jump to navigation

ស្នេហា៖ អ្នកទោស​ស្នេហា 02/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, ស្នេហា.
Tags: , , , , ,
trackback

ពេល​សង្សារ​ស្រី​ប្រុស​មួយ​គូ​បែក​គ្នា​ ខាង​ប្រុស​អាច​ឈឺ​ចាប់​ ប្រសិន​ជា​គាត់​នៅ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​នោះ គាត់​អាច​​សម្រក់​ទឹកភ្នែក គាត់​អាច​ញ៉ាំ​ស្រា​អោយ​ស្រវឹង គាត់​អាច​ស្រែក​អោយ​មេឃ​ដី​ជួយ​ជាដើម តែ​គាត់​មិន​ដែល​និយាយ​ថា គាត់​ស្ដាយ​​ដែល​បាត់​បង់​ភាព​កំលោះ​ជាមួយ​នឹង​សង្សារ​របស់​គាត់​នោះ​ទេ។ វា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ខាង​ស្រី ពេល​នាង​បែក​ពី​សង្សារ​ប្រុស​របស់​នាង នាង​ក៏​អាច​ឈឺចាប់ និង ធ្វើ​រឿង​ខាង​លើ​ដូច​ជា​មនុស្ស​ប្រុស​ដែរ តែ​រឿង​មួយ​ទៀត​ដែល​គាត់​មាន​លើស​មនុស្ស​ប្រុស​គឺ​ គាត់​និយាយ​ថា​គាត់​ស្ដាយ​ភាព​ក្រមុំ​ត្រូវ​​បាត់បង់​​​ វា​ជា​ការ​សោកស្ដាយ​ដ៏​ខ្លាំង​មហិមា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​​ចំពោះ​គាត់។

នេះ​ជា​ការ​ពិត​មួយ​ក្នុង​សង្គម​ស្រុក​ខ្មែរ​យើង ដែល​ការ​សោកស្ដាយ​ នៃ​ការ​បង់​កាយ​មាន​តែ​ខាង​ស្រី តែ​ខាង​ប្រុស​មិន​ដូច្នេះ​នោះ​ទេ។ យើង​សែន​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​នាង​ហាក់​អោយ​កំហុស​មួយ​ទៅ​ដៃ​គូ​ប្រុស​របស់​នាង ក្រោយ​ពេល​បែកបាក់​គ្នា? តើ​ការ​ដែល​ពួក​គេ​រួម​ដំណេក​​ជាមួយ​គ្នា មាន​តែ ខាង​ប្រុស​ទេ​ ដែល​ទទួល​បាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល? តើ​ក្នុង​ពេល​ដែល​ពួក​គេ​រួមភេទ​នាង​ឈឺចាប់ លំបាកលំបិន ស្ទើរ​ស្លាប់ ស្ទើរ​រស់ ដើម្បី​បំពេញ​បំណង​​សង្សារ​របស់​នាង​តែ​ប៉ុណ្ណោះ? ចំលើយ​គឺ​ថា “មិន​អញ្ចឹង​ទេ ពួក​គេ​ទាំង​ពីរ​នាក់​ហ្នឹង ស្រណុក​សុខ​ស្រួល​ ដូច​តែ​គ្នា” អញ្ចឹង​បើ​ពួក​គេ​ទទួល​បាន​ភាព​ស្រណុក​សុខ​ស្រួល​ដូច​គ្នា ហេតុ​ម្ដេច​បាន​ជា​​ខាង​ស្រី​តែងតែ​និយាយ​ថា​​​នាង​ខាតបង់ និង បង្ហាញ​ភាព​មួយ​ថា​នាង​ជា​ជន​រងគ្រោះ​ក្នុង​ល្បែង​ស្នេហា​នេះ​ទៅ​វិញ?

Related articles

មតិ»

1. sambatt - 03/03/2012

Sexologues said women enjoy the intercourse more than
men with more times of orgasm.
ក្នុងទំនាក់់ទំនងរវាងបុរស-ស្រ្តី:ទំពក់់ទៅ ទើបព្នៅជ្រុះ។
ប៉ុន្តែតាមពិតទៅ ទំនាក់់ទំនងវាមានទៅមានមក៖ព្នៅក៏ទៅរកទំពក់់ដែរ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/03/2012

មនុស្ស​ពីរ​នាក់​ដើម្បិ​បំពេញ​ចំនង់​របស់​ខ្លួន​ឯង​​ ហើយ​ស្មគ្រស្មោះ​​ធ្វើវា​ដោយ​គ្មាន​អ្នកណា​បង្ខំ​អ្នកណា នោះ​បាន​សេចក្ដី​ថា​គ្មាន​អ្នកណា​ខាត គ្មាន​អ្នកណា​ចំណេញ​ទេ បើ​ខាត​គឺ​ខាត​ទាំង​ពីរ បើ​ចំណេញ​គឺ​ចំណេញ​ទាំង​ពីរ។

2. Hor - 03/03/2012

As I guest this story was created by man. For my idea, you are right on the women’s feeling but it’s not for all women. I know there may be very few percent of women that doesn’t regret what she did with her past lover, then you know why there are very few? Why they don’t they think like men. So!….. Ask yourself ” what kind of girl that you really wish to be you wife and your baby’s mum?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/03/2012

រឿង​ដែល​ត្រូវ​ពិភាក្សា​គឺ​ថា​ហេតុ​អ្វី​បាន​ជា​នាង​ថា​នាង​ខាតបង់ នាង​ស្ដាយ? បើ​នាង​ខាត​បង់ នាង​ស្ដាយ​អញ្ចឹង​ខាង​ប្រុស​ក៏​ខាត់​បង់ និង ស្ដាយ​ដូច​គ្នា? ព្រោះ​ពួក​យើង​ប្រព្រឹត្ត​រៀង​នោះ​រួម​គ្នា​​គ្មាន​អ្នកណា​បង្ខំ​អ្នកណា។ វា​លើកលែង​តែ​គេ​ចាប់​បង្ខំ​នាង​ទើប​អាច​និយាយ​ថា​ស្ដាយ និង ខាតបង់។

ចំណែក​សំណួរ​ថា​មនុស្ស​ស្រី​បែប​ណា​ដែល​ខ្ញុំ​ចង់​បាន​ធ្វើ​ជា​ប្រពន្ធ​គឺ​ប្រាកដ​ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រលាញ់​ហើយ ហើយ​អ្នកណា​ដែល​ខ្ញុំ​ចង់​បាន​ជាម្ដាយ​កូន​ខ្ញុំ​​គឺ​ប្រាកដ​ជា​មនុស្ស​ស្រី​ដែល​រួម​ដំណេក​ជាមួយ​ខ្ញុំ​​រហូត​ដល់​មាន​កូន​នោះ​ហើយ។

3. Long - 03/03/2012

ខ្ញុំមិនដឹងគួរនិយាយអ្វីទេ តែខ្ញុំសុំបញ្ចេញយោបល់បន្តិចចុះ អត្ថបទខាងលើ​និយាយត្រឹមត្រូវណាស់ តែខុសត្រង់បុរសទេ។ សួរថាបើបុរសមិនអោយតំលៃលើភាពបរិសុទ្ធនារី តើនារីអាចខ្វល់ដល់ថ្នាក់នឹងទេ? អាចឈឺចាប់ដល់ថ្នាក់នឹងទេ? បុរសភាគច្រើន គិតសំខាន់ណាស់លើភាពបរិសុទ្ធរបស់នារី គេនាំគ្នាគិតថា​បើនារីអស់ភាពបរិសុទ្ធ នោះនារីនោះមិនល្អ មិនភក្តី មិនសមតាមប្រពៃណី……ហេតុនេះហើយ បានជានារីមានអារម្មណ៍ស្តាយ​បែបនេះ ព្រោះក្នុងការកសាងស្នេហាថ្មី ត្រូវការភាពបរិសុទ្ធ ដើម្បីបញ្ជាក់ប្រាប់ទៅបុរសដៃគូម្ខាង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/03/2012

នេះ​ជា​​ចំលើយ​ដ៏​ត្រឹមត្រូវ​មួយ​ឆ្លើយ​តប​​ចំ​សំណួរ​ខាង​លើ នេះ​ជា​អ្វី​ដែល​ម្ចាស់​អត្ថបទ​ចង់​​ពិភាក្សា និង បាញ់​សំដៅ​លើ​មនុស្ស​ប្រុស​ទាំង​ឡាយ​នោះ​ ដែល​ដើរ​ស្វែង​រក​ភាព​ក្រមុំ​ ទាំង​ខ្លួន​មិន​ទាំង​កំលោះ​ផង។

បើ​ខ្លួន​យើង​ជា​ប្រុស​គិត​ថា​ការ​បាត់បង់​ព្រហ្មចារីយ​​ធ្វើ​អោយ​មនុស្ស​ស្រី​លែង​ស្អាត​ស្អំ​បរិសុទ្ធ អញ្ចឹង​ពួក​ខ្លួន​ដែល​បាត់បង់​ភាព​កំលោះ​ក៏​កំពុង​តែ​កខ្វក់​​ស្អុយ​គគ្រក់​ដូច​គ្នា។

sambatt - 04/03/2012

មិនមែនតែបុរសទេដែលអោយតំលៃ(ខ្ពស់់)ភាពបរិសុទ្ធ
របស់់នារី។សូម្បីនារីខ្លួនឯងក៏អោយតំលៃដែរ។និយាយអោយចំទៅ៖
សឹងបណ្ដាប្រទេសក្នុងទ្វីបអាស៊ីទំាងអស់់ទៅហើយដែលអោយតំលៃ
នារីនៅលើភាពបរិសុទ្ធនោះ ។ចំណែកនារីវិញបែរដូចជាមិនខ្វល់់ពី
ភាពបរិសុទ្ធរបស់់បរុសទៅវិញ។វាមានអាថ៍កំបំាងអ្វីម៉្យាងដែល
គេមិនសូវគិតពីរឿងហ្នឹង។តាមពិតទៅ លើកលែងតែទំនាក់់ទំនង
បង្ខំ ស្នេហាជ្រុលប្រាណ វាជ្រុលប្រាណទំាងពីរនាក់់ហើយក៏សប្បាយ
ឬទុក្ខសោកទៅទំាងពីរនាក់់ដែរ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/03/2012

វា​​អស្ចារ្យ​ប្រសិន​ជា​ពួក​គេ (មនុស្ស​ស្រី) បញ្ចេញ​យោបល​អោយ​ពួក​យើង​ដឹង​ពី​ក្នុង​ចិត្ត​ពួក​គេ អំពី​ប្រធាន​បទ​មួយ​នេះ 😯


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: