jump to navigation

រឿង​ផ្ទាល់ខ្លួន៖ រាត្រី​ឯកា 13/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , ,
trackback

មិន​ចង់​សរសេរ​អំពី​អារម្មណ៍​ខ្លួន​ឯង មក​បង្ហាញ​អោយ​គេ​ដឹង​ព្រោះ​មិន​ចង់​អោយ​គេ​គ្រប់​គ្នា​ មិន​សប្បាយ​ចិត្ត​ដូច​យើង​ដែរ​តែ​ធ្វើ​មិន​បាន​ ព្រោះ​តែ​ពេល​នេះ​ខ្លួន​ យើង​កំពុង​តែ​មាន​អារម្មណ៍​ឯកោ ត្រូវការ​អោយ​មនុស្ស​លួងលោម “បាន​និយាយ​ប្រាប់​គេ​ដូច​បាន​បបោស​អង្អែល​ខ្លួន​ឯង​​នូវ​ចំណែក​ណា​មួយ” ក្នុង​ខណៈ​ពេល​នេះ​ពិត​ជា​ត្រូវការ​ភ្លៅ​មនុស្ស​​ម្នាក់​ដើម្បី​កេង​កើយ​ ហើយ​បិទ​ភ្នែក​ព្រឹម​ៗ​ក្នុង​បន្ទប់​មួយ​យ៉ាង​ស្ងាត់ជ្រងំ​ ភ្លើង​ទៀន​​បញ្ចេញ​ពន្លឺ​ក្រហម​​ស្រទន់​ ស្ដាប់​សំឡេង​​និទាន​រឿង​​ និង ចំរៀង​យ៉ាង​ថ្នម​ៗ​ចេញ​ពី​បបូរ​មាត់​ពណ៌​ផ្កាឈូក​…..​”បិទ​ទ្វារ​បេះដូង” ដែល​ជា​សំនៀង​ដើម​​​របស់​អ្នកស្រី ហ៊ឹម ស៊ីវន រលឹក​អោយ​នឹក​ពី​រឿង​គ្រប់​យ៉ាង​ ដែល​ចារ​លើ​ដី​ខ្សាច់ ត្រូវ​រលុប​បាត់​ទៅ​ហើយ​ដោយ​ខ្យល់​រដូវ​រងា​ ដំណក់​ទឹកភ្លៀង និង ទឹក​ជំនន់​ខែ​វស្សា​។

ឱ! រាត្រី​កាល​អើយ ហេតុអ្វី​បាន​ជា​សេចក្ដី​សុខ​ដែល​​ធ្លាប់​មាន​​ មិន​ដែល​ស្ថិតស្ថេរ​ក្នុង​ជីវិត​​ជា​និច្ច​និរន្ត? អ្នក​ចង់​មក​ក៏​មក អ្នក​ចង់​ទៅ​ក៏​ទៅ ហើយ​បន្សល់​ទុក​​​នូវ​ភាព​​ក្រៀមក្រំ​​ ក្នុង​វាល​វដ្ដសង្សារ​​វិលវល់​មិន​​ឈប់ឈរ​​ សំរាប់​មនុស្ស​ម្នាក់​នេះ​ទៅ​វិញ ព្រះអាទិត្យ​លិច​គង់​​រះ​វិញ​​នៅ​ថ្ងៃ​ស្អែក តែ​គ្រប់​យ៉ាង​ដែល​​បាត់បង់​ទៅ ​​​​​ដូច​​ទឹក​ទន្លេ​ដែល​ហូរ​គ្មាន​ថ្ងៃ​ត្រលប់​ នាំ​យក​សុភមង្គល​​ទៅ​អស់​ តែ​នៅ​តែ​អោយ​​អនុស្សាវរីយ៍​​ចាស់​ៗ ​ផុស​ក្នុង​បេះដូង​ម្ដង​ម្កាល​ ហើយ​ក៏​ឈឺចាប់​ក្ដៅ​ផ្សា​ហួស​ពី​ពាក្យ​អាច​បរិយាយ​បាន “No country for old man – Cormac McCarthy“។

Related articles

មតិ»

1. kh2kh - 13/04/2012

ជំរាប​សួរ​​ម្ចាស់​ផ្ទះ
សំណេរ​នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​ឃ្លា​ខាង​ក្រោម​នេះ៖​

J’avais dessiné sur le sable
Son doux visage qui me souriait
Puis il a plu sur cette plage
Dans cet orage, elle a disparu

Et j’ai crié, crié, Aline, pour qu’elle revienne
Et j’ai pleuré, pleuré, oh! j’avais trop de peine

ដោយ​រាប់​អាន​ពី​ហង្ស

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/04/2012

ពិត​ជា​កំណាព្យ​មួយ​ពិសេស ខ្ញុំ​ចូលចិត្ត​ណាស់ អរគុណ​ណាស់​បាន​ចែក​រំលែក។

I had drawn in the sand
Her sweet face smiling at me
Then it rained on this beach
In this storm, she disappeared
And I screamed and screamed, Aline, for her return
And I cried, cried, oh! I had too much trouble

ដោយ​ក្ដី​រាប់​អាន​ពី “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ”

2. សុផាត - 13/04/2012
ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/04/2012

កុំ​ធ្វើ​មុខ​អញ្ចឹង​ប្អូន​ប្រុស បង​មិន​អី​ទេ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​អញ្ចឹង​អត់​មាន​អ្នក​ចូល​អាន​ប្លក់​ទេ អញ្ចឹង​ឆ្លៀត​គេ​អត់​អាន​យើង​សរសេរ​រឿង​ទាក់ទង​នឹង​អារម្មណ៍​ខ្លួន​ឯង រួច​ហើយ​អាន​ខ្លួន​ឯង 😆

សុផាត - 13/04/2012

សួស្ដីឆ្នាំថ្មីបង មករីករាយជាមួយបទនេះវិញ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/04/2012

អរគុណ​ប្អូន​ដាក់​ម៉ា​ឈ្នះ​ដៃ​ទៅ​ទាន់​ខ្លួន​នៅ​ក្មេង 😆

3. បេប៊ី - 28/04/2012

រាត្រី​ឯកា ? ចុះអារាត្រីមិនឯកា វាម៉េចទៅ បងវារី បេប៊ីចងដឹងណាស់?​វាមានអាយ៉មម៉េចទៅ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/04/2012

ហាហាហា…..ចាំ​សរសេរ​ពី​អារម្មណ៍​នោះ​ប្រាប់​ពេល​ក្រោយ​អញ្ចឹង 🙄

បេប៊ី - 28/04/2012

អរគូន ប៉ង !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: