jump to navigation

ស្ថាបនិកនៃ​​ផលិតផល “គោ​ជល់” បាន​ស្លាប់​ហើយ 20/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
trackback

Chaleo Yoovidhya ជា​សហ​ស្ថាបនិក​ជនជាតិ​ថៃ​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ដែល​ខ្មែរ​យើង​ហៅ​ថា “គោ​ជល់” ហើយ​ចំណែក​ភាសា​អង់គ្លេស​ហៅថា “Red Bull” បាន​ស្លាប់​​ហើយ​ក្នុង​ជន្មាយុ ៨៨ ឆ្នាំ​ដោយ​រោគាពាធ។ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​បំផុត ​ក្នុង​លោក​ជាប់​ចំណាត់​ថ្នាក់​លេខ ២០៥ តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Forbes។ តែ​នៅ​ក្នុង​ប្រទេស​ថៃ​គាត់​ជា​អ្នក​មាន​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ ៣។

គាត់​មាន​ឪពុក​ជា​ជនជាតិ​ចិន និង ម្ដាយ​ជា​ជនជាតិ​ថៃ ដែល​តាម​គេ​អោយ​ដឹង​ថា​​​កាល​ពី​គាត់​នៅ​ក្មេង​​ធ្លាប់​លក់​ផ្លែឈើ និង សត្វ​ទា​ដើម្បី​ចិញ្ចឹម​ជីវិត។ Chaleo ពិត​ជា​​មនុស្ស​ដ៏​​អស្ចារ្យ​​ក្នុង​​ការងារ​មុខ​ជំនួញ ដែល​​​ធ្វើ​អោយ​មនុស្ស​ទូទាំង​សកលលោក​ ស្គាល់​នូវ​ភេសជ្ជៈ​ប៉ូវ​កំលាំង​របស់​គាត់។​ គាត់​រៀបការ​ និង មាន​កូន​ប្រាំ​នាក់។

Related articles

មតិ»

1. មនុស្សចម្លែក - 21/03/2012

គួរអោយសោកស្តាយមនុស្សដែលមានសមត្ថភាពស្លាប់។ គោជល់ពិតជាឆ្ងាញ់នូវថាមពលដល់ខ្ញុំមែន។

Lundi Lay - 21/03/2012

ផឹក​ច្រើន​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម ខំ​ផឹក​ឲ្យ​ច្រើន​បន្តិច​ទៀត​ទៅ​នឹង​បាន​ទៅ​ជួប​គាត់​ហើយ ៕ 😀

2. មនុស្សចម្លែក - 22/03/2012

អត់ទេ អត់ចង់ទៅជួបទេ!

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/03/2012

ក្នុង​ចំណោម​ភេសជ្ជៈ​ប៉ូវ​កំលាំង​ គោជល់ នេះ​តំលៃ​ខ្ពស់​ជាង​គេ​ទៀត​ផង តែ​ផឹក​ច្រើន​អត់​ល្អ​សំរាប់​សុខភាព​​ទេ។ ឃើញ​មាន​មនុស្ស​ផឹក​ច្រើន​ណាស់​នៅ​ទីនេះ ជក់​បារី​ក៏​ច្រើន​ដែរ ស្រី​ៗ​ជក់​ច្រើន​ជាង​ប្រុស​ៗ​ទៅ​ទៀត។

4. Lovepeehs05 - 27/06/2012

លោកស្រុកខ្មែរស្មេហ៍ខ្ញុំ ដាក់រូបគោជល់ខាងលើនេះ ដូចជា មិនមែនជា គោជល់របស់ថៃ ទេដឹង ដូចមិនដែលឃើញថៃលក់ប្រភេទនេះទេ បើតាមខ្ញុំធ្លាប់ដឹងវាជា ផលិតផលរបស់ប្រទេសអូទ្រិសទេ ! មែនទេ ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2012

អោយ​តែ​ Red Bull ទោះ​នៅ​កន្លែង​ណា គេ​ច្រក​នឹង​អ្វី​ក៏​ជា​របស់​ម្ចាស់​វា​តែ​ម្នាក់​នោះ​ទេ។ Red Bull របស់​ថៃ​នេះ​ល្បី​ទូទាំង​សកលលោក ហើយ​លក់​ដាច់ និង មាន​តំលៃ​ថ្លៃ​ជាង​ភេសជ្ជៈ​ប៉ូវ​កំលាំង (Enegy Drink) របស់​អ្នក​ផ្សេង​ទៀត​ផង។

សង្ស័យ​នៅ​ស្រុក​ចិន​មាន Red Bull ក្លែងក្លាយ​ទៀត​ផង​ក៏​មិន​ដឹង ព្រោះ​ប្រទេស​ចិន​កំពូល​ខាង​ចំលង (Copy cat)។

5. Lovepeehs05 - 28/06/2012

ពិតអ្ចាស់តែមួយមែនឬ ? តែគោជល់ខាងលើមិនមែនគោជល់នៅស្រុកថៃទេ មែនទេ? ខ្ញុំគិតឃើញថា គោជល់ខាងលើ ល្អជាងគេ ខ្ញុំធ្លាប់ផឹកជារៀងរាល់ថ្ងៃ មួយថ្ងៃមួយកំប៉ុង នៅពេលបាយពេលធ្វើការ ដោយធ្វើការយូរពេក ១៨ ម៉ោងមួយថ្ងៃ មួយអាទិត្យ ៧ ថ្ងៃ មួយខែ ៣០ ថ្ងៃ មិនដែលសម្រាកថ្ងៃណា ទេ ៧ ឆ្នាំជាប់រហូត អញ្ចឹងវាជួយ ជាតិវីតាមីន ហើយធ្វើឱយកេងលក់ស្រួល ផងដែរ មិនមែនកេងមិនលក់នោះទេ ! ជឿដែរ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2012

ពាក្យ​មួយ​គេ​ថា​ “Founder” របស់ Red Bull គឺ​គាត់​តែ​ម្នាក់​ទេ ហើយ​រូបមន្ត​តែ​មួយ​ទេ។ ខ្ញុំ​ភ្លេច​រសជាតិ​ Red Bull កាល​ខ្ញុំ​ហូប​កាល​ស្រុក​ខ្មែរ​ទៅ​ហើយ​យូរ​ពេក មិន​ដឹង​ដូច​គ្នា​ រឺ យ៉ាង​ណា​ទេ? លោក​ដូច​ខ្ញុំ​ដែរ​ ពេល​ផឹក​គោជល់​នេះ​ហើយ​ខ្ញុំ​កេង​លក់​ស្រួល​ទៅ​វិញ 😆

Lovepeehs05 - 28/06/2012

វាមិនដូចគ្នាទេ ខុសគ្នាឆ្ងាយណាស់ ធ្វើនៅស្រុកថៃ អត់ល្អទេ ខ្ញុំកម្រហូបណាស់ មានជាតិស្ករច្រើនពេក តែអាលើហ្នឹងគេធ្វើល្អ មានពីយ៉ាង មួយមានជាតិស្ករ អាកំប៉ុងពណ៌រាងសាកខាងលើគេហ្នឹង អត់មានដាក់ស្ករទេ ។ ហើយរឿងញាំទៅកេងលក់ មកពីញាំវារាល់ថ្ងៃ វាស៊ាំទៅ តែបើយូរៗញាំម្តង កេងមិនចង់លក់ហ្នឹង តែឥឡូវមិនទម្លាប់រាល់ថ្ងៃទេ ខានយូរហើយអត់ញាំទេ កាលមុនមកពីធ្វើការយប់ៗ រៀងរាលយប់ មិនដែលខានថ្ងៃណាទេ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2012

មិន​ដឹង​យ៉ាង​ម៉េច​ទេ​រឿង​រសជាតិ​ខុស​គ្នា​នេះ ខ្ញុំ​លឺ​គេ​និយាយ​អញ្ចឹង​ដែរ​ហ្នឹង តែ​ចំពោះ Red Bull វា​ជា​ Brand Name អន្តរជាតិ​របស់​​បុរស​ថៃ​ម្នាក់​នោះ។

នៅ​ប្រទេស​ខ្ញុំ​រស់នៅ​មាន Red Bull ជា Diet ដែរ ដែល​ដាក់​ជាតិ​ស្ករ​សប្បនិមិត្ត។

លឺ​ថា​ញ៉ាំ​ច្រើន​មិន​បាន​ទេ ព្រោះ​អាច​កើត​ទឹកនោម​ផ្អែម។

Lovepeehs05 - 28/06/2012

តាមពិតអាអត់ស្ករហ្នឹងមិនត្រូវកើតតឹកនោផ្អែមទេ ពីព្រោះវាមិនមានដាក់ស្ករ គេធ្វើសម្រាប់អ្នកដែល មិនអាចញាំស្ករបាន ដោយរោគគេមិនឱ្យញាំស្ករ ។ គោជល់នេះ គេដាក់ថា For Body & Mind / it’s made in Autria វាល្អសម្រាប់កូនសិស្សញាំផងដែរ នៅពេលធ្វើការប្រឡងម្តងៗ ។ល។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2012

លោក​រស់នៅ​ប្រទេស​ណា?

Lovepeehs05 - 28/06/2012

នៅស្រុកអាមេរិកណា ចុះលោកវិញនៅប្រទេសណាដែរ ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2012

ខ្ញុំនៅប្រទេសស៊ុយអែត។ តែនៅអាមេរិកម៉េចក៏គោជល់ធ្វេីនៅអូទ្រីសវិញ?

Lovepeehs05 - 28/06/2012

ពិតមែនហើយ អាមេរិកដូចជាមិនប្រកាន់ទេរបស់របរ ជំនួយញធ្វើនីទីណាក៏អនុញ្ញាតឱ្យចូលដែរ ឱ្យត្រូវតាម ស្តង់ស្តាអាមេរិក គោជលហ្នឹងនាំចូលអាមេរិកច្រើនជាង បំផុត ព្រោះឃើញគ្រប់ទីកន្លែងទាំងអស់ ហើយគេចូលចិត្តច្រើនជាងគេ របស់អាមេរិកផ្ទាល់ដូច ឃើញមានដែរ តែមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/06/2012

ក្រោយ​ពី​និយាយ​ជាមួយ​លោក ខ្ញុំ​បាន​ទិញ​មួយ​កំប៉ុង​ផឹក​ដែរ​។ ខ្ញុំ​ធ្លាប់​សាក​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប្រភេទ​ផ្សេង​ទៀត​ច្រើន​ដែរ​ តែ​ខ្ញុំ​គិត​ថា​គោជល់​ឆ្ងាញ់​ជាង​គេ។

គិត​ទៅ​ថៃ​ល្បីល្បាញ​ដល់​សកលលោក​ច្រើន​យ៉ាង​ណាស់ សូម្បី​តែ​ម្ហូប​ថៃ​អ្នកណា​ៗ​ក៏​ស្គាល់​ដែរ។

6. Lovepeehs05 - 29/06/2012

អញ្ចឹងហើយថៃ ជាប្រទេសដែលគ្មានសង្គ្រាម ដូច្នេះមនុស្សពេញពិភពលោក គេចេញចូលស្រុកថៃច្រើនជាងស្រុកខ្មែរយើង ហើយថៃមានប្រជាជនគេចេញទៅបើកហាងជាច្រើននៅបរទេស ប្រហែលជាមានរដ្ឋាភិបាលគេជួយជ្រមជ្រែងផងមើលទៅ ។ល។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/06/2012

ថៃ នៅ​ប្រទេស​ខ្ញុំ​នៅ​ឃើញ​តែ​ពួក​ញៀន​ស្រា​ និង ញៀន​ល្បែង គ្មាន​ឃើញ​បើក​ហាង​អី​ទេ ច្រើន​តែ​ធ្វើ​ការ​អោយ​គេ។ តែ​បើ​បើក​ហាង​វិញ​មាន​តែ​ហាង​គក់ ច្របាច់ និង លក់​ខ្លួន​ក្រោយ​វាំង​នន​ហ្នឹង​ឯង។

ប៉ូលីស​នៅ​ស្រុក​នេះ​ចាប់​បាន​ទាំង​ហ្វូង​ៗ ហើយ​ក្នុង​ចំណោម​មួយ​ហ្វូង​នោះ​មាន​តែ​ម្នាក់​គត់ ដែល​ធ្វើការ​​បង់​ពន្ធ​ជូន​រដ្ឋ។ នៅ​ក្នុង​ខ្សែ​ភ្នែក​ជនជាតិ​គេ​នៅ​ទីនេះ​ មើល​មក​ស្រី​ថៃ ដូច​ខ្មែរ​មើល​ទៅ​ស្រី​យួន​អញ្ចឹង (ស្រី​រក​ស៊ី​ដោយ​របស់​ម៉ែ​ចែក​អោយ​ពី​កំណើត​ហ្នុង​ឯង)។

7. លឹន - 29/06/2012

ឡូយ!! លោកពូLovepeehs05ដាក់រូបថត មើលទៅសង្ហាបស់ គេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: