jump to navigation

រង្វាន់​​លើក​ទឹកចិត្ត​ពី​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” 03/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
trackback

តាំង​តែ​ពី​ទំព័រ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” មាន​វត្តមាន​លើ​ប្រពន្ធ​អ៊ីនធឺណិត​មក​ ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​ចំពោះ​ទំព័រ​មាន​ច្រើន​គួរ​សម ដែល​នេះ​ជា​ការ​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​ធេង​ ចំពោះ​យើង​ខ្ញុំ​ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ។ ថ្ងៃ​នេះ​ដោយ​ចង់​តប​ស្នង​ចំពោះ​ទឹក​ចិត្ត​ នៃ​ការ​គាំទ្រ​របស់​អ្នក​អាន​ទាំង​អស់​គ្នា​ យើង​ខ្ញុំ​បង្កើត​អោយ​មាន​ការ​ជូន​រង្វាន់​ លើក​ទឹកចិត្ត​មួយ​ដល់​អ្នក​អាន​​ ដោយ​លោក​អ្នក​គ្រាន់​តែ​​ជ្រើសរើស​ចំលើយ​មួយ​យ៉ាង​ងាយ​បំផុត​ នោះ​អ្នក​នឹង​អាច​មាន​សំណាង​ទទួល​បាន​រង្វាន់​ជា​​ទឹក​ប្រាក់​ចំនួន ៧០០ ដុល្លារ​សហរដ្ឋ​អាមេរិក។

-សំណួរ៖ តើ​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ​ ស្នេហ៍​ខ្ញុំ” ជា​នរណា? ជ្រើស​ចំលើយ ចុច​ទីនេះ

Related articles

មតិ»

1. Samady KS - 03/04/2012

មែន​ក៏​អី​បង? ហេ​ហេហេ ខ្ញុំ​គិត​ថា​បង​វ៉ារី​គឺ​ក្មេង​​ប្រុស​ម្នាក់​ពាក់​អាវ ពណ៌ ស នៅ​ខាង​ឆ្វេង​នៃ រូបភាព​។ ហេ​ហេ​ហេ បាន​រង្វាន់​អត់​ហ្នឹង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

April Fool’s Day 😆

Samady KS - 03/04/2012

ក្រែង​ថ្ងៃ​កំណើត​ចំ​ថ្ងៃ​​ស្អែក​ឯណោះ​តើហ៍ (​ថ្ងៃ​​៥ ខែ​៤) បើ​មិន​បាន ៧០០​ដុល្លារ សុំ​៧០០រៀន ម៉ោ ទុក​ញាំ​ទឹក​កក​ឈូស

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

ហាហាហា…..ចាំ​យក​ច្រើន​តាហ្មង​ទៅ ៧០០ រៀល​ពិបាក​ផ្ញើ​ណាស់ 😆

Samady KS - 03/04/2012

April fool’s day ហួស​បាត់​ហើយ​​មែន​ទេ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

April Fool’s Day នៅ​ថ្ងៃ​ទី​ ១ ខែ មេសា ម្លេះ។

2. តា ម៉ាប់ - 03/04/2012

ថាមែនៗ តែមិនសមគេលេងតែថ្ងៃ 1 សោះ មកលេងអីណាដល់​ថ្ងៃណឹងដែរ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

លេង​ខុស​ថ្ងៃ​បាន​បោក​គេ​បាន​ណា៎ 😆

តា ម៉ាប់ - 03/04/2012

សំណាងអីខ្ញុំដឹង 😛

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

អូ ពេល​អាន​សង្ស័យ​ដែរ?

តា ម៉ាប់ - 04/04/2012

សង្ស័យ​ដែល​ព្រោះ​ប្រកាស​មុន​រអ៊ូថា​អត់​លុយ ហេហេហេ

3. ភរិយានិងម្ដាយម្នាក់ - 03/04/2012

យី ខ្ញុំខំតែអរ គិតថាបានរង្វាន់៧០០ដុល្លាមក គិតនាំអ្នកភូមិវតប្រេស ទៅប៉ាវញ៉ាំលៀសហាលម្ដង! ចាញ់បោកសោះ ហាហាហា 😀 😀 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

អ្នក​បង​ល្មម​ជប់លៀង​ហៅ​អ្នក​វើតប្រេស​ជួប​ជុំ​គ្នា​ម្ដង​ហើយ។

ភរិយានិងម្ដាយម្នាក់ - 04/04/2012

ជប់លៀងញ៉ាំលៀសហាលផឹកទឹកអំពៅ 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/04/2012

ជាមួយ​ស្រា​ថ្នាំ​បាន​កាត់​ឆ្អាប​បាន​បង​ស្រី!

ភរិយានិងម្ដាយម្នាក់ - 05/04/2012

ស្រវឹងសុំកុំបើកបរ 😉

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

បើ​បើកបរ​កុំ​ស្រវឺង 🙄 បើ​នៅ​ក្នុង​ហ្វេសប៊ុក​ដែរ​ សូម​រក​ខ្ញុំ​ផង​បង​ស្រី!

ភរិយានិងម្ដាយម្នាក់ - 05/04/2012

នៅតើ៎! ហើយថែមទាំង ចុច like យូរហើយ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

Add ខ្ញុំ​តែ​ម្ដង​ទៅ​អ្នក​បង! ឈ្មោះ​អី​គេ​ខ្ញុំ​អ្នក Add ក៏​បាន?

ភរិយានិងម្ដាយម្នាក់ - 05/04/2012

Sochivy Heng

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

ឃើញ​ហើយ ហើយ​ក៏ Add រួច​ហើយ​ដែរ។ សុំទោស​កាល​ពី​ពេល​មុន​ចុច Like មិន​បាន​ពិនិត្យ​ច្បាស់​លាស់ អត់​ដឹង​ថា​អ្នក​បង!

ភរិយានិងម្ដាយម្នាក់ - 05/04/2012

that’s ok 😉

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

Confirm ខ្ញុំ​ផង​អ្នក​អើយ!

ភរិយានិងម្ដាយម្នាក់ - 05/04/2012

មិនដឹងមកពីហេតុអីទេ បើកហ្វេសប៊ុកមិនកើតទេ ចេះតែគាំងៗ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

អរគុណ​អ្នក​បង សង្ឃឹម​បាន​ឃើញ​អត្ថបទ​ថ្មី​ៗ​របស់​ង្នក​បង​ណា៎!

ភរិយានិងម្ដាយម្នាក់ - 05/04/2012

😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

កុំ​គិត​អី​ខាង​ហ្វេសប៊ុក យ៉ាង​ហោច​ណាស់​ពួក​យើង​សប្បាយ​ចិត្ត​ក្នុង​វើតប្រេស! 😆

ភរិយានិងម្ដាយម្នាក់ - 05/04/2012

ត្រឹមត្រូវ! 😆

4. គឹម ចាន់ - 03/04/2012
5. សុផាត - 03/04/2012

យីស ចេះបោកទៀត ៧០០$ ខំតែអរ 😳
ខំតែគិតថាបងវ៉ារីខ្ញុំចិត្តល្អណាស់ ចាញ់បោកទាល់តែបាន 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

យីស លឺ​តែ​លុយ​មិន​បាន​ទេ 😆

សុផាត - 04/04/2012

កំពុងតែដាច់យ៉ៃផង​ 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/04/2012

អញ្ចឹង​អ្នក​ក្រ​មក​ជួប​អ្នក​ខ្សត់​ហើយ​យើង 😆

សុផាត - 04/04/2012

វ៉ាស់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ 😆

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/04/2012

មាន​អារម្មណ៍​ថា​ចង់​លេង​សើច​ខ្លះ​ថ្ងៃ​នេះ 😆

7. ណាតារ៉ូ - 04/04/2012

១មេសាហួស២ថ្ងៃទៅហើយ មកបោកក្រោយ២ថ្ងៃ នរណាមិនឆ្ងល់…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/04/2012

😆

8. តៀមកាហ្វេ - 04/04/2012

រូបថតហ្នឹងគ្មានមុខបងប៉ាឡោះណាសោះឡើយ! កុំមកប្រូ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/04/2012

គេ​ថា April Fool ហើយ​នៅ​មក​ម្នាក់​ទៀត 😆

9. Long - 04/04/2012

ហាសហា! ស្មានតែបានលុយមែន ខំមក! ការពិតចឹងសោះ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

ចាំ​ពេល​ក្រោយ​ចាំ​ដាក់​រង្វាន់​មែន​ទែន​ណា​ប្អូន។

10. មហោសថ - 05/04/2012

ខ្ញុំ​ថា​ក្មេង​ប្រុស​ម្នាក់​ដែលអត់​ពាក់​អាវ​និង​លើក​ដៃ​ឈរ​កណ្តាល​គេ​ហ្នឹង​ឯង

ភរិយានិងម្ដាយម្នាក់ - 05/04/2012

តាំងចាញ់បោកមួយទៀតហើយនោះ April fool’s day ទេ ហាហាហា

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

តាម​ការ​ពិត​ខ្ញុំ​ចង់​លេង​សើច​ជាមួយ​អ្នក​រាល់​គ្នា​តាម​ទំនៀម​​ប្រទេស​មួយ​ចំនួន​ដែល​តំនៀម​នៃ​ការ​លេង​នេះ​គេ​ហៅ​ថា April Fool ហើយ​គេ​លេង​វា​នៅ​ថ្ងៃ​ទី ០១ ខែ មេសា។ តែ​ខ្ញុំ​យក​វា​មក​លេង​នៅ​ថ្ងៃ​​ទី ០៣ ខែ មេសា ទៅ​វិញ។

តាម​ការ​ពិត​អ្វី​​ទាក់ទង​នឹង​អត្ថបទ​នេះ​សុទ្ធ​តែ​ការ​កុហក ទាំង​រូបថត ទាំង​លុយ​រង្វាន់។ ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​រឿង​នេះ​ផង 😳

http://en.wikipedia.org/wiki/April_Fools'_Day

11. មហោសថ - 05/04/2012

😦 ខំ​តា​ហេកុបម៉ោ ហិក​ ហិក​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2012

ហ្នឹង​ចង់​ខឹង​អ្នក​មក​ឆ្លើយ​មុន​ទៀត​ហ្នឹង​ណាស់ 😆 តែ​យ៉ាង​ណា​កុំ​ប្រកាន់​ទោស​អូស​ដំណើរ​ខ្ញុំ​អី​ណា៎!

ណាតារ៉ូ - 05/04/2012

យី ក្រែងព្រះមហោសថ ​ម៉េចក៏ចេះចាញ់បោកគេទៅកើតដែរ 😆

12. មហោសថ - 05/04/2012

ហេហេ មាន​ប្រកាន់​ទោស​អីណា មក​ពី ចង់​បាន​រង្វាន់​ពេក ភ្លេច​មើល​អ្នក​ដំបូង​

13. សំ សច្ចារ - 21/05/2012

ខ្ញុំគឹតថា​គឺជានិស្សិត ខាងនិពន្ឋ ហើមានបំណងនិយាយអំពីនយោបាយតាមរយះកំណាព្យ និមានគោលនយោបានមិនគាំទ្ររដ្ឋាភិបាល


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: