ​ខ្ចី​លុយ​ធនាគារ ដែល​ធនាគារ​ដល់​ធំ​ៗ​ចំនួន​ដល់​ទៅ​ ២១ អោយ​រដ្ឋាភិបាល​​ខ្ចី ធនាគារ​ចំនួន ១៣ អោយ​ប្រជាជន​ខ្ចី ហើយ​ធនាគារ​ទាំង​នេះ​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​រឿង​យក​លុយ​ពួក​គេ​វិញ​តាម​វិធី​ណា។ ​

តើ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ទាំង​ប្រាំ​ ខ្ចី​លុយ​ធនាគារ​អស់​ចំនួន​ប៉ុន្មាន​ហើយ? ពួក​គេ​ខ្ចី​អស់​ចំនួន ៥៦០ ពាន់​លាន​អឺរ៉ូ (560 billion) អាន​បន្ថែម​ ចុច​ទីនេះ ។ ចុះ​ប្រជាជន​ក្នុង​ប្រទេស​ទាំង​ប្រាំ​នេះ​ខ្ចី​លុយ​ធនាគារ​អស់​ប៉ុន្មាន​ដែរ? គឺ​អស់​ចំនួន ២.៩១ លាន-លាន​អឺរ៉ូ (2.91 Trillion) អាន​បន្ថែម​ ចុច​ទីនេះ ។ សូម​មើល​រូប​ខាង​ក្រោម​នឹង​ឃើញ​ថា​ឡាន​មួយ​ដាក់​លុយ​ចំនួន ពីរ​ពាន់​លាន​ អឺរ៉ូ ដែល​លុយ​មួយ​សន្លឹក​ៗ​គឺ​ក្រដាស​ ១០០ អឺរ៉ូ ដូច្នេះ​អ្នក​អាច​ប៉ាន់​ប្រមាណ​លុយ​បំណុល ​ដែល​ដាក់​ក្នុង​ឡាន​តំរៀប​ជា​ជួរ​ខាង​លើ​​នោះ​​ថា​ វា​ច្រើន​ប៉ុណ្ណា។

អីឡូវ​សូម​មើល​ព័តិមាន​លំអិត​ទាំង​អស់​ដោយ ចុច​ទីនេះ

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: