jump to navigation

រញ្ជួយ​ដី​ក្នុង​កំឡុង​បួន​ឆ្នាំ​ទៀត​នៅ​ក្រុង​តូក្យូ 21/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

អ្នក​ស្រាវជ្រាវ​ជនជាតិ​ជប៉ុន​បាន​ចេញ​របាយការណ៍​មួយ​ថា​ គ្រោះថ្នាក់​នៃ​រញ្ជួយ​ផែន​ដី​ដែល​មាន​កំលាំង​រហូត​ដល់ ៧ រិចស្ទ័រ​ រឺ លើស​ពី​នេះ​​នឹង​វាយប្រហារ​​ទីក្រុង​តូក្យូ​ ក្នុង​កំឡុង​ពេល​បួន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ហើយ​ពួក​គេ​មាន​ជំនឿ​ជឿជាក់​ដល់​ទៅ ៧០ ភាគរយ​​ថា​វា​នឹង​កើត​មាន​មែន​។

គួរ​ដឹង​ថា​ទីក្រុង​នេះ​កាល​ពី​ឆ្នាំ ១៩២៣ ត្រូវ​បាន​រញ្ជួយ​ផែនដី​​ដ៏​ធំ​វាយប្រហារ​ម្ដង​រួច​មក​ហើយ​ ក្នុង​កំលាំង​ដល់​ទៅ ៧.៩​ រិចស្ទ័រ​ ហើយ​បាន​សំលាប់​មនុស្ស​ដល់​ទៅ ១០០ ០០០ (មួយ​សែន) នាក់។ តាម​ការ​សង្កេត​ឃើញ​​នៅ​ប្រទេស​ម្ដុំ​អាស៊ី​នេះ​មាន​ដូច​ជា​ ហ៊្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន ប្រទេស​ទាំង​នេះ​ហាក់​​មាន​គ្រោះ​អាក្រក់​ពី​ធម្មជាតិ​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ក្នុង​ទ្វីប​អាស៊ី​ដួច​គ្នា និង ពិភពលោក​ទាំង​មូល។

Related articles

មតិ»

1. វិសាល - 21/02/2012

បើតាមដឹង ៧០​%​គឺ​សំដៅ​លើ​ភាគ​រយ​ប្រូបាប​ដែល​អាច​កើត​មាន​នូវ​រញ្ជួយ​ដី​កំរិត​M7​នៅ​ក្រុង​តូក្យូ មិន​​មែន​ជា​ភាគ​រយ​នៃ​ផល​​ប៉ះ​ពាល់​​ទៅ​លើ​​ក្រុង​​ទាំង​​តូក្យូ​ទេ។ (http://edition.cnn.com/2012/01/24/world/asia/tokyo-quake-forecast/?hpt=ias_c2)

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/02/2012

អរគុណ​ វិសាល ដែល​បាន​ភ្ជាប់​លីញ​មក​ជាមួយ តាម​ព័ត៌មាន​របស់ CNN មើល​ទៅ​ច្បាស់​លាស់​​សរសេរ​បែប​នេះ បើ​តាម​លីញ​របស់​មិត្តភ័ក្តិ​ខ្ញុំ​ផ្ញើ​អោយ​ជា​ភាសា​ផ្សេង​ ហើយ​ខ្ញុំ​ប្រើ​ Google អោយ​បក​មក​អង់គ្លេស​វា​បក​មិន​ច្បាស់​លាស់​ ដូច​ព័ត៌មាន​របស់ CNN ។ វា​ជា​កំហុស​មួយ ខ្ញុំ​នឹង​កែ​វា​វិញ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/02/2012

ខ្ញុំ​បាន​ចំណាយ​ប៉ុន្មាន​នាទី​ដែរ​​មុន​នឹង​ចុះ​ផ្សាយ​អត្ថបទ​នេះ ព្រោះ​កន្លែង​ដែល​ វិសាល និយាយ​នេះ ខ្ញុំ​ពិនិត្យ​មើក​ម្ដង​​ហើយ​ម្ដង​ទៀត ព្រោះ​អត្ថបទ​នោះ​វា​មិន​ច្បាស់លាស់។ ហើយ​បញ្ហា​មួយ​ទៀត​គឺ​អីឡូវ​ក្នុង​ការ​សរសេរ​អត្ថបទ​ ខ្ញុំ​ហាក់​ប្រឹង​កែតម្រូវ​​លើ​បញ្ហា​ដកឃ្លា តម្រឹម​អត្ថបទ​ទៅ​វិញ ព្រោះ​​អីឡូវ​ដូច​ជា​មាន​បញ្ហា​ មិន​ដឹង​មក​ពី​វើតប្រេស មិន​ដឹង​មក​ពី​យូនីកូដ​ទេ។ វា​ជា​រឿង​អាម៉ាស់​មួយ​របស់​ខ្ញុំ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ខុស។

វា​ហាក់​​ជា​ការ​ដោះសារ​ តែ​នេះ​ជា​រឿង​ពិត។ សង្ឃឹម​ថា​គ្រប់​យ៉ាង​នឹង​ត្រលប់​ទៅ​រក​សភាព​ដើម​ក្នុង​ពេល​ឆាប់​ៗ

វិសាល - 22/02/2012

បាទមិនអីទេ មិនជារឿងអីធំដុំណាស់ណាទេ។ និយាយ​ពី​ការ​បក​ប្រែ គឺ​វា​ជៀស​មិន​ផុត​ពី​ការ​ភាន់​ច្រលំ​ទេ មិន​ថា​គេ មិន​ថា​ខ្ញុំ តែ​សំខាន់​នោះ​គឺ​ចេះ​កែ​តំរូវ​វិញ នៅ​ពេល​ដែល​ឃើញ​ខុស។ បើ​និយាយ​ពី​គេហ​ទំព័រ​មួយ​ចំនួន​ផ្សេង​ទៀត​វិញ សរសេរ​ខុស​ហើយ ប្រាប់​ម៉េច​ក៏​មិន​កែ មិន​កែ​លើក​នឹង​ហើយ លើក​ក្រោយ​សរសេរ​ខុស​ទៀត មិន​ព្រម​ទទួល​យក​គំនិត​អ្នក​ដទៃ​ទេ ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អោយ​តែ​រួច​ពី​ដៃ…

សង្ឃឹមថាបញ្ជាអ្វីៗត្រលប់មកធម្មតាវិញ។ អរគុណ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/02/2012

វិសាល បាន​ដឹង​រឿង​ការ​ផ្សាយ​អត្ថបទ​មាន​បញ្ហា​រឿង​ដកឃ្លា​ហ្នឹង​ដែរ​ទេ?

វិសាល - 27/02/2012

មានបញ្ហាម៉េច ខ្ញុំអត់បានដឹងផង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/02/2012

សាក​សរសេរ​ប្រកាស​មួយ​សាក​មើល តើ​អាច​តម្រឹម​ និង ដកឃ្លា​បាន​ទេ?

វិសាល - 27/02/2012

បើ​និយាយ​ពី​រឿង​ចន្លោះ​មើល​មិន​ឃើញ​​ គឺ​មាន​បញ្ហា​យូរ​ហើយ។ តែ​ខ្ញុំ​រាល់​ដង​សរសេរ​តែ​នៅ “អក្សរ​កូដ HTML” ដល់​ចឹង​អត់​មាន​បញ្ហា​ទេ កុំ​អោយ​តែ​ច្រលំ​ចុច​វា​ទៅ​ “គំហើញ”​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/02/2012

ចុះ​បើ​យើង​ចង់​តម្រឹម​សង​ខាង​ក្នុង HTML?

វិសាល - 27/02/2012

គិត​ថា​អត់​មាន​ផ្លូវ​ទេ ចង់​តម្រឹម​វា​ក្នុង​អក្សរ​កូដ​នោះ។ តែ​យើង​អាច​តម្រឹម​វា​ក្នុង​គំហើញ ហើយ​ចាំ​មក​វាយ​ចន្លោះ​មើល​មិន​ឃើញ​ក្នុង​អក្សរ​កូដ​វិញ​ទៅ គ្រាន់​តែ​សាំញ៉ាំ ហើយ​មិន​អាច​ត្រលប់​ទៅ​គំហើញ​ហើយ។ ដឹង​តែ​ប៉ុន​នឹង​ទេ។ ចាំ​មើល​ដើរ​សួរ​គេ​​សិន​ ក្រែង​លោ​គេ​មាន​ដំណោះ​ស្រាយ​អី​ផ្សេង 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/02/2012

ខ្ញុំ​ក៏​ធ្វើ​តាម​វិធី​នេះ​ដែរ ​តែ​មិន​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ដូច​មុន​សោះ ជា​ពិសេស​ពេល​យើង​ដាក់​រូបថត​អី​ហ្នឹង​។ សង្ឃឹម​ថា​វា​នឹង​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ឆាប់​ៗ​ទៅ​ចុះ។ ខ្ញុំ​សាក​សរសេរ​ក្នុង Joomla ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ 😦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: