jump to navigation

ទស្សនៈ “ខ្មែរ​លែង​ជា​ខ្មែរ” 15/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

គិត​ៗ​ទៅ​ដូច​ជា​រឿង​ចម្លែក​បន្តិច ដូចជា​រឿង​កំប្លែង​បន្តិច សំរាប់​ប្រទេស​កាន់​របប​កុម្មុយនិស្ត អាន​ព័ត៌មាន​ថ្ងៃ​មុន​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង​ថា កាល​ពី​បុណ្យ​កាន់​ទុក្ខ​ពេល គីមចុងអ៊ីល ស្លាប់ អ្នកណា​យំ​ចេញ​ទឹកភ្នែក​មិន​ពិត នឹង​ត្រូវ​ផ្ដន្ទាទោស អាច​ជាប់​គុក​ដល់​ទៅ​ចំនួន​ពីរ​ឆ្នាំ។ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​ថា ប្រទេស​នេះ​ទើបតែ​បើក​សម្ពោធ​សណ្ឋាគារ​ខ្នាត​ធំ​មួយ ដែល​សណ្ឋាគារ​នេះ​បើក​សម្ពោធ​អោយ​ដំណើរការ ក្រោយ​កាលបរិច្ឆេទ​ដល់​ទៅ ២៣ ឆ្នាំ។ ហើយ​ថ្ងៃ​នេះ​ឃើញ​សារព័ត៌មាន​មួយ​ទៀត​មក​ពី​កូរ៉េ​ខាង​ជើង​ហ្នឹង​ដែរ​ថា ប្រទេស​នេះ​ទើប​តែ​អាប់ហ្ក្រេដ (Upgrade) ប្រព័ន្ធ​កុំព្យូទ័រ​ឡើង​ដល់ Window 95។

ក្រុម​អ្នក​ដឹកនាំ​កុម្មុយនិស្ត ដូច​ជា​ច្រើន​តែ​ខុស​គេ ទាំង​របៀប​របប​នៃ​ការ​ដឹក​នាំ ទាំង​ពាក្យ​សម្ដី ទាំង​អត្តចរិត អាកប្បកិរិយា ដូច​តួ​យ៉ាង​នាយករដ្ឋមន្ត្រី​ខ្មែរ​ជាដើម ពេល​និយាយ​ម្ដង​ៗ​អ្នក​ស្ដាប់​រអៀស​ខ្លួន​ជំនួស និង អស់​សំណើច​ហួសចិត្ត។ ដល់​ដឹក​នាំ​ប្រទេស​យូរ​ឆ្នាំ​ពេក​ទៅ អីឡូវ​ដូច​ចង់​ឆ្លង ដល់​ក្រុម​បរិវារ​របស់​ខ្លួន​ទៅ​ទៀត ម្នាក់​ៗ​ពាក្យ​សម្ដី ចរិត អាកប្បកិរិយា ដូច​លោក ហ៊ុន សែន នោះ​ដូច មិន​តែ​ប៉ុណ្ណោះ​ប្រជាជន​ខ្មែរ​ហ្នឹង​ក៏​ចង់​ឆ្លង​ចរិត មារយាទ តាម​ស្ទើរ​ខូច​អស់​ទៅ​ហើយ ដូច​ពាក្យ​គេ​និយាយ​អញ្ចឹង​ថា “ខ្មែរ​លែង​ជា​ខ្មែរ” ទៀត​ហើយ។ គិត​ចង់​សរសេរ​បន្ត​ទៀត​ដែរ តែ​ណ្ហើយ​បញ្ចប់​ប៉ុណ្ណឹង​សិន​ចុះ ព្រោះ​បើ​សរសេរ​អំពី​រឿង​ខ្មែរ​នេះ សរសេរ​រាប់​ឆ្នាំ​ខែ​ក៏​មិន​អស់​ដែរ ហើយ​ម៉្យាង​ក្រែង​គេ​ថា​យើង​ហ្នឹង​មើល​ងាយ​តែ​ពូជ​សាសន៍​ខ្លួន​ឯង។

  • អានអត្ថបទ “ឱ ខ្មែរអើយខ្មែរ ជុះអាចម៍ក្នុងស្រែ” ជាភាសាអង់គ្លេសសូម ចុចទីនេះ

Related articles

មតិ»

1. តា ម៉ាប់ - 15/02/2012

សរសេរ​ទៀតមក ខ្ញុំចាំអាន បង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/02/2012

កំពុង​មាន​បញ្ហា​នឹង​ការ​តម្រឹម​សង​ខាង​អត្ថបទ មិន​ដឹង​យ៉ាង​ម៉េច​ទេ ស្រាប់​តែ​ថ្ងៃ​នេះ​សរសេរ​តម្រឹម​អត់​បាន​ល្អ​ដូច​រាល់​ដង។

2. គូទខ្យង - 16/02/2012

សម្តេចដ៏ឧត្តុងឧត្តមពេលខ្លះដូចតារាកំប្លែងមួយដែរ ពេលដែលនិយាយត្រូវតែមានអ្នកសើច ទាំងសើចអបអរ សើចហៃអើ សើចបញ្ឈឺ សើចពុត ។ល។និង។ល។

3. ដួងចាន់ - 16/02/2012

ចឹងបានតែថានឹងណា!
គាត់មានមុខរបរ២ហើយ៖មួយជានិយករដ្ធមន្ត្រីខ្មែរ,ពីអ្នកកំប្លែងខ្មែរ។
ហាសហាៗៗៗៗៗ,,,!

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/02/2012

ថា​និយាយ​កំប្លែង និយាយ​កំប្លែង ចុះ​​លោក ហ៊ុន សែន ជេរ​ហៅ​អ្នក​សាព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី និង វិទ្យុ​សហរដ្ឋ​អាមេរិក សុទ្ទ​តែ​ហ្អែង​ៗ ហើយ​ពួក​អ្នក​អង្គុយ​​​​ខាង​ក្រោយ​ខ្នង​លោក ហ៊ុន សែន ​ទះ​ដៃ​ប្រាវ​ៗ ហ៊ោ​គឹល​ៗ អា​ហ្នឹង​ម៉េច​ទៅ​វិញ​ទៅ?

5. ដួងចាន់ - 16/02/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: