jump to navigation

ទាញ​យក​ម៉ូដ​អក្សរ​ខ្មែរ​សំរាប់​ខ្មែរ​យូនីកូដ 24/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ជាតិ.
Tags: , ,
trackback

បើ​និយាយ​អំពី​ លីមូន​ខ្មែរ យើង​មាន​​ម៉ូដ​អក្សរ​ច្រើន​យ៉ាង តែ​បើ​ចូល​មក​ដល់​ ខ្មែរ​យូនីកូដ វិញ​យើង​ឃើញ​ថា​មិន​ទាន់​សម្បូរ​បែប​នៅ​ឡើយ​ទេ តែ​អ្នក​ប្រើប្រាស់​ជាច្រើន​បាន​កំពុង​ និង កំពុង​តែ​បង្កើត​វា​ឡើង​បន្ថែម​ម្ដង​មួយ​ៗ​ដែរ ហើយ​សង្ឃឹម​ថា​វា​នឹង​សម្បូរ​បែប​ច្រើន​ នៅ​ពេល​ខាង​មុខ​នេះ។

ខ្ញុំ​គិត​ថា​មនុស្ស​ភាគច្រើន​ដែល​ប្រើប្រាស់​ម៉ូដ​អក្សរ​នៃ​​ ខ្មែរ​យូនីកូដ​ តែ​​ប៉ុន្មាន​ម៉ូត​ប៉ុណ្ណោះ​ដែល​ម៉ូដ​ទាំង​នោះ​ដោយ​មក​ជាមួយ​ពេល​ដែល​អ្នក​ទាញ​យក​ ខ្មែរ​យូនីកូដ មក​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ អញ្ចឹង​ប្រសិន​ជា​អ្នក​ចង់​បាន​ម៉ូដ​បន្ថែម​ទៀត ​អ្នក​រក​មើល​មើល​​បាន​ដោយ ចុច​ទីនេះ ។ ពេល​អ្នក​​ពេញចិត្ត​ម៉ូដ​អក្សរ​ណាមួយ​ហើយ សូម​លោក​អ្នក​ចុច​លើ​វា ហើយ​វា​នឹង​នាំ​លោក​អ្នក​ដល់​ផ្ទាំង​ថ្មី​មួយ​​ទីនោះ​អ្នក​អាច​ចុច​លើ​ពាក្យ Download នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្ដាំ​ដើម្បី​ទាញ​យក។

ក្រោយ​ពេល​ទាញ​យក​ហើយ​​ ដើម្បី​អោយ​ម៉ូដ​អក្សរ​ថ្មី​របស់​អ្នក​​ដំណើរ​ការ​​ លុះត្រាតែ​​អ្នក​ដាក់​ម៉ូដ​អក្សរ​ថ្មី​នោះ​ក្នុង​ប្រអប់ Font។ ដើម្បី​ចូល​ទៅ​ក្នុង​ប្រអប់​ Font ​ដំបូង​អ្នក​អាច​ចុច Start » My computer » ​Local Disk C » Window » Font ពេល​ចូល​ដល់​ទីនេះ​លោក​អ្នក​អាច​ដាក់​​ម៉ូដ​អក្សរ​ដែល​ទើប​តែ​ទាញ​យក​ថ្មី​ៗ​នេះ​បាន​ហើយ (ងាយ​ស្រួល​បំផុត​គឺ​ប្រើ Copy និង Paste រឺ Ctrl+c និង Ctrl+v)។

Related articles

មតិ»

1. ភរិយានិងម្ដាយម្នាក់ - 25/03/2012

អរគុណដែលបានចែករំលែកចំណេះដឹងនេះ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/03/2012

បាទ សូម​អញ្ជើញ​តាម​ការ​គួរ!

2. រិទ្ធ - 31/08/2014

ហេតអ្វីខ្ញុំទាញ់យកពុំអក្សហើយប្រើមិនបាន

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/09/2014

សាក​សរសេរ​ក្នុង Ms Word សាក​មើល ហើយ​ប្ដូរ​ Font អក្សរ​តើ​វា​យ៉ាង​ម៉េច?

3. sakorl - 28/10/2014

ពិតជាឡូយមែន


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: