jump to navigation

ចាំ​បាច់​ត្រូវ​តែ​ទ្រ​ព្រះលិង្គ​ របស់​សម្ដេច​បែប​នេះ? 01/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , ,
trackback

ព្រោះ​តែ​ចង់​ឱ្យ​គេ​ដោះលែង​មហាវិទ្យាធិការ​មក​វិញ និស្សិត និង សាស្ត្រាចារ្យ PPIU មាន​ចំនួន ២០០ នាក់​ត្រូវ​បង្ខំចិត្ត​អោន​ក្រាប លុត​ជង្គង់​សំពះ​ផ្ទាំង​រូបថត​លោក ហ៊ុន សែន និង ប្រពន្ធ​ ដែល​មើល​ទៅ​ពួក​គេ​ហាក់​ដូច​កំពុង​តែ​សំពះ​ព្រះពុទ្ធរូប​ ព្រះ​ពុទ្ធ​បដិមាករ​​អញ្ចឹង​ដែរ។

ប្រទេស​ខ្មែរ​ក្រោម​ការ​ដឹកនាំ​របស់​បុគ្គល​លោក ហ៊ុន សែន ដ៏​មហា​​មាន​អំណាច​​យក​ច្បាប់​មក​កល់​គូទ​អង្គុយ បុគ្គល​ម្នាក់​នេះ​គ្រប់គ្រង​គ្រប់​យ៉ាង​ក្នុង​ប្រទេស ខុស និង ត្រូវ​ស្រេច​លើ​មាត់​លោក​ ហ៊ុន សែន ជា​អ្នក​កំណត់ តុលាការ​គ្រាន់​តែ​ជា​កូន​អុក​សំរាប់​បុគ្គល​ម្នាក់​នេះ​យក​មក​កម្ចាត់​មនុស្ស​ដែល​ប្រឆាំង​នឹង​ខ្លួន​ចោល​យ៉ាង​ស្រប​ច្បាប់​មួយ​ប៉ុណ្ណោះ។

វា​ជា​ក្ដី​សង្វេក​ពន់ពេក​ដែល​អ្នក​ចេះ​ដឹង​ទាំង​ឡាយ​នោះ​គ្មាន​ជំរើស​ ដូច្នេះ​ត្រូវ​តែ​អោប​ជើង អោប​ដៃ រឺ ភាសា​មួយ​ទៀត​ថា​ទ្រាំ​ទ្រ​ពង​គេ ដើម្បី​អាច​រំដោះ​មនុស្ស​ដែល​គេ​ចាប់​ទៅ​នោះ​មក​វិញ វា​ក៏​ជា​ក្ដី​សង្វេក​​មួយ​ទៀត​ដែរ​ដែល​ពួក​គេ​ជា​អ្នក​ចេះ​ដឹង មាន​ចំណេះដឹង​ពេញ​ខ្លួន តែ​ត្រូវ​តែ​អោន​សំពះ​បុគ្គល​ពាល មិន​ចូល​សាលារៀន​​ដូច​បុគ្គល​លោក ហ៊ុន សែន ដ៏​មហា​កំណាច​ម្នាក់​នេះ។ ល្មម​ដល់​ពេល​ហើយ​ខ្មែរ​អើយ កម្ចាត់​បុគ្គល​ពាល​នេះ​ចេញ​ពី​ប្រទេស ល្មម​ដល់​ពេល​ហើយ​ខ្មែរ​អើយ ​កម្ចាត់​ពួក​ព្រាយ​ បិសាច ដែល​តែងតែ​ខាំ​ស៊ី​សាច់ ហុត​ឈាម​ប្រជាជន​ខ្មែរ​យើង​អោយ​ចេញ​ពី​ភូមិ​ស្រុក​។

Related articles

មតិ»

1. Piseth - 01/03/2012
2. Lovepeehs05 - 02/03/2012

យ៉ាងម៉េចទៅហើយ ប្រហែលជាមានភាពអាសន្នអីទេដឹង ប្រហែលជាធម្មតាទេ ខ្មែរយើងជឿគ្រប់យ៉ាង អោយតែស្អីក៏ដោយ ចំឡែក ទំនងថ្វាយបង្គុំបានគឺថ្វាយចឹងហើយ បណ្តោះអាសន្ន ទំរាំគេកសាងរូបព្រះបាន ចាំគិតទៀត ! មិនថាអញ្ចឹង ?

3. ដួងចាន់ - 02/03/2012

ហាសហាៗៗៗៗៗៗៗៗៗៗៗៗ…..ខ្មែរគឺចឹង.
តែខ្ញុំខ្មែរដែរ.

4. អាក្បាលធំ - 02/03/2012

បើ​មើល​តាម​រូប​ភាព មនុស្ស​ទាំង​អស់​ហ្នឹង​គេ​បន់អោយ​ តេជោ ឈ្នះ​ឈ្នះ សូម​អោយ​សុខភាព​ល្អ​អាយុ ម៉ាម៉ឺន​ឆ្នាំៗ ជាប់​ឆ្នោត​គ្រប់​អាណាតិ ។ តែ​ខ្ញុំ​យល់ថា អ្នក​ទាំងអស់នោះ មិនមែន​បន់អោយ​តេជោ​គឺ កំពុង​តែដាក់…បស…ទេតើស៎ 😀 យល់ដូច​ខ្ញុំ​ដែរ​អត់ ?

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/03/2012

ប្រទេស​កំពូល​មហា​ប្រជាធិបតេយ្យ​?

6. achharia - 02/03/2012

អោយតែបន់ស្រប់បួងសួងទៅបានពូកែសក្តិសិទ្ធមែន
ទារអីបានហ្នឹង សុំអីភ្លាមបានភ្លែត ចេះតែនាំគ្នាលុតជង្គង់
បន់ទៅ មានទៅខាតអីប៉ុន្មាន ដូចតែអង្គុយហាត់ប្រាណ
រឺក្រោកថ្វាយបង្គំព្រះព្រឹកៗដែរតើ 😀
ប៉ុន្មានថ្ងៃមុនគាត់រំលាយឡូត៍នេសាទចោលអស់ក្នុងបឹងទន្លេសាប
ថាមិនត្រូវប៉ុន្មានថ្ងៃទៀត ប៉ុន្មានខែទៀត ប៉ុន្មានឆ្នាំទៀត ប៉ុន្មានទសវត្ស
ឬសត្តវត្សរ៍ទៀតគាត់រំលាយដីសម្បទាណទាំងអស់ចោលវិញក៏ថាបាន
…បើតាមខ្ញុំគិត 😀

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/03/2012

ឃើញ​តែ​ “សែន” តែ​មិន​ដែល​ឃើញ​ “ស៊ី” សោះ?

8. sambatt - 04/03/2012

បើខ្ញុំជាគាត់់វិញខ្ញុំខ្មាស់់គេណាស់់ ដោយឃើញមនុស្ស
លើកដំកើង ដូចព្រះពុទ្ធរូបទៅហើយនោះ ។

ដួងចាន់ - 04/03/2012

តាមពិតទៅអ្នកដែលត្រូវខ្មាស់មិនមែនសម្តេចទេ.
គឺអ្នកដែលអង្គុយបទជើងប្រៀបដូចកំពុងអង្គុយ
បន់អ្នកតាដែលខ្លួនសុទ្ធតែបណ្ឌិត,បញ្ញាវ័ន្ត,និសិត្ស
ក្បាលឡើងទំពែករៀងខ្លួនទៅហើយ.
គួរណាស់តែពួកគេរត់ទៅច្បាប់វែកញែករឿងខុសត្រូវមិនគួរណា
មកបុណ្យមនុស្សពីនាក់ចឹងទេ.
នេះសរបញ្ចាក់អោយឃើញថាស្រុកខ្មែរគ្មានទេយុត្តិធម៌
គ្មានទេអំណាចតុលាការ ខុសឬត្រូវនៅលើសម្តេច
តែមួយគត់.តើអ្នកណាដែលត្រូវសើចអ្នកណា?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/03/2012

ខ្ញុំ​គិត​ថា​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​អំពី​ច្បាប់​ស្រុក​ខ្មែរ​វា​យ៉ាង​ម៉េច ហើយ​ពួក​គេ​ក៏​ដឹង​ថា​បើសិន​ជា​ពួក​គេ​សែន​លោក​ ហ៊ុន សែន​ ត្រូវ​នោះ​ច្បាប់​លែង​សំខាន់​អ្វី​ទាំង​អស់ ព្រោះ​លោក ហ៊ុន សែន ខ្លាំង​ជាង​ច្បាប់​រាប់​ម៉ឺន​ដង។

ទូទាំង​ប្រទេស​ពេល​មាន​បញ្ហា​​តតាំង​ផ្លូវ​ច្បាប់​សុទ្ធ​តែ​ត្រូវ​ធ្វើ​អញ្ចឹង ពួក​គេ​ដឹង​របៀប​ទ្រពង​មួយ​នេះ​​ថា​វា​មាន​ប្រសិទ្ធិភាព​ជាង​ច្បាប់ ​ស្រុក​យើង​គេ​អត់​អនុវត្ត​ច្បាប់​ទេ គេ​អនុវត្ត​អនុសាសន៍​លោក ហ៊ុន សែន ពេល​ដែល​លោក ហ៊ុន សែន ស្រែក​បាន​គេ​ធ្វើ ហើយ​ធ្វើ​តែ​មួយ​ខ្យល់​ហើយ​ក៏​ស្ងប់​​ទៅ​វិញ។

អ្នក​ដឹកនាំ​ខ្លាំង​ស្រុក​ខ្មែរ​គេ​ធ្វើ​អញ្ចឹង​គឺ​សំដី​ចេញ​ពី​មាត់​ខ្លួន​ឯង​ជា​ច្បាប់ មិនមែន​​អ្នក​ដឹកនាំ​ខ្លាំង​ធ្វើ​អោយ​ច្បាប់​មាន​ប្រសិទ្ថិភាព មាន​យុត្តិធម៌ ប្រជាជន​រស់នៅ​សុខសប្បាយ​គ្មាន​ត្រូវ​បាន​ពួក​ឈ្មួញ​ទុច្ចរិត​កៀប​សង្កត់​នោះ​ទេ។

sambatt - 04/03/2012

ដួងចាន់់,អ្នកដែលមិនមានកំហុសអី ម្ដេចត្រូវខ្មាស់់?
អ្នកធំអយុត្តិធម៌អង្គុយលើច្បាប់់នោះទេដែលត្រូវខ្មាស់់។
គាត់់យកច្បាប់់មកទ្រាប់់អង្គុយពីលើទៅហើយ ចាំបាច់់អីត្រូវរត់
ទៅរកផ្លូវច្បាប់់?

9. តាម៉ុក - 05/03/2012

ខ្ញុំនៅតែចង់និយាយថា ពួកអស់ណឹងជាមនុស្សដែលគេបញ្ចូលខួរ ឲ្យជួយ អ្នកណាម្នាក់ ដែលអ្នកនោះចង់ឲ្យជួយ ។បើពួកអស់ណឹងពិតជាមានខួរពិត ប្រាកដមែនទែន ម៉េចក៏មិនគិតនាំគ្នា ទៅសំពះបាតជើងហ៊ុន សែន ឲ្យជួយអ្នកបូរីកីឡា អ្នកបឹងកក់ អ្នកដីក្រហម នឹងខ្មែរអ្នករងគ្រោះដោយ ពួកអ្នកមានអំណាច បាញ់សម្លាប់ នឹងចាប់ដាក់គុកដោយអយុត្តិធម៌ផង ហេតុអ្វីក៏ទៅលុតជង្គង់ សុំជួយតែមនុស្សពីរនាក់ប្ដីប្រពន្ធនោះទៅវិញ??ហ៊ឺ!!! គួរឲ្យខ្មាស់ពួកបរទេសណាស់ ខ្មែរ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/03/2012

បើ​សិន​ជា​ការ​សំពះ​អង្វរ​ពិត​ជា​មាន​ប្រសិទ្ធិភាព​មែន ជំហ៊ាន​បន្ទាប់​ពួក​គេ​គួរ​តែ​អង្វរ​​លោក ហ៊ុន សែន អោយ​ចុះ​ចេញ​ពី​ដំណែង ដូច្នេះ​ពួក​គេ​អាច​រំដោះ​ជាតិ ប្រជារាស្ត្រ​ទូទាំង​ប្រទេស​បាន​ហើយ។

10. ដួងចាន់ - 05/03/2012

http://www.dap-news.com/typography/the-news/37785–ppiu-.html

ឃើញទេក្រោយពីបន់ស្រន់បានរយះពេលតែប៉ុន្មានថ្ងៃសោះ
សវនាការណ៍ដំណើរទៅយ៉ាងរលូនគ្មានទាក់បន្តិចសោះ.

ចឹងទេពួកយើងគួរតែរៀនបន់ដែរទៅក្រែងបានសំរេចបំណង.
ហាសហាៗៗៗៗៗៗស្រុកខ្ញុំ!!!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/03/2012

ហាហាហា……ច្បាប់​មាន​តែ​ក្នុង​សៀវភៅ តែ​អំណាច​នៃ​ច្បាប់​នៅ​ក្នុង​ដៃ​បុគ្គល​ទៅ​វិញ បើ​បុគ្គល​ស្លូតត្រង់​ប្រជាជន​អាច​សុខ​សប្បាយ​ដូច​អ្នក​ដឹកនាំ​ប្រទេស​សឹង្ហបុរី “លីខ្វាន់យូ” តែ​បុគ្គល​ដែល​អវិជ្ជា ហើយ​ក្នុង​កោសិការ​ឈាម​ពោរពេញ​ដោយ​ភាព​កំណាច​ឃោរឃៅ ប្រជាជន​​ដេក​ចាំ​តែ​រង​ភាព​អន្តរាយ​ទៅ។

11. តៀមកាហ្វេ - 05/03/2012

មើលដំបូងខ្ញុំស្មានតែគេសូត្រធម៌យាំងកិញបញ្ជូនកុសលឲ្យនរណា! តាមពិតប័ង្សកូលឲ្យគាត់ពីរនាក់សោះ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/03/2012

ជា​ប្រថ្នូល​​មួយ​ថា​ឆាប់​ៗ​ហ្នឹង​ហើយ​ នៅ​មិន​យូរ​ទេ​របប​ផ្ដាច់ការ កាប់​សំលាប់​ លួច ប្លន់……….។

12. វិចូច - 07/03/2012

អត់​ពាក្យ​នឹង​ថ្លែង…..

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 09/03/2012

គ្មាន​វិធី​ដោះស្រាយ អស់​ជំនឿ​លើ​ផ្លុវ​ច្បាប់ មាន​តែ​អញ្ចឹង​តែ​ម្ដង​ទៅ ក្រែង​បាន​សង្គ្រោះ​បាន​អ្នក​ត្រូវ​គេ​ធ្វើ​បាប​បាន​មក​ខ្លះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: