មានអ្នកសុំប្ដូឈ្មោះ ឈូក បណ្ឌិត ទៅជាអាពាលវិញ 19/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ក្រុងបាវិត, ឈូក បណ្ឌិត, ឈូក ពាល, ប្រទេសកម្ពុជា, អាពាល
trackback
ខាងក្រោមនេះជាមតិឆ្លើយតបមួយក្នុងអត្ថបទមួយរបស់ សារព័ត៌មានសេរី ដែលដាក់ចំណងជើងថា គ្មានការចាប់ខ្លួនអតីតចៅហ្វាយក្រុងបាវិតទេ បន្ទាប់ពីសារភាពថាបានដកកាំភ្លើងបាញ់ ដែលមតិនោះជារបស់លោក អាចារ្យសិល។ ដូច្នេះសូមអ្នកអានទាំងឡាយអញ្ជើញអានតាមការគួរ!!!
ព្រះថេរានុត្ថេរៈជាទីគោរពសក្ការ!
ជនរួមឈាមជាទីរាប់អាន!
ប្អូនស្រីរងគ្រោះទាំងបីជាទីមេត្រី!
ជាបឋមសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកគ្រប់គ្រងសារព័ត៌មានសេរី ដែលបង្កើតឲ្យមានប្រអប់បញ្ចេញមតិ។ ពាក់ព័ន្ធនឹងពាក្យបណ្ឌិត តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ មានន័យថាបណ្ឌិត ប័ន-ឌិត ឬ បន់-ឌិត ជាពាក្យបាលី ( ន ) ជនអ្នកមានប្រាជ្ញាឈ្មោះបណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ ។ ពាក្យផ្ទុយពីបណ្ឌិតគឺ ពាល ។ ពាក្យសាធារណៈថាអ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថាបណ្ឌិត ដែរ, ហៅក្លាយមកថាបន្ទិត,ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ។ ពាក្យសន្មតប្រើតាមសម័យនិយម, ហៅអ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាប័ត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាមឈ្មោះនៃវិទ្យាសាស្ត្រនោះៗ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតខាងច្បាប់, បណ្ឌិតខាងវិទ្យាសាស្ត្រ, បណ្ឌិតខាងអក្សរសាស្ត្រ ជាដើម។
ដូច្នេះពាក្យបណ្ឌិតនេះមានន័យជ្រាលជ្រៅណាស់ ហើយអ្នកដែលយកកំរិតសញ្ញាប័ត្រនេះក៏មិនងាយទទួលបាន ឯប្អូនឈូក បណ្ឌិត ប្អូនឯងមានបាតដៃ ប្រឡាក់ឈាម សកម្មភាពប្អូនឯងជាសកម្មភាពមិនបានស្មើក្មេងហិតកាវ ក្មេងដើររើសអេតចាយទេ ទង្វើរបស់ប្អូនឯងជាទង្វើរបស់ក្មេងជក់ថ្នាំញៀន ជក់ម៉ា ក្មេងឆក់ខ្សែក ក្មេងរាត្រីចរ ក្មេងមិនដែលស្គាល់សាលា ក្មេងគ្មានវប្បធម៌ មិនសមណាប្អូនឯងបានធ្វើអភិបាលក្រុងបាវិតយ៉ាងដូច្នេះទេ។ បច្ចុប្បន្ននេះ សតវត្សទី២១ ទៅហើយបងមិននឹកស្មានថា ស្រុកខ្មែរមានគេតែងតាំងក្មេងពាល ក្មេងដែលមិនបានរៀនសូត្រដូចប្អូនឲ្យទៅធ្វើជាអ្នកគ្រប់គ្រងទេ ក្មេងដូច ប្អូនឯងរឿងឆ្គួតៗប៉ុណ្ណាក៏ធ្វើដែរឲ្យតែបានអំណាច។ ដើម្បីកុំឲ្យខូចតម្លៃដល់ អស់លោកបណ្ឌិតៗ និង ពាក្យដ៏ល្អនេះ បងសូមបិណ្ឌបាតឈ្មោះប្អូនគឺពាក្យ បណ្ឌិត នេះចេញ ជំនួសដោយពាក្យពាល ។
ចាប់ពីថ្ងៃនេះតទៅប្អូនត្រូវដឹងឈ្មោះខ្លួនឯងគឺឈ្មោះ ឈូក ពាល រឺ អាពាល ការប្តូរនេះជាគំនិតរបស់មនុស្សទូទៅ ដោយយោងតាមលក្ខណៈសម្បត្តិរបស់ប្អូនតែប៉ុណ្ណោះ។ ជាទូទៅជនជាតិខ្មែរទាំងក្នុង និង ក្រៅប្រទេស ចង់ឃើញវាសនាប្អូនមុនពេលងាប់ មនុស្សដែលមានខួរក្បាលមិនសូវគ្រប់ដូចប្អូនងាប់របៀបម៉េច។
អ្នកខ្លះទៀតចង់ដឹងថា ជីតារបស់ប្អូនពាលឯងឈ្មោះឈូក តែជាឈូកដង្កូវស៊ី ឈូករលួយ មិនមែនឈូកដែលមានផ្កាល្អ គេកាច់បូជាព្រះទេ បានជាផ្ដល់ដំណក់ឈាមថោកទាបបែបនេះ។
ជាទីបញ្ចប់បងសូមបួងសួងដល់ស្ដេចយមរាជឆ្នាំចាស់ ដែលជិតចប់បេសកកម្មរបស់ខ្លួន ជួយយកប្អូន ឈូក ពាល ទៅកាន់អបាយភូមិកុំបីខាន សូមសោយសុខនៅទីនោះអស់កាល១០០០ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
អស់ទាស់ ពិតជាក្បោះក្បាយមែន ចឹងទើបសមឈ្មោះថា អាចារ្យ
អ្នកណាអ្នកខុស ដៀលអ្នកហ្នឹងទេៅ! ធម្មតាគេដៀលត្រឹមម៉ែ យើងជាមនុស្សមានបេះដូងចេះឈឺ ចុះទំរាំទេៅដៀលដល់ជីតា!
** ទំពក់មិនទេៅភ្នេៅមិនមកទេ។
អញ្ចឹង ឈូក បណ្ឌិត កុំធ្វើអាក្រក់ នាំតែអាប់អោនដល់ពូជពង្ស វង្សត្រកូល “ធ្វើអាក្រក់គេនិយាយអាក្រក់ ធ្វើល្អគេនិយាយល្អ”។