jump to navigation

សូម​សម្ដែង​ក្ដី​សោកសង្រេង​ដល់​សព​​ប្អូន​ស្រី ហោន ចន្ទ្រា 12/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” សូម​សំដែង​នូវ​ក្ដី​សោកសង្រេង ក្រៀមក្រំ ដល់​មរណភាព​របស់​ប្អូន​ស្រី ហោន ចន្ទ្រា ផង​ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អំពើ​ឆក់​ប្លន់​​បាញ់​យក​ម៉ូតូ នៅ​ខណៈ​ពេល​ប្អូន​ស្រី​ចេញ​ពី​សាលារៀន។ វា​ជា​ក្ដី​សោកស្ដាយ​មួយ​ចំពោះ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ ប្រជាជន​ខ្មែរ​ទាំង​អស់​ និង សង្គម​ផង​ដែរ នូវ​ការ​បាត់បង់​ប្អូន​ស្រី​នេះ។

សូម​ប្អូន​ស្រី​បាន​ទៅ​ដល់​ស្ថាន​បរមសុខ ជួប​តែ​នឹង​រឿង​ល្អ​ៗ​​​ក្នុង​ជីវិត​នៅ​កន្លែង​ថ្មី។ មនុស្ស​ដែល​យក​ជីវិត​ប្អូន​ស្រី នឹង​ទទួល​បាប​នៃ​អំពើ​អាក្រក់​របស់​ខ្លួន​ជាក់​ជា​មិន​ខាន ​”ធ្វើ​បាប​បាន​បាប ធ្វើ​បុណ្យ​បាន​បុណ្យ”។ ប្អូន​ស្រី​ក៏​មាន​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក ផង​ដែរ ចុច​ទីនេះ អាច​អាន​ព័ត៌មាន​បន្ថែម​ក្នុង​សារព័ត៌មាន​​ដើម​អម្ពិល ចុច​ទីនេះ

Related articles

មតិ»

1. Samady KS - 12/03/2012

នាង​ក៏​ជា​ Friend ជាមួយ​ខ្ញុំ​ដែរ

2. មនុស្សចម្លែក - 12/03/2012

ខ្ញុំអានិតនាងខ្លាំងណាស់។ នាងរៀនជិតចប់សាកលវិទ្យាល័យហើយ តែឥឡូវនាងទៅបាត់ហើយ។​ សូមអោយព្រលឹងនាងបានទៅកើតនាថានសួគ៏ចុះ។

3. Lovepeehs05 - 12/03/2012

សូមចូលរួមសោកស្តាយផង គួរអោយស្រណោះណាស់ ស្រីសោះពួកចោរ ប្លន់គ្មានត្រាប្រណី ចោរនេះសាហាវមែន ចោរនេះប្រហែលជាមានពូជ កាចសាហាវចឹងហ្មងមើលទៅ ពូជចោរកាចៗចឹង មិនស្លាប់សម័យខ្មែរ ក្រហមសោះ តើពួកគេធ្វើម៉េចបានរស់ រួចពីសម័យខ្មែរក្រហមណ៎ ឆ្ងល់ដែរ !?

4. ស្រុកស្រែ - 12/03/2012

ចោរប្លន់សាហាវៗ​អញ្ចឹង​ ក្រោយពេល​ប្លន់​ម្តងៗ សមត្ថកិច្ច​ច្រើន​តែ​ចាប់​បាន​ជនរង​គ្រោះ​យក​ទៅ​ធ្វើ​​កំណត់ហេតុ..!!..??.. ហើយ​បើ​ជន​រង​គ្រោះ​បាត់​បង់​ជី​វិត​បែប​នេះ កំឡាំង​សមត្ថកិច្ច​ច្រើន​តែ​ឆ្លើយ​ដាក់​គ្នា… នេះ​បើ​តាម​ខ្ញុំ​ចំណាំ​ទេ​បាទ…

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 12/03/2012

ហេតុអ្វី​ចាំបាច់​សំលាប់​នាង? អាច​យក​ម៉ូតូ​នាង តែ​មិនត្រូវ​យក​ជីវិត​នាង​ទេ ហួសហេតុ។ សង្ឃឹម​ថា​សមត្ថកិច្ច​អាច​វែក​មុខ​រក​ពួក​ចោរ​នោះ​ឃើញ!

6. ស៊ីដាចាន់7 - 13/03/2012

គួរអោយសង្វែកណាស់ពេលលឺរឿងនេះ.
ចុះខ្ញុំលឺលោកៗធំៗគាត់និយាយថា៖
ស្រុកខ្មែរមានសុវត្តិភាពល្អណាស់
ទោះអ្នកណាដើរដល់ទល់ភ្លឺក៍គ្មានបញ្ហាអ្វីដែរ.
ហើយពេលនេះមិនទាន់ជិះម៉ូតូទល់ភ្លឺផងក៍បាញ់យកស្រស់ៗ.

7. monyrinataro - 13/03/2012

ប៉ុន្មានឆ្នាំមុន ប្លន់ គ្រាន់តែភ្ជង់គំរាម រឺវាយឲ្យសន្លប់ ប៉ុន្តែប៉ុន្មានឆ្នាំនេះ បើមិនបានបាញ់ឲ្យរបួស រឺស្លាប់ មិនអស់ចិត្ត!
បើនិយាយពីសមត្ថកិច្ចវិញ យកទ្រឹស្តី និងចំនេះ ដែលសល់ពី១០០ឆ្នាំមុនមកអនុវត្តន៍ តាំងពីសម័យបារាំង ចោរជិះកង់ឌុបប្លន់ ជាមួយសម័យចោរជិះសុទ្ធតែម៉ូតូ និងឡាន លឿនមហាលឿន…

8. lavorn (ឡាវ័ន​) - 13/03/2012

ខ្ញុំ​ឆ្ងល់​ណាស់​ ពេល​ចោរ​អស់​នោះ​ប្លន់​បាញ់​ហើយ​ ដឹង​ថា​មនុស្ស​ដែល​វា​បាញ់​នោះ​ស្លាប់​បាត់​ តើ​វា​មាន​ដែល​មាន​អារម្មណ៍​អាណិត​ឬ​ស្តាយ​ក្រោយ​ទេ​ណ៎​?? គ្រាន់​តែ​យក​ម៉ូតូ​ទៅ​ ហេតុ​អ្វី​ចាំ​បាច់​សម្លាប់​? 😥

9. Lovepeehs05 - 13/03/2012

យើងចង់ដឹងត្រួសៗ អំពីប្រវត្តិរបស់ជនរងគ្រោះដែរ តើនាងធ្លាប់មានបញ្ហា អ្វីខ្លះដែរទេ រវាងកូនសិស្សដូចគ្នា រវាងអ្នកជិតខាង ទាំងពីអាកប្បកិរិយា និង ការនិយាយស្តី និងការរៀនសូត្រផង តើរឿងនេះកើតឡើងដោយ ចៃដន្យ ឬក៏គេមានគំរោងការណ៍ ធ្វើបាបនាងជាមុន តើមានអ្វីខ្លះទៀត ដែលនាំឱ្យពួកចោរ ឈានដល់ការសម្លាប់យ៉ាងនេះ តេត្រូវដឹងថាគេអាច រកមូលហេតុគ្រប់បែបយ៉ាង ដើម្បីធ្វើបាបជនរងគ្រោះ មិនពិបាកមានរឿង អីធំដុំទេ បើសិនជាគេចង់ធ្វើបាប ដោយចេតនា ឬ គិតទុកជាមុននោះ ។

lina_hun2007@yahoo.com - 13/03/2012

ទេ នាងមិនដែលមានគំនំ រឺជំលោះជាមួយនរណាទេ។ នាងមានសណ្តានចិត្តល្អណាស់។ នរណាក៏ស្រឡាញ់នាងដែរ អោយតែបានស្គាល់នាង។មានតែពួកគ្មានបេះដូង ដាច់សែងវែង មិនដឹងមកពីណា នោះទេ ដែលគ្មានចិត្ត ធម័ ដើម្បីប្រយោជន៍តែម្នាក់ឯងសោះ ហ៊ានធ្នើទារុណកម្ម ទាំងកាយចិត្ត របស់មនុស្សដ៏ច្រើន។

10. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/03/2012

អ្វី​គួរ​អោយ​ស្ញប់ស្ញែង​នោះ​ចំពោះ​សមត្ថកិច្ច​ស្រុក​ខ្មែរ បើ​មាន​អ្នកណា​បាច​ខិត្តប័ណ្ណ​​ពាក់​កណ្ដាល​យប់​ម៉ោង ១២ រិះ​គន់​រដ្ឋាភិបាល រក​មុខ​​ចាប់​ខ្ទេច​គ្មាន​សល់​ម្នាក់ តែ​បើ​ចោរ​វិញ ស្ងាត់​ជ្រៀប​រហូត ហើយ​ប្លន់​ឡើង​គ្រប់​ជ្រុង​ក្នុង​ក្រុង។

តែ​បើ​សិន​ជា​គេ​គ្រប់​គ្នា ទាំង​អន្តរជាតិ​គេ​ច្របាច់​ក​រដ្ឋាភិបាល​ខ្មែរ​ខ្លាំង​រឿង​បាញ់​សំលាប់​មនុស្ស​កណ្ដាល​ក្រុង​អី ​រដ្ឋាភិបាល​នេះ​ចង់​យក​ឡូយ ចាប់​ពួក​មិន​ដឹង​រឿង​យក​មក​ដាក់​គុក​ជំនួស​បាត់ ដូច​ករណី​ឃាតករ​បាញ់​សំលាប់​លោក​ ជា វិជ្ជា ជា​ដើម។ ដល់​គេ​រិះ​គន់​ថា​ចាប់​មនុស្ស​គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់ គេ​ទាមទារ​អោយ​ស៊ើប​អង្គេត​អោយ​ច្បាស់​លាស់ មិន​ដឹង​ធ្វើ​ម៉េច​ក៏​ដោះលែង​វិញ​ទៅ។ ពួក​ពីរ​នាក់​មិន​ដឹង​ខ្យល់​ហ្នុង​ត្រូវ​គេ​ដាក់​គុក​ពីរ​ឆ្នាំ​​ទាំង​អយុត្តិធម៌​ ពេល​ដោះលែង​គ្មាន​បាន​សំណង​មួយ​រៀល។

ស្រុក​យើង​អើយ​ស្រុក​យើង នេះ​អន្តរជាតិ អង្គការ​នានា នៅ​ពេញ​ស្រុក​ចាំ​បើក​ភ្នែក​មើល​ផង នៅ​ត្រលប់​ស​ទៅ​ជា​ខ្មៅ បើ​គ្មាន​គេ​​នៅ​ចាំ​អោយ​លុយ និង មើល​ខុស​ត្រូវ​រឿង​ច្បាប់​ទំលាប់​ផង​ទេ ដូច​ជំនាន់​អាពត​​ជា​គ្នា ចង់​ចាប់​ ចង់​សំលាប់​អ្នកណា​តាម​តែ​អារម្មណ៍​។

11. Long - 13/03/2012

សូមចូលរួមសោកស្តាយផង!

12. kkkradio - 13/03/2012

សូមចូលរួមលោកស្តាយផង!!!មិនគួណានាងឆាប់ឃ្លាតឆ្ងាយពីសង្គមរគ្រួសា!
បែបនេះសោះក៏ដូចជាសង្គមជាតិ

13. L - 13/03/2012

នាងឈ្មោះ ហោន ចន្រ្ទា

14. L - 13/03/2012

នាងជា និស្សិត អក្សរសាស្ត្រខ្មែរ ឆ្នាំទី​៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាង​មកពីខេត្ត ឧត្តរមានជ័យ។

15. Lovepeehs05 - 14/03/2012

រឿងព្រឹត្តិការណ៍ដ៏រន្ធត់នេះ មិនមែនជារឿងមិនដែលកើតមានឡើង នៅកម្ពុជាទេ តែវាកើតមានគួរអោយកត់សម្គាល់ ជាពិសេសទៅលើ ខ្មែរដែលបានរៀនសូត្រថ្នាក់ខ្ពស់ ជាពិសេសទៅលើស្ត្រីខ្មែរតែម្តង រឿងនេះវាអាចទាក់ទងរឿងនយោបាយ គឺនយោបាយវប្បធម៌ ដែលជានយោបាយសំខាន់ សំរាប់ទ្រទ្រង់វប្បធម៌ជាតិខ្មែរ បើយើងជាខ្មែរ មិនមានការសិក្សាអបរំខ្ពស់ ឬមិនអាចសិក្សាបាន ដោយសារតែមានគេ ព្យាបាទយ៉ាងនេះ ធ្វើអោយគ្រោះថ្នាក់ដល់វប្បធម៌ជាតិខ្មែរ ជាពិតប្រាកដ ដើម្បីទប់ស្កាត់រឿងដដែលៗនេះ យើងជាខ្មែរគ្រប់រូបត្រូវតែហ៊ាន ធ្វើការសង្កេតតាមដានរកជនឧក្រិដ្ឋរបៀបនេះអោយឃើញ ជាពិសេស ត្រូវនាំគ្នាទាមទាទៅររដ្ឋភិបាលខ្មែរ ដើម្បីអោយគិតគូររឿងនេះ អោយមែនទែន មិនត្រូវមើលស្រាលទេ មិនត្រូវអនុញ្ញាតអោយរឿង របៀបនេះ បន្តរការធ្វើវិធង្សនា ធ្វើកាបំផិតបំភៃ និងបំផ្លាញធនធាន មនុស្សខ្មែរបានទៀតឡើយ !!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: