jump to navigation

ក្រមុំ​ឡើង​ថ្លៃ 08/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

អ្វី​សព្វ​យ៉ាង​ក្នុង​ប្រទេស​យើង​ អីឡូវ​ឡើង​ថ្លៃ​ដល់​ហើយ ហើយ​គេ​តែងតែ​ចោទ​​​មក​ពី​សាំង​ឡើង​ថ្លៃ តែ​របស់​ខ្លះ​អត់​ចាក់​សាំង​ផង​ក៏​ឡើង​ថ្លៃ​ដែរ ហើយ​​ឡើង​មិន​ព្រម​ចុះ ទោះ​បី​សាំង​ស្រក​តម្លៃ​ខ្លះ​មក​ហើយ​ក៏​ដោយ “ក្រមុំ​ឡើង​ថ្លៃ”។​ ប្រុស​ៗ​អីឡូវ​រអ៊ូរទាំ​មែន​ទែន​មិន​ដឹង​ធ្វើ​ម្ដេច​ទេ​បាន​ប្រពន្ធ​មួយ​នឹង​គេ​ត្រឹមត្រូវ​តាម​ច្បាប់​រាជការ និង ច្បាប់​ប្រពៃណី​របស់​ខ្មែរ​យើង ព្រោះ​គ្រាន់​តែ​ចូល​សាកសួរ​កូន​ក្រមុំ​គេ ម្ដាយ​ឪពុក​គេ​ដាក់​តំលៃ​​​សុទ្ធ​តែ​ពាន់​ដុល្លារ មិនមែន​ពាន់​ស្ដើង​ទៀត ពាន់​ពាក់​កណ្ដាល​ឡើង​ទៅ​ខាង​លើ នេះ​និយាយ​ត្រឹម​កូនស្រី​អ្នក​ស្រុក អ្នក​ភូមិ​ធម្មតា តែ​បើ​ហ៊ាន​លូក​ចូល​ដល់​កូន​អ្នក​ផ្សារ​ អ្នក​ធំ​អី​ផង​គ្មាន​វាចា​​នឹង​ថ្លែង​បាន​ទេ។

ពួក​គេ​ថា​កូន​ក្រមុំ​ពួក​គេ​មិន​ចាក់​សាំង​ទេ តែ​​អា​រឿង​រៀបការ​នោះ​វា​អស់​ច្រើន ម្ហូប​អាហារ ស្រា​បៀរ ផ្លែឈើ ផ្នួង ភ្លេង​បុរាណ ភ្លេង​សម័យ…….ទាំង​អស់​នោះ​វា​ឡើង​ថ្លៃ អញ្ចឹង​ហើយ​យក​លុយ​មួយ​លាន​ ពីរ​លាន​រៀល​ មក​រៀបការ​ដូច​កាល​ពី​មុន​ម្ដេច​កើត។ ហ៊ឺ……អញ្ចឹង​កំលោះ​ៗ​ដែល​រកស៊ី ធ្វើការ​ដោយ​កំលាំង​ញើស​ឈាម​ បាន​ប្រាក់​ខែ​មួយ​ខែ​មិន​ដល់​មួយ​រយ​ដុល្លារ​ផង មើល​ទៅ​គ្មាន​ភ័ព្វ​វាសនា​បាន​ស្គាល់​រសជាតិ “ស្នេហា​រាត្រី​ចន្ទ​ទឹក​ឃ្មុំ” អី​នឹង​គេ​ទេ​មើល​ទៅ?

កំលោះ​ៗ​មួយ​ចំនួន​ថា “បង​អើយ​មិន​ចាំ​បាច់​​ទៅ​ខ្វល់​អី​អា​រាត្រី​ចន្ទ​​ទឹក​ខ្មុំ ក្រោយ​ពី​គេ​ប្រគំ​​​​បទ​ព្រះថោង​តោង​ស្បៃ​នាង​នាគ​​​ចូល​បន្ទប់​​​​អី​នោះ នាំ​តែ​អស់​លុយ​ម៉ា​គគោក ខ្ញុំ​សម្ពោធ​រាត្រី​​ចន្ទ​ទឹកឃ្មុំ​របស់​ខ្ញុំ​​ជាមួយ​សង្សារ​តែ​នៅ​ក្បាល​ស្រែ រឺ មាត់​បឹង​ហ្នឹង​វា​​អស្ចារ្យ​ជាង​ផង​មិន​ទាំង​អស់​លុយ​មួយ​រៀល ហើយ​បើ​មិន​អញ្ចឹង​ខ្ញុំ​ចំណាយ​តែ​មួយ​ម៉ឺន​លុយ​ខ្មែរ​ ជួល​បន្ទប់​ផ្ទះ​សំណាក់​ជា​ការ​ស្រេច”។

ហើយ​កំលោះ​មួយ​ចំនួន​ទៀត​ថា បើ​កូន​ក្រមុំ​គេ​ឡើង​ថ្លៃ​ “រត់​តាម​គ្នា​” ទៅ​វា​ស្រួល​ជាង រឺ ​​រស់នៅ​ជាមួយ​គ្នា​មិន​ចាំបាច់​រៀបការ​អី​ទេ។ ហើយ​មួយ​ចំនួន​ទៀត​ថា “សែន” ជាមួយ​នឹង​មាន់​មួយ ផឹក​ស្រា​មួយ​លីត្រ​ក៏​តែ​បាន​ដែរ​ខ្ញុំ សោះ​នឹង​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​រៀបការ តែ​ស្រួល​មិន​ស្រួល​ រស់នៅ​ជាមួយ​គ្នា​​មិន​បាន​មួយ​ឆ្នាំ​ផង​ បែកបាក់​គ្នា​បាត់ ខាត​លុយ​អត់​ប្រយោជន៍ ខ្ញុំ​ឃើញ​ច្រើន​គូ​ណាស់​ហើយ​តែ​អញ្ចឹង។ ហើយ​មួយ​ចំនួន​ទៀត​ថា​ “យក​មេម៉ាយ​ទៅ​មិន​សូវ​ថ្លៃ មាន​កូន​ប្រើ​ស្រាប់”​៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: