jump to navigation

ព័ត៌មាន​ដកស្រង់៖ ព្យុះ​ចាប់​ពី​ថ្ងៃ​ទី ០១ ដល់ ០៣ មេសា 01/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី ​០១ ដល់​ថ្ងៃ​ទី​ ០៣ ខែ​មេសា ខាង​មុខ​ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ​ ប៉ាកហា ដែល​បាន​កើត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល ​ព្យុះ​ប៉ាកហា​នឹង​ធ្វើ​ដំណើរ​មក​ដល់​ឆ្នេរ​សមុទ្រ ​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​ ០២ ខែ​មេសា ឆ្នាំ​ ២០១២ ហើយ​ថា ព្យុះ​នេះ​នឹង​មាន​ឥទ្ធិ​ពល​មក​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ ​២០១២ ដែល​នឹង​បង្ក​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន, ខ្យល់​បក់​មក​ពី​ទិស​នីរតី​មាន​ល្បឿន​ពី ១៥-២៥ km/h, មាន​ភ្លៀង​ផ្គរ រន្ទះ​ច្រើន ព្រម​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​ពី ២៥-៣៥ km/h នៅ​តាម​បណ្ដា​រាជធានី ខេត្ត​មួយ​ចំនួន​ដូច​ជា ៖ រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កោះកុង កែប កំពត និង​ខេត្ត​ព្រះសីហនុ។ ហើយ​រលក​សមុទ្រ​អាច​នឹង​មាន​កម្ពស់​ពី ១,៥០ ទៅ​២​ម៉ែត្រ៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: