jump to navigation

តើ​សម្ដេច សីហនុ ពិត​ជា​ស្អាត​ស្អំ​​មែន? 22/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

តាម​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ “សារព័ត៌មាន​សេរី” ចុះ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ​​មាន​ចំណង​ជើង​ថា​ “លិខិត​មិត្ត​អ្នក​អាន ទីកន្លែង​នៃ​ការ​ភ័ន្តច្រឡំ” ដែល​ខាង​ក្រោម​ដាក់​ឈ្មោះ​ថា ស៊ីសុវត្ថិ ធម្មិកោ​។ ក្នុង​សារលិខិត​នេះ​រៀបរាប់​ចង់​​បង្ហាញ​ភាព​ស្អាតស្អំ​របស់​សម្ដេច សីហនុ ក្នុង​ការ​មិន​​មាន​ការ​ទាក់ទង​នឹង​ការ​សំលាប់​មនុស្ស​សំខាន់​ពីរ​នាក់​គឺ ហ៊ូ យន់ និង ហ៊ូ នឹម នៅ​ក្នុង​ឆ្នាំ ១៩៧៧ ដែល​ករណី​នេះ​​ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។

យើង​គិត​ថា​ការ​និយាយ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ ទៅ​វិញ​ទេ ដែល​កំពុង​តែ​បន្លំ​ភ្នែក​ ត្រចៀក របស់​ប្រជាជន​ខ្មែរ ព្រោះ​​មាន​តែ​មនុស្ស​ខ្វាក់ មនុស្ស​ត្រចៀក​ថ្លង់​ទេ​ ដែល​ព្រម​ជឿ​ថា​​សម្ដេច សីហនុ ជា​មនុស្ស​ស្អាតស្អំ​នោះ “អ្នកណា​ជា​អ្នក​បង្កើត​អោយ​មាន​របប​ ប៉ុល ពត?” គឺ​សម្ដេច​ សីហនុ ខ្លួន​ព្រះអង្គ​ហ្នឹង​ឯង មាន​ទាំង​រូបថត​ មាន​ទាំង​ខ្សែ​អាត់​វីដេអូ ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​ថា​សម្ដេច សីហនុ ​ក្រោយ​វាយ​ដួល​រំលំ​របប លន់ ណុលហើយ​ទៅ​អោប​រឹត​​​គ្នា​ជាមួយ​ក្រុម​ពួក​​អាពត​នោះ។

អីឡូវ​ដើម្បី​អោយ​អស់​មន្ទិល​សង្ស័យ​សូម​អោយ​សម្ដេច​ សីហនុ យាង​ចូល​មក​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នេះ មក​បកស្រាយ​រក​ខុស​ត្រូវ​ទៅ បើ​សិន​​ជា​ព្រះ​អង្គ​ស្អាតស្អំ​ទៅ​ខ្លាច​អី​ទៅ បាន​ត្រឹម​តែ​សម្ដី​អោប​ជើង​អោប​ដៃ​លោក​ ហ៊ុន សែន ដែល​ការពារ​អំពើ​អាក្រក់​របស់​ខ្លួន “អរគុណ​សម្ដេច ហ៊ុន សែន ហើយ​ដែល​អោយ​យុត្តិធម៌​ដល់​ទូល​​បង្គំ”។ ហើយ​ក្នុង​វីដេអូ​ក៏​បាន​ឃើញ​សម្ដេច​ សីហនុ នាំ​ក្រុម​ពួក​អាពត​ទៅ​លាង​ខួរ​ចាស់ ចាក់​ខួរ​ថ្មី​ពី​ប្រទេស​ចិន ទៅ​អោន​ក្រាយ​សំពះ ម៉ៅស៊ីនទុង ដែរ។

សម្ដេច សីហនុ បាន​ដឹង​ខ្លួន​ព្រះអង្គ​យ៉ាង​ច្បាស់ អញ្ចឹង​ហើយ​ទើប​បាន​ជា​​ស៊ុមគ្រលុំ​​​​​​​គ្នា​ជាមួយ​លោក ហ៊ុន សែន បង្កើត​ច្បាប់​ការពារ​ខ្លួន​រួច​ជា​ស្រេច​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អោយ​អ្នកណា​ប៉ះពាល់​ដល់​ព្រះអង្គ​បាន​។ សម្ដេច​ សីហនុ ជា​មនុស្ស​តែ​ម្នាក់​ដែល​តែងតែ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ ប្រមូល​អ្នក​ដឹក​នាំ​ខ្មែរ​ជាច្រើន​ជំនាន់​ទៅ​រាប់​អាន ទទួល​យក​មនោគមវិជ្ជា តែ​ពី​ពួក​កុម្មុយនិស្ត​ជាមួយ​ ចិន យួន កូរ៉េ​ខាង​ជើង។

ដោយសារ​តែ​របប​កុម្មុយនិស្ត​នេះ​ហើយ​ ​មិន​ថា​ជនជាតិ​ខ្មែរ​នោះ​ទេ​ គឺ​គ្រប់​ជនជាតិ​ដែល​ទទួល​ឥទ្ធិពល​ពី​វា​​ត្រូវ​បាន​គេ​កាប់​សំលាប់ ​ធ្វើ​បាប ហើយ​របប​កុម្មុយនិស្ត​នេះ​​បូក​រួម​នឹង​អ្នក​ដឹកនាំ​ដែល​មាន​ភាព​ល្ងង់ខ្លៅ យង់ឃ្នង​មាន​ក្នុង​កោសិកា​ឈាម​ផង​នោះ អញ្ចឹង​ហើយ​បាន​ជា​ប្រទេស​ទាំង​ប៉ុន្មាន​នោះ​ដិតដាម​ដោយ​ស្នាម​ឈាម ទឹកភ្នែក សេចក្ដី​វេទនា ហើយ​ពិសេស​ជាង​គេ​សំរាប់​ប្រទេស​កម្ពុជា​ដែល​ជា​អនុស្សាវរីយ៍​ដ៏​ជូរចត់​បំផុត​គឺ​ឆ្អឹង​គរ​​ដូច​ភ្នំ៕៚

Related articles

មតិ»

1. តា ម៉ាប់ - 22/02/2012

រដ្ឋធម្មនុញ្ញខ្មែរ​ហាម​ប៉ះពាល់ស្តេច ខ្ញុំ​មិនហ៊ាន​និយាយ​អីទេ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/02/2012

ចាំ​បង​អោយ​គេ​ទិញ​បាយ​មាន់​យក​ទៅ​អោយ​ញ៉ាំ​រាល់​ព្រឹក​ បើ​សិន​ជា​គេ​ប្ដឹង​ប្ដល់​ហើយ…..

តា ម៉ាប់ - 23/02/2012

ចុមមើលគាត់យាយ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/02/2012

អី​គេ គេ​មិន​ទាន់​និយាយ​ចប់​ផង 😆

តា ម៉ាប់ - 25/02/2012

មានម៉េចទៀតបង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/02/2012

អត់​និយាយ​ទេ 😆

តា ម៉ាប់ - 25/02/2012

ហាហាហាហាហា ខ្ញុំ​ក៏លែង​និយាយ​ដែរ

2. sambatt - 22/02/2012

ស្រលាញ់់របបសេរីនិយមដូចជាប្រទេសអាមេរិក អង់់គ្លេស ជាដើម
របបគកុម្មនីស្តមិនដែលស្រលាញ់់របបរាជានិយមឡើយ។ក្នុងលោក
នេះមានតែស្ដេចស៊ី ហនុប៉ុណ្ណោះដែលអោបរឹតរបបកុម្មុយនីស្ត ជាពិសេសរបបកុម្មុយនីស្តមួយដែលអាក្រក់់ផុតលេខគឺកូរ៉េខាងជើង។

3. kunrevatey - 06/04/2012

អត្ថបទនេះនិយាយគ្មានឯកសារអ្វីជាសំអាងសោះ ។ នេះគ្រាន់តែជាទស្សនដែលគេនិយាយតគ្នា ។ សូមអ្នកពិនិត្យឲ្យបានច្បាស់ មុននឹងសរសេរអត្ថបទនេះទ្បើង ។ កុំគ្រាន់តែលឺនិងឃើញ ផ្ទុយមកវិញត្រូវសិក្សាឲ្យបានច្រើន ។
អរគុណ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/04/2012

អត្ថបទ​នេះ​សរសេរ​មាន​ច្រើន​ចំណុច​ ហើយ​វា​ជា​អត្ថបទ​ដំបូង​អញ្ចឹង​​អត់​មាន​ឯកសារ​សំអាង​ទេ ព្រោះ​អត្ថបទ​នេះ​ជា​ឯកសារ​ខ្លួន​ឯង​តែ​ម្ដង ដែល​សរសេរ​អំពី​ការ​ពិត​ជាក់ស្ដែង។

ចំណុច​មួយ​ណា​នៃ​អត្ថបទ​ដែល​អ្នក​មិន​ពេញចិត្ត​សូម​លើក​ចំណុច​នោះ​មក!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: