jump to navigation

រឿង​ផ្ទាល់​ខ្លួន៖ ថ្ងៃ​ខួប​កំណើត​ថ្ងៃ​ទី ០៥-០៤-២០១២ 02/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , ,
trackback

ជិត​ដល់​ថ្ងៃ​កំណើត​ទៀត​ហើយ​គឺ​ថ្ងៃ​ទី ០៥-មេសា-២០១២ នេះ​ខ្ញុំ​នឹង​កើន​អាយុ​បាន​មួយ​ឆ្នាំ​ទៀត​ហើយ​គឺ ៣២ ឆ្នាំ​ បើក​ភ្នែក​មក​​ក៏​ទាញ​កុំព្យូទ័រ​ឃើញ​លោក​អ៊ំ​ម្នាក់​ គាត់​ជូនពរ​ថ្ងៃ​ខួប​កំណើត​រួច​ជាស្រេច​ក្នុង ហ្វេសប៊ុក។ អេ…..មិន​ទាន់​ដល់​ថ្ងៃ​ទេ​លោក​អ៊ំ តែ​យ៉ាង​ណា​ត្រូវ​អរគុណ​ហើយ​ គាត់​ជា​មនុស្ស​​ជាប់​ជា​ចំណាត់​ថ្នាក់​ទី​មួយ​ដែល​ជូនពរ​ថ្ងៃ​កំណើត​ដល់​ខ្ញុំ​បាន​មុន​គេ។

ខួប​កំណើត​មិត្តភ័ក្ដិ​ បង​ប្អូន​របស់​ខ្ញុំ​ពួក​គេ​សុំ​កាដូនេះ សុំ​កាដូ​​នោះ តែ​ខ្ញុំ​វិញ​អត់​មាន​អ្នក​សុំ​នឹង​គេ​ទេ និយាយ​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ គ្មាន​អ្នកណា​ម្នាក់​ចាំ​ថា​ថ្ងៃ​​នោះ​ ជា​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ទេ ព្រោះ​វា​មិនមែន​ជា​ទម្លាប់​ក្រុម​គ្រួសារ​យើង​ធ្វើ​ពិធី​នេះ។

ខ្ញុំ​ជា​មនុស្ស​កម្សត់​អញ្ចឹង​តាំង​តែ​ពី​តូច​ម្ល៉េះ អញ្ចឹង​កម្សត់​តទៅ​ទៀត​ក៏​មិន​អី​ដែរ តែ​មើល​ទៅ​ប្រហែល​ជា​មិន​កម្សត់​ខ្លាំង​ប៉ុន្មាន​ដូច​កាល​ពី​តូច​ទេ ដែល​ថ្ងៃ​កំណើត​រក​តែ​លុយ​ទិញ​នំ​បញ្ចុក​មួយ​ចាន​ញ៉ាំ​ក៏​មិន​បាន​ផង “ក្រ​អី​ក៏​ក្រ​យ៉ាង​នេះ”។ បាត់​មុខ​ពី​ភូមិ​ស្រុក​អស់​ជាច្រើន​ឆ្នាំ​គិត​ថា​បាន​ក្លាយ​ជា​​​អ្នក​មាន​ សេដ្ឋី កុង្សីយ៍ អី​នឹង​គេ​ហើយ តែ​ការ​ពិត​ក្រ​នៅ​តែ​ក្រ​ដដែល។

មនុស្ស​ម្នាក់​នោះ​ប្រាប់​ខ្ញុំ​ថា ​ពេល​មាន​ប្ដី​ចង់​មាន​ចង់​បាន​នឹង​គេ ហ៊ឺ……ប៉ុន្មាន​ទៅ​ទើប​គេ​ហៅថា​ “មាន” ក្នុង​ចិត្ត​របស់​គាត់? ត្រឹម​អង្ករ​មួយ​កំប៉ុង​ក្នុង​ចង្ក្រាន? ត្រឹម​លុយ​មួយ​ម៉ឺន​រៀល​ក្នុង​ទូរ?​ ត្រឹម​គោ​មួយ​នឹម​នៅ​ក្រោយ​ផ្ទះ? ត្រឹម​ស្ពៃ​ប្រាំ​ថ្នាល​នៅ​មាត់​ព្រែក ហ៊ើយ…..សំណួរ​នេះ​ចាក់​ស្រេះ​ពេញ​ខួរ​ខ្ញុំ​ហើយ ព្រោះ​ខ្លាច​​ផ្ទាប់​ចិត្ត​គេ​វា​មិន​គ្រប់ ហើយ​គេ​រត់​ចោល​យើង​បាត់។

តែ​បើ​សិន​ជា​ប្រុង​នឹង​ទៅ​ចោល​យ៉ាង​ហោច​ណាស់​បង្កើត​កូន​អោយ​ខ្ញុំ​ ៤ – ៥ នាក់​សិន​មក​គ្រាន់​ប្រលែង​លេង និង យំ​យក​ទឹកភ្នែក​ស្រូប​បាយ។ “បើ​បង​ស្រលាញ់​ថ្នាក់ថ្នម​អូន​ អូន​ម្ដេច​ទៅ​ចោល​បង​កើត” នេះ​ជា​ចំលើយ​ដែល​នាង​តែងតែ​ប្រាប់​ខ្ញុំ ថ្នម​ក៏​ចេះ​ហើយ ថ្នាក់​ក៏​ចេះ​ដែរ តែ​ខ្លាច​​ដូច​ពូផាច “ថ្នម​អើយ​ថ្នម​បីបម​បំពេ​កេង​កើយ​ឱរា” ថ្នម​ដល់​ថ្នាក់​ដាក់​លើ​​ឱរា ប្រពន្ធ​ពីរ​នាក់​រត់​ចោល​គាត់​​ទាំង​ពីរ។

ណ្ហើយ….ឈប់​និយាយ​រឿង​កំសត់ និយាយ​រឿង​សប្បាយ​វិញ ជីវិត​មនុស្ស​មាន​ជូរ​ មាន​ប្រៃ​ខ្លះ​អញ្ចឹង​ហើយ ការ​លំបាក​កាន់​តែ​ច្រើន​ស្នេហា​យើង​កាន់​តែ​មាំ​ទាំ ការ​លំបាក​ជា​ការ​ពិសោធន៍​មួយ​ អោយ​ពួក​​ដឹង​ថា​ពួក​យើង​ស្រលាញ់ និង ចេះ​ថែ​រក្សា​គ្នា​បាន​ប៉ុណ្ណា “មែន​ទេ​អូន​សំលាញ់?”៕៚

មតិ»

1. ភរិយានិងម្ដាយម្នាក់ - 02/04/2012

ហេភីបឹសឆ្ដេ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/04/2012

អរគុណ​ច្រើន​បង​ស្រី!

2. តា ម៉ាប់ - 02/04/2012

បង​វ៉ារី សរ​សេរ​អក្សរ​លែង​ខុស​បន្ទាត់​ហើយ ? ធ្វើ​ម៉េច​ទៅ ? ចាំ​ថ្ងៃ ០៥ ចាំ​ខ្ញុំ​ជូន​ពរ​ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/04/2012

សរសេរ​ក្នុង HTML

3. សុផាត - 03/04/2012

ហេ រីករាយថ្ងៃកំណើត!!​ 😀 ចង់បានអី?​ lolzzz

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

ចង់​បាន​ប្រពន្ធ​ដែល​យល់​ចិត្ត​ប្ដី 😆

សុផាត - 03/04/2012

វ៉ាស់ៗៗ ត្រូវម៉ក ខ្ញុំស្គាល់ស្រីៗច្រើនណាស់ ម៉ាកណាក៏មានដែរ ចាំខ្ញុំគិតគូរឲ្យបងមួយ 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

គេ​យក​ថ្លៃ​ទឹក​ដោះ​ថ្លៃ​អត់?

សុផាត - 03/04/2012

ធម្មតាទេបងអើយ សម័យនេះទៅហើយ ជាទូទៅគឺ៥០០០$ 😉

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

ប្រេះ​ទ្រូង​ស្លាប់​ជា​មិន​ខាន​ទេ​លោក​អើយ តើ​គេ​អោយ​យើង​បង់​រំលូស​បាន​អត់​ហ្នឹង? ធ្វើ​កិច្ច​សន្យា​ ២០ ឆ្នាំ។

សុផាត - 03/04/2012

បងរំលួស២០ឆ្នាំ 😯 ចាំខ្ញុំសួរគេសិន 🙄

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

យ៉ាង​ម៉េច​យ៉ាង​ម៉ា​អោយ​ដំណឹង​បង​ផង​ណា៎ 🙄

សុផាត - 03/04/2012

😕 បាទ

4. គឹម ចាន់ - 03/04/2012

Happy birth day!!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

Thank you very much!

5. samkun - 03/04/2012

អ្នកណាជាម្ចាស់ទំព

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: