jump to navigation

ឈូក បណ្ឌិត ទៅ​ដល់​ណា​ហើយ “អន”? 15/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

សូម្បី​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និយាយ​យ៉ាង​ច្បាស់​​ពី​ជន​សង្ស័យ​ ឈូក បណ្ឌិត ក្នុង​ការ​បាញ់​កម្មករ​​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង។ ដល់​ថា្នក់​រដ្ឋមន្ត្រី​ម្នាក់​ និយាយ​​ចង្អុល​យ៉ាង​ចំ​អោយ​សារព័ត៌មាន​ដឹង​គ្រប់​គ្នា អំពី​អត្តសញ្ញាណ​ថា​អ្នកណា​​ជា​ជនសង្ស័យ​ ប៉ុណ្ណឹង​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​ចំណាត់​ការអ្វី​មួយ​ ចំពោះ​បុគ្គល​ម្នាក់​ហ្នឹង​សោះ ហេតុអ្វី? ច្បាប់​ទំលាប់​ស្រុក​យើង​លែង​ប្រើ​អស់​ហើយ​មែន​ទេ?

Photo Credit: Cambodiavietnam2010.com

ការ​ដក​ដំណែង​លោក ឈូក បណ្ឌិត ក៏​​ដោយសារ​ត្រឹម​តែ​តាម​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ប៉ុណ្ណោះ អញ្ចឹង​បើ​សិន​ជា​លោក ហ៊ុន សែន មិន​អោយ​គេ​ដក​ដំណែង ដូច្នេះ​ប៉ូលិស តុលាការ​អី​ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​សោះ​តែ​ម្ដង​មែន​ទេ? ស្រុក​ខ្មែរ​កំពូល​ស៊ី​តាម​ខ្សែ (ដូច​ខ្សែ​ភ្លើង​រញ៉េរញ៉ៃ រខេករខាក នៅ​បង្គោល​ភ្លើង​មុខ​សណ្ឋាគារ​ប៉ារីស​អញ្ចឹង) ខ្សែ​អ្នក​ធំ​មាន​អំណាច​​ទោះ​ប្រព្រឹត្ត​ខុស​​​ ក៏​មិន​មាន​អ្នកណា​ហ៊ាន​ប៉ះ​បន្តិច។ ជា​ជនល្មើស​ម្នាក់​ហ៊ាន​ដល់​ថ្នាក់​ ដក​កាំភ្លើង​បាញ់​ប្រហារ​ប្រជាជន​​ ដែល​រឿង​នេះ​ជា​រឿង​មហា​ធ្ងន់ តែ​បែរ​ជា​មាន​​មនុស្ស​ម្នាក់​​ ដែល​កំពុង​តែ​ធ្វើការ​ជាមួយ​ច្បាប់​ ច្បាប់​ការពារ​មនុស្ស​ល្អ តែ​លោក​ជំទាវ ម៉ែន សំអន ទៅ​ជា​ខិតខំ​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​ការពារ​ជនល្មើស​ជា​មនុស្ស​អាក្រក់​ទៅ​វិញ។

ប្រទេស​ខ្មែរ​​បាន​ប្ដូរ​របប​ មក​ប្រជាធិបតេយ្យ​ដូច​ជា​យូរ​ក្រែល​ណាស់​ដែរ​មក​ហើយ តែ​បញ្ហា​អសកម្ម បញ្ហា​អំណាច​នៃ​ការ​កៀប​សង្កត់ បក្ខពួក​និយម ការ​មិន​ប្រើប្រាស់​ច្បាប់​……នៅ​តែ​បន្ដ​កើត​ឡើង​ដដែល​ជា​ដដែល មិន​ដឹង​ថា​ស្រុក​ខ្មែរ​យើង​ ពេល​ណា​នោះ​ទេ​នឹង​បាន​ភ្លឺស្វាង? ការ​ដក​តំណែង​បក្ខពួក​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​គឺ​គេ​ដក​យ៉ាង​នេះ គឺ​ដក​ចេញ​ពី​សាលា​ខេត្ត​មក​ដាក់​សាលាក្រុង ដក​ចេញ​ពី​កំពង់​ធំ​មក​ដាក់​កំពង់ចាម…..សរុប​សេចក្ដី​ទៅ​ មិនមែន​ដក​ដំណែង​ទេ​គឺ “ប្ដូរ​កន្លែង​ធ្វើការ​ពួក​គេ​” នោះ​ទើប​ត្រឹមត្រូវ​ជាង ដើម្បី​ពង្វាង​​អោយ​ផុត​ពី​ភ្នែក​របស់​មហាជន និង គេចវេះ​​ពីការ​ពិត​តែ​ប៉ុណ្ណោះ។

មតិ»

1. Samady KS - 16/03/2012

បើ​ជ្រុល​តែ​ដោះ​ស្រាយ​ហើយ សូម​មេត្តា​សើរើ​ឡើង​វិញ​នូវ​ករណី ពិសិដ្ឋ​ពិលិការ ទូច​ស្រីនិច ជា​វិជ្ជា និង ពៅ​បញ្ញា​ពេជ្រ​ផង​។ ដើម្បី​កុំ​អោយ​ប្រវត្តិ​សាស្ត្រ​បំភ្លេច​ចោល​បែប​នេះ​ទៀត

2. monyrinataro - 16/03/2012

ពិសិដ្ឋ​ពិលិការ ទូច​ស្រីនិច ជា​វិជ្ជា និង ពៅ​បញ្ញា​ពេជ្រ គេកប់ចោលបាត់ហើយ ដោះស្រាយនោះ មិនដឹងជារកភស្តុតាងឯណា ព្រោះវាយូរហើយ តំរុយក៏គ្មាន ដានក៏គេលុបបាត់…
ដូចផ្ទុះគ្រាប់បែបមុខរដ្ឋសភា ឆ្នាំ៩៧ ​រកមុខមិនឃើញផង…

3. តា ម៉ាប់ - 16/03/2012

ឮគេ​ថា ឈូក បណ្ឌិត​ ចូលមក​បំភ្លឺថ្ងៃណឹង ហើយសារភាព​ទៀត តែអត់​មាន​ចំណាត់​ការ​ចាប់អីផង ។ ម៉្យាង​ដែរ ។

4. Roth Cha - 17/04/2012

ទំពក់មិនទេៅភ្នេៅវាមិនមកទេ =,=^ អ្នកទាំងអស់គ្នាឃើញតែម្ខាង ម៉េចមិនសួររកឬសគល់រឿងហ្នឹងផង! មិនដែលសុខៗគាត់ចង់បាញ់គេឲរបួសហើយសងលុយអស់រាប់មឺុនដុល្លារទេ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/04/2012

រឹសគល់​គេ​ដឹង​ គឺ​កម្មករ​នាំគ្នា​ធ្វើ​បាតុកម្ម ហើយ​កម្មករ​ក៏​អត់​បាន​ទៅ​ប្រើ​ហឹង្សារ​លើ​មនុស្ស​ណា​ម្នាក់​ដែរ ហើយ​កាន់​តែ​ឆ្ងាយ​ទៅ​ទៀត​ក្នុង​ការ​ធ្វើ​អោយ​លោក ឈូក បណ្ឌិត មាន​របួស​ស្នាម​នោះ។

តែ​ក្នុង​នាម​ខ្លួន​ជា​ចៅហ្វាយ​ខេត្ត មាន​តួនាទី​ការពារ​ប្រជាជន ការពារ​កម្មករ បែរ​ជា​ទៅ​បាញ់​ប្រជាជន​ខ្លួន​ឯង​ទៅ​វិញ នេះ​បង្ហាញ​ថា​ ឈូក បណ្ឌិត ទទួល​បាន​លាភ​សក្ការៈ​ដាក់​ហោប៉ៅ​ខ្លួន​ពី​រោងចក្រ​នោះ​ជា​ប្រាកដ។

វា​មិន​ដែល​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ​ទេ​ដែល​ចៅហ្វាយ​ខេត្ត​ចេញ​មុខ​ទៅ​បាញ់​ប្រជាជន​ខ្លួន​ឯង​នោះ​។ បើ​ ឈូក​ បណ្ឌិត អ្នក​ពូកែ​ខាង​បាញ់​បោះ ម៉េច​កាល​ពី​វាយ​គ្នា​ជាមួយ​ថៃ​មិន​ទៅ​បាញ់​ថៃ​ខ្លួន​ឯង​ផង? ហើយ​មិន​ទៅ​បាញ់​ចោរ​ប្លន់​ពេញ​ប្រទេស​ខ្មែរ​ផង? ពូកែ​បាន​តែ​ជាមួយ​ស្រី​ៗ​កម្មករ​រោងចក្រ​ ដែល​មាន​កំលាំង​ទន់ខ្សោយ​ហ្នឹង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: