jump to navigation

កូរ៉េ​ខាង​ជើង ៣០ គ្រួសារ​ត្រូវការ​អ្នក​ជួយ​សង្គ្រោះ 16/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
trackback

តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ស្ថានភាព​ប្រជាជន​កូរ៉េ​ខាង​ជើង​យ៉ាង​ដូចម្ដេច​ដែរ​? បើ​និយាយ​ប្រៀប​ធៀប​អោយ​ងាយ​ស្រួល​យល់​គឺ ស្ថានភាព​ដូច​ជំនាន់ ប៉ុល ពត គ្មាន​ម្ហូប​អាហារ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព ពិបាក​សូម្បី​តែ​ញញឹម សើច យំ ព្រោះ​អាច​ប្រឈម​មុខ​នឹង​ការ​យក​ទៅ​សំលាប់​ចោល។ គ្រប់​យ៉ាង​ក្នុង​ប្រទេស​នេះ​ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​តែ​ម្នាក់​ជា​អ្នក​សំរេចចិត្ត និង គ្រប់គ្រង ទាំង​តុលាការ ទាំង​យោធា ប្រជាជន​ក្នុង​ប្រទេស​នេះ ទោះ​បី​ជា​មិន​ពេញចិត្ត​នឹង​ការ​ដឹក​នាំ​នៃ​មេ​របស់​ខ្លួន ហ៊ាន​រិះគន់ រឺ គ្រាន់​តែ​សំដែង​ការ​មិន​ពេញចិត្ត​តាមរយៈ​កាយវិការ ទឹកមុខ​ក៏​នឹង​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ដែរ។ រឿង​ដែល​អាក្រក់​បំផុត​នោះ ដែល​សូម្បី​តែ​ប្រជាជន​ខ្លួន​ដែល​រត់​ចេញ រឺ លួច​រត់​ចេញ​ពី​ប្រទេស​នេះ​ទៅ​ប្រទេស​ក្បែរ​ខាង ដើម្បី​គេច​អោយ​ផុត​ពី​របប​ដ៏​មហា​ឃោរឃៅ​ក៏​មិន​អាច​ដែរ ពួក​គេ​នឹង​ក៏​នឹង​ត្រូវ​ស្លាប់​មិន​ខាន បើ​សិន​ជា​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​បាន នេះ​វា​ដូច​ពាក្យ​ខ្មែរ​និយាយ​អោយ​របប​វាល​ពិឃាដ ប៉ុល ពត អញ្ចឹង​ថា “គុក​ឥត​ជញ្ជាំង”។

អីឡូវ​នេះ គីមជុងអ៊ុន ដែល​ទើប​តែ​ឡើង​ស្នង​ដំណែង​ថ្មី​ៗ​ពី គីមជុងអ៊ីល នោះ​បាន​ចាប់​យក​ប្រជាជន​របស់​ខ្លួន ដែល​ព្យាយាម​រត់​គេច​ពី​ប្រទេស​នេះ ក្នុង​ឱកាស​ពេល​បុណ្យ​សព​ឪពុក​របស់​ខ្លួន យក​ទៅ​ប្រហារ​ជីវិត ហើយ​អ្វី​ដែល​អាក្រក់​​នោះ​គឺ​នឹង​ត្រូវ​ប្រហារ​ជីវិត​មួយ​គ្រួសារ​ទោះ​មនុស្ស​ក្នុង​គ្រួសារ​ផ្សេង​ទៀត​នោះ មិន​បាន​រត់​គេច​ក៏​ដោយ។ គួរ​បញ្ជាក់​ថា​អីឡូវ​នេះ​មនុស្ស​ចំនួន ៣០ នាក់​ហើយ​ដែល​ត្រូវ​ចាប់​បាន និង រង់ចាំ​ការ​ប្រហារ​ជីវិត ដូច្នេះ​វា​មាន​ន័យ​ថា ៣០ គ្រួសារ​នឹង​ត្រូវ​គេ​យក​ទៅ​សំលាប់។ តាម​ការ​អោយ​ដឹង​មនុស្ស​ចំនួន​ ៣០ នាក់​បាន​រត់​គេច​ផុត​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​ហើយ ចូល​ទៅ​ដល់​ប្រទេស​ចិន តែ​ប្រទេស​ចិន​បាន​ចាប់​បញ្ជូន​ពួក​គេ​មក​កូរ៉េ​ខាង​ជើង​វិញ។

ចំណែក​គេហទំព័រ​មួយ​គឺ Change.org បាន​បង្កើត​អោយ​មាន​ការ​ចូល​រួម​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​ទាំង​នោះ ពី​ការ​ប្រហារជីវិត ដោយ​បង្កើត​ជា​លិខិត​សំរាប់​ផ្ញើ​ទៅ​អាជ្ញាធរ (Petition) សំរាប់​អោយ​មនុស្ស​លើ​អ៊ីនធឺណិត អាច​ចុះ​ហត្ថលេខា​រួម​គ្នា​មួយ​ដើម្បី​ធ្វើការ​តវ៉ា ខ្ញុំ​បាន​ចុះ​ហត្ថលេខា​មួយ​ដែរ ចុះ​អ្នក​វិញ? ប្រសិន​ជា​អ្នក​ចង់​ចូលរួម​ជាមួយ ដើម្បី​សង្គ្រោះ​មនុស្ស​ចំនួន ៣០ គ្រួសារ ពី​ការ​ប្រហារ​ជីវិត​យ៉ាង​មហា​អយុត្តិធម៌​នេះ​សូម​ចូលរួម​ចុះ​ហត្ថលេខា​ជាមួយ​ពួក​យើង​ដោយ ចុច​ទីនេះ

Related articles

មតិ»

1. តា ម៉ាប់ - 16/02/2012

ម៉េចក៏​អក្សរ​ពិបាកអានម៉េស !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/02/2012

បង​កំពុង​តែ​ឆ្ងល់​ថា​វា​មក​ពី​អ្វី​ដែរ​ហ្នឹង ​វា​កើត​ឡើង​បែប​ហ្នឹង​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ។ មក​ពី​ខ្មែរ​យូនីកូដ? មក​ពី Theme? មក​ពី​ Khmer Spell Check? រក​គន្លឺះ​មិន​ទាន់​ឃើញ។

តា ម៉ាប់ - 17/02/2012

ខ្ញុំអត់អីផង ។ បើ​មក​ពី​អាខាង​លើ​ក៏​មិនមេន​ព្រោះ​ប្រើ​យូរ​ហើយ​តាស ។ ឬមក​ពី align ? តែបង ខ្ញុំ sign petition ណឹងអត់​បាន ព្រោះ​អត់​ស្គាល់ post code ផង ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/02/2012

សាក​សរសេរ​អត្ថបទ​ថ្មី​មួយ​ថ្ងៃ​នេះ​​មើល មាន​អ្នក​វើតប្រេស​ជាច្រើន​ត្អូញត្អែរ​អំពី​រឿង​នេះ។

ចំពោះ​ Post Code ​ចេះ​តែ​សរសេរ​ៗ​ទៅ តែ​សរសេ​លេខ​តែ​​បួន​ខ្ទង់​បាន​ហើយ ស្រុក​យើង​អត់​មាន​អ្នកណា​មាន​ Post code ហ្នឹង​ផង។

តា ម៉ាប់ - 17/02/2012

ខ្ញុំជួប​បញ្ហា​ណឹង​ដែល​ហើយបង​ ហិហិហិ http://tamabloveyaymab.wordpress.com/2012/02/17/rip-adam/

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/02/2012

មាន​បញ្ហា​ពី​ខាង​វើតប្រេស អ្នក​សរសេរ​ខ្មែរ​មាន​បញ្ហា​ទាំង​អស់​គ្នា​ហ្នឹង។

តា ម៉ាប់ - 17/02/2012

ចាំ​មើល​គេ​កែ​តម្រូវ​យ៉ាង​ម៉េច​ទៀត ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/02/2012

ហ្នឹង​ដាក់​តម្រឹម​ឆ្វេង​ផង​នៅ​មើល​មិន​ពិបាក តែ​បើ​ដាក់​តម្រឹម​សង​ខាង​ដូច​បង​វិញ ត្រូវ​វេទនា​ធំ​តាហ្មង។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/02/2012

បង​ច្រលំ​រឿង Post Code ត្រូវ​ដាក់​លេខ​ប្រាំ​ខ្ទង់។

2. ស្រុកស្រែ - 19/02/2012

ហេហេ… ខ្ញុំ​ស្មាន​តែ​កុំព្យូទ័រ​ខ្ញុំវា error fonts… តាមពិត​ដៀតែខ្នូច… បែប​ជិតឆ្កួត​ហើយ WordPress…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/02/2012

ដូច​ជា​មិន​ដឹង​មក​ពី​អ្វី​អោយ​ប្រាកដ​ទេ​នៀក ខ្ញុំ​សរសេរ​ក្នុង Joomla ក៏​អញ្ចឹង​ដែរ គិត​ថា​មក​ពី​មាន​អ្វី​ប្រែប្រួល​ជាមួយ​នឹង​ យូនីកូដ យ៉ាង​ម៉េច​ទេ។ ទាក់ទង​ទៅ​ខាង​ វើតប្រេស គាត់​ចូល​មើល​ហើយ​គាត់​អត់​ដឹង​ដែរ គាត់​គិត​ថា​មក​ពី​កុំព្យូទ័រ​ខ្ញុំ និង Browser ខ្ញុំ តែ វា​មិន​ពិត​ទេ​ព្រោះ​មនុស្ស​គ្រប់​គ្នា​ក្នុង វើតប្រេស មាន​បញ្ហា​ហ្នឹង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: