jump to navigation

ឯកឧត្ដម វុស វុស 09/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

ពាក្យ​ខ្មែរ​យើង​ចំណាំ​និយាយ​ថា​ “ឆ្នាំង​ណា គ្រប​ហ្នឹង” ពាល​សេពគប់​នឹង​ពាល បណ្ឌិត​សេពគប់​​នឹង​​បណ្ឌិត។ “អង្គភាព​កម្ចាត់​អំពើ​ពុក​រលួយ” ដែល​ទើប​តែ​បង្កើត​ឡើង​ គួរ​ណាស់​តែ​យក​មនុស្ស​ល្អ​បរិសុទ្ធ​យក​ទៅ​ធ្វើការ តែ​បែរ​ជា​យក​មនុស្ស​ក្បត់​បង ក្បត់​ប្អូន ក្បត់​មិត្តភ័ក្ដិ​ លក់​ក្បាល​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ទៅ​ធ្វើការ​នៅ​ទីនោះ តួយ៉ាង​ដូច​ល្បង “កែវ រ៉េមី” ជាដើម។

កាល​ពី​មុន​ កែវ រ៉េមី ស្រែក​ជេរ​រដ្ឋាភិបាល​លោក ហ៊ុន សែន មួយ​ទំហឹង​ជាមួយ​​នឹង​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ជាមួយ​នឹង​កម្មករ​រោងចក្រ អ្នក​ធ្វើ​ការ​តវ៉ា​​​ផ្សេង​ៗ តែ​​ក្រោយ​ពី​លក់​ក្បាល​មក​ស្រាប់​តែ​​ងាក​ហេរ​មក​ស្រែក​ដាក់​មិត្ត​​​ភ័ក្ដិ​ផង​របង​ជាមួយ​កាល​ពី​មុន យីស! ពិត​ជា​កំពូល​ថោកទាប​តាហ្មង។ ចាប់​តាំង​ពី​ល្បង​ម្នាក់​នេះ​លក់​ក្បាល​មក ខ្ញុំ​ស្ដាប់​ល្បង​នេះ​និយាយ​ស្រែក​កកោក​​​ម្ដង​ៗ​មិន​ចូល​ត្រចៀក​ដូច​កាល​ពី​មុន​សោះ​លឺ​តែ “វុស វុស វុស” ប្រឹង​ស្រែក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​តែ​ “វ៉ុស វ៉ុស វ៉ុស” មើល​ទៅ​ត្រូវ​ដាក់​ឈ្មោះ​គាត់​ក្រៅ​ថា “អា​វុស​ៗ”។

ថ្ងៃ​មុន​ជួប​ជាមួយ​ពូ​ម្នាក់​រត់​ម៉ូតូ​ឌុប គាត់​ថា​ថ្ងៃ​ណា​មួយ​ដោយ​ចៃដន្យ​ឃើញ​ កែវ រ៉េមី ដើរ​កាត់​មុខ​ផ្ទះ​គាត់ គាត់​នឹង​យក​ទឹក​ក្នុង​កន្ថោរ​ជះ​កណ្ដាល​មុខ​ កែវ រ៉េមី ហើយ។ ខ្ញុំ​សួរ​គាត់​យ៉ាង​ម៉េច​ចឹង? គាត់​ថា​អា​មួយ​ហ្នឹង​ក្បត់​ជាតិ​ចំ​តាហ្មង មិន​ខុស​អី​ពួក​ក្បត់​ជាតិ​ជំនាន់​មុន​ៗ ដើម្បី​អំណាច​ទៅ​ពឹង​យួន សៀម វាយ​ដណ្ដើម​អំណាច​ ហើយ​កាត់​ដី​អោយ​គេ​នោះ​ទេ។

គិត​ទៅ​រដ្ឋាភិបាល​ដ៏​មហា​កខ្វក់​យក​តែ​ពួក​ស្អុយ​គគ្រុក​ យក​ទៅ​ធ្វើ​ការ ហើយ​ពួក​ដែល​មាន​ក្លិន​ឆ្អេះឆ្អាប​អស់​នេះ​ យើង​អាច​សង្ឃឹម​ថា​មក​បំរើ​ជាតិ បំរើ​ប្រជាជន​កើត​ទេ បើ​មក​បំផ្លាញ​ជាតិ មក​ក្រេប​បឺត​យក​ប្រយោជន៍​ពី​​ប្រជាជន​​អាច​ត្រូវ​ខ្លះ​ព្រោះ​បើ​ក្លិន និង ពណ៌​សម្បុរ​ពួក​នេះ​គេ​ឃើញ​យ៉ាង​ច្បាស់​យ៉ាង​នេះ​ទៅ​ហើយ​នោះ។

Related articles

មតិ»

1. Yim - 10/03/2012

ជារឿងឈឺចាប់ ដែលប្រទេសមួយតាំងពីអតីតកាល កើត​តែ​រឿង​បែក​បាក់ គំនុំគំគួន ដណ្ដើមអំណាច អត្តទត្ថភាព សែនមហាសំបូរ… ។ អ្នកធ្វើការ​រាជ​ការសឹង៩៩% គិតប្រយោជន៍គ្រួសារជាជាងប្រយោជន៍ប្រទេសជាតិ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 10/03/2012

ដំណោះស្រាយ​ដែល​អាច​​សង្គ្រោះ​បាន​ដំបូង​ត្រូវ​អោយ​​និតិទាំង​បី​មាន​ឯករាជ្យ ​នោះ​អាច​កាត់​បន្ថយ​​រឿង​អាក្រក់​ជាច្រើន​ក្នុង​សង្គម។ នៅ​ពេល​ដែល​និតិ​ទាំង​បី​មាន​ឯករាជ្យ​ទោះ​បី​មនុស្ស​អាក្រក់​ចង់​ធ្វើ​អាក្រក់​ក៏​ពិបាក​ដែរ ពួក​គេ​នឹង​ត្រូវ​​ប្រឈម​មុខ​នឹង​ច្បាប់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: