jump to navigation

ស្នេហា៖ អ្នក​នៅ​មាន​ខ្ញុំ 17/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , , , ,
trackback

អ្នក​អង្វរ​ចិត្ត​ខ្ញុំ​អោយ​អនុគ្រោះ​អោយ​មនុស្ស​ម្នាក់​នោះ អង្វរ​ចិត្ត​ខ្ញុំ​ថា​ឈប់​ខឹង​នឹង​មនុស្ស​ម្នាក់​នោះ​ទៅ អ្នក​ក៏​អនុគ្រោះ​អោយ​គេ​ម្នាក់​នោះ​ដែរ​ដោយ​យក​ “កម្ម​ផល​” មក​និយាយ​ អ្នក​និយាយ​ថា “ដោយសារ​តែ​អ្នក​ជំពាក់​​កម្ម​មនុស្ស​ម្នាក់​នោះ​ពី​អតីត​ជាតិ”។ ការ​គិត​របស់​អ្នក​ជា​ការ​លួងលោម​ចិត្ត​មួយ​យ៉ាង​ប្រសើរ តែ​ជីវិត​របស់​អ្នក​គ្មាន​អ្វី​សេស​សល់​ទេ អ្នក​ដឹង​ទេ? ទីបំផុត​អ្នក​ចាញ់​សព្វ​យ៉ាង ជីវិត​របស់​អ្នក​ដូច​ទឹក​ ដែល​កំពប់​ពី​​ស្លឹក​ឈូក ត្រូវ​​ខូច​ខ្ទេចខ្ទី​តែ​មួយ​ពព្រិច​ភ្នែក ហើយ​មិន​អាច​ត្រលប់​ទៅ​​រក​សភាព​ដើម​វិញ​បាន ហេតុអ្វី​រឿង​ដ៏​អាក្រក់​នេះ​កើត​លើ​មនុស្ស​​ ដែល​មាន​បេះដូង​ល្អ​បរិសុទ្ធ​ដូច​​ជា​អ្នក​ទៅ​វិញ? លើក​ចុង​ក្រោយ​នេះ​ដែល​អ្នក​ចាញ់​គឺ​ចាញ់​អស់​ពី​ខ្លួន​​ ព្រោះ​ទីបំផុត​​​អ្នក​ដែល​បំផ្លាញ​ជីវិត​អ្នក​ក៏​គេ​ចាកចេញ​ពី​អ្នក​ដែរ ដោយ​បន្សល់​ទុក​អោយ​អ្នក​ នូវ​អម្រែក​ដ៏​មហាសែន​ធ្ងន់​នៅ​លើ​ស្មា ដែល​អ្នក​ត្រូវ​តែ​ទទួល​ខុសត្រូវ​គេច​វេះ​មិន​បាន។

ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ ដើម្បី​ស្រោចស្រង់​រឿង​អាក្រក់​នោះ​មក​ល្អ​​វិញ​ដើម្បី​អ្នក​ តែ​បាន​ត្រឹម​តែ​​បន្ធូរ​ចិត្ត​លើកលែង​ទោស​ អោយ​មនុស្ស​ម្នាក់​នោះ​​ តាម​សំណូមពរ​របស់​អ្នក​តែ​ប៉ុណ្ណោះ? ខ្ញុំ​​ខឹង​ខ្លួន​ឯង ខឹង​ថា​ពេល​ដែល​រឿង​អាក្រក់​នោះ​បម្រុង​នឹង​កើត​ឡើង រឺ កំពុង​តែ​កើត​ឡើង តើ​ខ្ញុំ​នេះ​នៅ​ឯណា? ហេតុអ្វី​បាន​អោយ​គេ​ជាន់​ឈ្លី​អ្នក​​​បាន​យ៉ាង​ងាយ​បែប​នេះ?

អ្នក​ថា​​អ្នក​អនុគ្រោះ​អោយ​គេ​ហើយ តែ​ហេតុម្ដេចបានជា​ ​ពេល​ខ្លះ​អ្នក​លួច​សម្រក់​ទឹកភ្នែក លួច​ឈឺចិត្ត​ លួច​តូច​ចិត្ត​តែ​ម្នាក់​​ឯង​បែប​នេះ? អ្នក​ក៏​ស្ដាយ​ជីវិត​ដ៏​ប្រពៃ​ ស្អាតស្អំ​របស់​អ្នក​តាំង​ពី​កុមារភាព​មក​ដែរ​មែន​ទេ ទោះ​បី​ជា​អ្នក​និយាយ​ថា “​ឆា​ចោល​ជីវិត​ក្នុង​ជាតិ​នេះ​ក្ដី”? រូប​ខ្ញុំ​ដែល​គ្រាន់​តែ​ស្ដាប់​រឿង​នេះ​ខ្ញុំ​ឈឺចិត្ត​យ៉ាង​នេះ​ទៅ​ហើយ ឈឺ​ចិត្ត​យ៉ាង​ខ្មួលខ្មាញ់ ហើយ​ចុះ​រូប​អ្នក​ដែល​ឆ្លង​កាត់​រឿង​នោះ​ដោយ​ផ្ទាល់​ តើ​មាន​ការ​លំបាកលំបិន​ដល់​កំរិត​ណា​ទៅ? អ្នក​និយាយ​ទៅ​ថា ​អ្នក​នៅ​ខឹង​នឹង​មនុស្ស​ម្នាក់​នោះ អ្នក​និយាយ​ទៅ​ថា​ គេ​ពិត​ជា​បំផ្លាញ​ជីវិត​របស់​អ្នក​មែន ហើយ​ចុងក្រោយ​ផ្ដល់​អោយ​អ្នក​ នូវ​ជីវិត​ដែល​គ្មាន​អ្វី​ទាំង​អស់ ល្ហល្ហេវ​តែ​ម្នាក់​ឯង​លើ​ផែនដី​ដ៏​មហា​ធំធេង សូម​កុំ​និយាយ​ថា​ អនុគ្រោះ អនុគ្រោះ សូម​កុំ​និយាយ​ថា​អ្នក​ជំពាក់​កម្ម​គេ​ពី​ជាតិ​មុន ព្រោះ​តែ​អ្នក​​មិន​ចង់​ខឹង មិន​ចង់​ឈឺចិត្ត​ ចង់​គេច​វេះ​ពី​ការ​ពិត​នេះ ដែល​ជីវិត​របស់​​អ្នក​ត្រូវ​បាន​គេ​បំផ្លិចបំផ្លាញ​ពិត​មែន​ ដោយ​អ្នក​មិន​បាន​​ធ្វើ​អ្វី​ខុស និង អាក្រក់​ចំពោះ​មនុស្ស​ម្នាក់​នោះ​សោះ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: