jump to navigation

ធនាគារ​ក្ដាម 11/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

ខាង​ក្រោម​ជា​អត្ថបទ​និយាយ​អំពី​ ធនាគារ​ មួយ​នៅ​ខេត្ត​កំពត ខ្ញុំ​អ្នក​សរសេរ​អត្ថបទ​សូម​ការពារ​ខ្លួន​ជា​មុន​ថា ​ខ្ញុំ​មិន​ប្រាកដ​ថា​រឿង​នេះ​ពិត រឺ មិន​ពិត​បាន​កំរិត​​ណា​នោះ​ទេ ហើយ​អត្ថបទ​នេះ​ក៏​អត់​មាន​គោលបំណង​​ បង្ខូច​កេរ្តិ៍​ឈ្មោះ​​បុគ្គល​ណា​មួយ​ដែរ តែ​ជា​ការ​ចង់​រក​ឃើញ​ការ​ពិត​មួយ​​ច្រើន​ជាង ដូច្នេះ​ប្រសិន​ជា​អ្នកណា​ដឹង​រឿង​នេះ​ សូម​បញ្ចេញ​មតិ​ខាង​ក្រោម ​អោយ​បាន​ដឹង​ផង ពិសេស​អ្នក​រស់នៅ​ក្នុង​ខេត្ត​កំពត​តែ​ម្ដង។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​បាន​ជួប​លោក​ពូ​ម្នាក់ ពួក​យើង​អង្គុយ​និយាយ​គ្នា​លេង​ គាត់​ថា​ក្មួយ​ឯង​ដឹង​ទេ​នៅ​ស្រុក​ខ្មែរ​អីឡូវ​មាន​ធនាគារ​មួយ​នោះ​ដាក់​ឈ្មោះ​ថា “ធនាគារ​ក្ដាម” ខ្ញុំ​ហាក់​អស់​សំណើច​ហើយ​ក៏​និយាយ​ទៅ​គាត់​វិញ​ថា “ដាក់​ឈ្មោះ​ដូច​អត់​មាន​ឈ្មោះ​ដាក់”។ គាត់​ថា​ “មិនមែន​ទេ​ក្មួយ​ ធនាគារ​ហ្នឹង​គេ​អោយ​ប្រជាជន​ដែល​នេសាទ​ក្ដាម​ខ្ចី​លុយ ហើយ​បង់​រំលួស​​លុយ​អោយ​គេ​វិញ​ទៅ តែ​គេ​អត់​យក​​ប្រាក់​ចុងការ​​​ជា​លុយ​ទេ គឺ​គេ​យក​ជា​ក្ដាម​​តែ​ពីរ​ទេ​ក្នុង​មួយ​ខែ តែ​ក្ដាម​នោះ​ត្រូវ​តែ​មាន​ពង​​កូន​ក្នុង​ពោះ”។

គាត់ និង ខ្ញុំ​ងាក​មក​មើល​មុខ​គ្នា​ផ្ទុះ​សំណើច​ ដែល​ហាក់​ដល់​ចំណុច​នេះ​ គាត់​ដឹង​ថា​ខ្ញុំ​ដូច​ចាប់​ចំណុច​យល់​សេចក្ដី​បាន ខ្ញុំ​ក៏​​និយាយ​ថា “ស្អី​គេ​ខ្មែរ​យើង​យ៉ាប់​ដល់​ថ្នាក់​ហ្នឹង” គាត់​និយាយ​តប​មក​ខ្ញុំ​វិញ​ថា “មិនមែន​យ៉ាប់​ទេ កំពូល​យ៉ាប់” ហើយ​គាត់​ក៏​បន្ត​ទៀត​ថា “បើ​បណ្ដោយ​អោយ​ខ្មែរ ​ធ្វើ​ការងារ​អ្វី​កន្លែង​ណា​មួយ​គឺ​ហិនហោច​កន្លែង​ហ្នឹង បើ​និយាយ​ពី​តាម​បឹង​បួរ​អោយ​នេសាទ​ត្រី​វិញ នេសាទ​ទាល់​តែ​ខ្ទេច អីឡូវ​នៅ​តាម​បឹង​បួរ​រក​តែ​ត្រី​ក្រាញ់​ កញ្ចុះ​ អី​មក​ស្ល​ម្ជូរ​មិន​បាន​ផង វាត់​ទាល់​តែ​ខ្ទេចខ្ទី ដាក់ មង​ អួន មិន​ដឹង​រដូវ​ត្រី​ពង​មិន​ពង​អី​ទេ មិន​អញ្ចឹង​សុទ្ធ​តែ​ឆក់​គ្រប់​កន្លែង បើ​អួន​វិញ​បើ​ពួក​គេ​អូស​ តែ​ត្រី​ប៉ុន​កូន​ដៃ​ក៏​មិន​រួច​ខ្លួន​ផង”។

គាត់​ស្ងាត់​មួយ​សន្ទុះ​ក៏​បន្ត​ទៀត “ក្មួយ​ឯង​មើល​តែ​ព្រៃឈើ​ខ្មែរ បើ​​កាប់​វិញ កាប់​ឡើង​ខ្ទេច​គ្មាន​សល់ អ្នក​ណា​កាប់​ក៏​ពូ​មិន​ដឹង តែ​បើ​ខ្មែរ​កាប់​វិញ​​អា​ដើម​ប៉ុន​ក​ដៃ​ក៏​មិន​សល់​ដែរ”។ គាត់​ថា​តាំង​ពី​ ធនាគារ​ក្ដាម នោះ​យក​ប្រាក់​ចុងការ​ជា​ ក្ដាម​មាន​ពង​កូន​ក្នុង​ពោះ​នោះ​មក អីឡូវ​ចំនួន​ក្ដាម​ក្នុង​សមុទ្រ​នោះ​ ហាក់​កើន​ឡើង​វិញ​ហើយ ព្រោះ​ធនាគារ​នោះ​យក​ក្ដាម​នោះ​ទៅ​លែង​វិញ​ ហើយ​ពង​ និង កូន​ក្នុង​ពោះ​នោះ​កើត​កូន​ចៅ​បាន​ច្រើន ហើយ​គាត់​សង្ឃឹម​ថា​វា​នឹង​​អាច​សំបូរ​ឡើង​វិញ​ដូច​កាល​ពី​មុន​អញ្ចឹង៕៚ ​

Related articles

មតិ»

1. សាយ័ន្ត - 11/02/2012

ធនាគារក្តាម ពិតជាធ្វើការអោយខ្ចីប្រាក់សងការជាក្តាម មានពងពិតមែន…! ហើយទង្វើនេះ ជួយបង្កើនទិន្នផលក្តាមក្នុងស្រុងយើង ប្រាកដណាស់ យ៉ាងអោយណាស់ វាបានពញ្ញាក់ស្មារតីថា កុំញ៉ាំក្តាម មានពង… !

2. Samady KS - 11/02/2012

ពិត​ជា​ចឹង​មែណ សូម្បី​តែ​ស្រុក​ខ្មែរ​ក៏មាន​ចឹង​ដែរ (​កំពង់សោម)

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/02/2012

ប្រជាជន​ខ្មែរ​កាល​ពី​មុន​នេសាទ​ត្រី​ជាមួយ​នឹង​សំណាញ់ មង សន្ទូច តែ​ក្រោយ​ទៅ​ចង់​មាន​ឆាប់​ៗ​ទៅ​ទិញ​ប្រដាប់​ឆក់ ព្រោះ​នេសាទ​បែប​នោះ​បាន​ត្រី​ច្រើន ដល់​ពេល​ក្រោយ​មក​អស់​ត្រី​រលីង ​​លុយ​ក៏​ចាយ​អស់ រហាម​ដដែល តែ​រហេមរហាម​ម្ដង​នេះ កំពូល​រហាម​ ​ចង់​បាន​ម្ហូប​អាហារ ទៅ​អង្គុយ​ស្ទូច​ត្រី​មួយ​ថ្ងៃ​ដល់​ល្ងាច​ រក​តែ​​មួយ​សម្ល​មិន​បាន​ផង “អ្នក​នេសាទ​អីឡូវ​ក៏​ទិញ​សាច់គោ សាច់​ជ្រូក នឹង ត្រី​យួន​ចិញ្ចឹម​ពី​ផ្សារ​យក​មក​ញ៉ាំ​ដែរ”។

ដូច​គ្នា​នឹង​រដ្ឋាភិបាល​ខ្មែរ​ កាល​មុន​ចង់​មាន​ឆាប់​ៗ កាប់​ឈើ​ព្រៃ​ខ្ទេច ​យក​លុយ​មក​ចាយ​វាយ​ ហ៊ឺហារ ​ដល់​អីឡូវ​​អស់​ព្រៃ​កាប់ លុយ​ក៏​ចាយ​អស់ ដល់​ចង់​ធ្វើ​អី​តិចតួច​ខ្ចី​បុល​គេ ថ្ងៃ​មុខ​ខ្ចី​គេ​លែង​បាន សមិទ្ធិផល​ផ្សេង​ៗ​ដែល​កសាង​អីឡូវ​ខូច​ខ្ទេចខ្ទី ហើយ​ម្ចាស់​បំណុល​ក៏​ទារ​វិញ ថ្ងៃ​ហ្នុង​ហើយ​ខ្មែរ​មហា​សែន​រហាម​មួយ​កំរិត​ទៀត។

កុំ​អរ​ឃើញ​មាន​សមិទ្ធិផល​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន ខ្ចី​លុយ​គេ​មក​ធ្វើ​ ហើយ​ដើរ​បោក​ប្រជាជន​ថា​ការ​ដឹកនាំ​របស់​ខ្លួន​រីកចំរើន ថ្ងៃ​មុខ​បាន​ទឹកភ្នែក​ជូត​ក្បាល​ជង្គង់។

4. ដួងចាន់ - 12/02/2012

មេដឹកនាំប្រទេសមួយបោករាស្ត្រខ្លួនឯងដើម្បីអំណាចយួរអង្វែង
គឺថោកទាបណាស់.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/02/2012

សម្ដេច​ ចិត្ត​ល្អ​ណាស់ សុំ​អគារ​សិក្សា​មួយ​ខ្នង​ជូន​ពីរ​ខ្នង “ជូន​តាម​សំណើរ​មួយ​ខ្នង​ប្រាំ​បន្ទប់” ​ចុះ​សម្ដេច​បាន​លុយ​មក​ពី​ណា។ បើ​ជួសជុល​សាលារៀន​ចាស់​ៗ​របស់​គេ​វិញ​ដូរ​ដាក់​ឈ្មោះ​លោក ហ៊ុន សែន​ ខ្ទេច។

ដូច​មិន​យល់​ស្រុក​យើង​ ខ្វះ​សាលារៀន ខ្វះ​ផ្លូវ​ថ្នល់ ខ្វះ​មន្ទីរ​ពេទ្យ ចាំ​បាច់​ប្រជាជន​ទៅ​សុំ ​វា​ប្រៀប​ដូច​ការ​ដឹកនាំ​ហ្នឹង​មិន​ដឹង​រឿង​អ្វី​ទាំង​អស់​ទៅណាស់។ ពេល​សុំ​ ទៅ​សុំ​​ពី​បុគ្គល​ម្នាក់​គឺ​លោក ហ៊ុន សែន ហើយ​ចុះ​គាត់​បាន​លុយ​មក​ពី​ណា​ច្រើន​ម្លេះ?

5. ក្មេងស្រែ - 13/02/2012

ស្រុក​ខ្មែរ​មាន​ធនាគារស្រូវ, ធនាគាគោ តែ​មិន​ដឹង​ជា​ការ​សង​វិញ​ដូច​ខាង​លើ​ឬ ត្រូវ​សង​ជា​លុយ​ឬ​យ៉ាង​ណា ខ្ញុំ​មិន​បាន​ដឹង​ទេ​សុំទោស ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/02/2012

ធនាគារ​គោ ហាម​យក​គោ​ខ្មៅ ព្រោះ​ខ្លាច​ដំបៅ​ខ្នង 😯

ក្មេងស្រែ - 13/02/2012

ថី​ចឹង​បង? «គោខ្មៅ ក្រយ៉ៅក្តិត» ហ្នឹងឬ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/02/2012

ហាហាហា…..ប្រហែល​ហ្នឹង​ហើយ តាម​មើល​ទាល់​តែ​គេ​មក​ដឹក​ដៃ​ប្រាប់​ទៀត​ហើយ មួយ​ណា​គោ​ល្អ មួយ​ណា​គោ​អាក្រក់ បើ​មិន​អញ្ចឹង​ទេ​យើង​ទៅ​មុខ​អត់​រួច​ទេ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: