jump to navigation

ធ្វើ​ជា​គំរូរ​ល្អ​​ដល់​ពួក​យើង​បាន​ទេ​អស់​លោក​ចាស់​ៗ? 27/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

គិត​ទៅ​ព្រៃឈើ​ស្រុក​ខ្មែរ​មាន​គ្រប់​ទីកន្លែង តែ​ចាប់​តាំង​ពី​ស្រុក​ខ្មែរ​ ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​លោក ហ៊ុន សែន មក​​ព្រៃ​ទាំង​អស់​ត្រូវ​ក្រុម​នេះ​បំផ្លាញ​ខ្ទេច។ ការ​កាប់​បំផ្លាញ​​ក្នុង​អតីតកាល​យ៉ាង​គគ្រឹក​គគ្រេង នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សព្វ​ថ្ងៃ​នេះ តែ​របស់​ដែល​សល់​តិចតួច​នេះ​រដ្ឋាភិបាល​​ ដែល​មាន​សារជាតិ​ជា​មនុស្ស​ចង្រៃ​នេះ​ ក៏​ចង់​បំផ្លាញ​ដល់​សូន្យ​ទៅ​ទៀត។

ដី​សំរាប់​អភិវឌ្ឍន៍​​​ម្ដេច​ក៏​ចំ​តែ​កន្លែង​ព្រៃឈើ​ ដែល​សេស​សល់​បន្តិច​បន្តួច​នេះ​ទៅ​វិញ ដី​ទំនេរ​ល្ហល្ហេវ​ម្ដេច ​ក៏​មិន​អោយ​ពួក​ក្រុមហ៊ុន​អស់​ហ្នុង​អភិវឌ្ឍន៍​ផង​ទៅ? តួនាទី​​របស់​រដ្ឋាភិបាល អ្នក​ដឹកនាំ កង​កំលាំង អាជ្ញាធរ គឺ​ត្រូវ​ថែ​រក្សា​ធនធាន​ធម្មជាតិ តែ​បែរ​ទៅ​ជា​ដាក់​កង​កំលាំង​ ទៅ​ការពារ​ពួក​ក្រុមហ៊ុន​អស់​នោះ​អោយ​បំផ្លាញ​ខ្មែរ​ទៅ​វិញ។

អីឡូវ​អ្នក​ដែល​ការពារ​ព្រៃឈើ សម្បត្តិ​ធម្មជាតិ​​ នៃ​ប្រទេស​បែរ​ជា​ប្រជាជន​ក្រីក្រ​​រហេមរហាម ត្រូវ​វេច​អង្ករ​បាយ ដើរ​ចោល​ការងារ​ស្រែ​ចំការ ដើម្បី​យាមល្បាត និង បណ្ដេញ​ពួក​​​បំផ្លិចបំផ្លាញ​ដែល​ចេញ​មក​ពី​ក្រុម​រដ្ឋាភិបាល ចេញ​មក​ពី​ពួក​មាន​អំណាច ពួក​មាន​លុយ​សន្ធឹក​សន្ធាប់​នេះ​ទៅ​វិញ។

យួន​បង្ហូរ​ចូល​ប្រទេស ​គគ្រឹកគគ្រេង​ទាំង​យប់​ថ្ងៃ សង្គម​ពុក​រលួយ​ស្អុយ​គគ្រុក​គ្រប់​កន្លែង អំណាច​មាន​តែ​មុខ​មនុស្ស​ដដែល​ៗ ​ដែល​ជាប់​ខ្សែ​គ្នា​ឯង លុយ​ខ្ចី​បរទេស​សន្ធឹក​សន្ធាប់​រៀង​រាល់​ឆ្នាំ​ជំពាក់​គេ​​រុំ​កោះ ​ទ្រព្យ​សម្បត្តិ​​ ធនធាន​ធម្មជាតិ​បំផ្លាញ​ឡើង​ស្ទើរ​តែ​អស់ ហើយ​សល់​តិចតួច​កំពុង​តែ​អោយ​គេ​បំផ្លាញ​ បន្ត​ទៀត​រៀងរាល់​ថ្ងៃ និយាយ​តែ​ប៉ុន្មាន​ចំណុច​នេះ​ទៅ​ចុះ ហើយ​សុំ​សួរ​ថា​ប្រទេស​ខ្មែរ​មួយ​នេះ​ អាច​គេច​ផុត​ពី​អន្តរាយ​ទេ?

បើ​ខ្លួន​លោក​មិន​មាន​សមត្ថភាព ខ្លួន​លោក​ជា​មនុស្ស​ខ្លៅ គ្មាន​មនសិការ​ស្នេហា​ជាតិ ស្នេហា​ប្រជាជន សូម​លោក​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ពាល​បាន​ទេ? សូម​លោក​កុំ​សំលាប់​អ្នក​ដែល​គេ​ចេញ​មុខ​ការពារ​ជាតិ ការពារ​ប្រជាជន​បាន​ទេ? លោក​មិន​បំពេញ​តួនាទី​ខ្លួន​ជា​កូន​ខ្មែរ ជា​អ្នក​ដឹកនាំ​ខ្មែរ អញ្ចឹង​សូម​លោក​មេត្តា​កុំ​កម្ចាត់​គេ​ ដែល​ជា​ខ្មែរ​ស្រលាញ់​ខ្មែរ ការពារ​​របស់​ខ្មែរ​បាន​ទេ?

ពួក​អស់​លោក​អាយុ​ច្រើន​ទៅ​ហើយ ក្រុម​អស់​លោក​ជា​ក្រុម​ចាស់​ជំនាន់​មុន សូម​អោយ​អ្នក​ជំនាន់​ក្រោយ​នេះ​ បាន​ស្ញប់ស្ញែង​ពួក​អស់​លោក​ខ្លះ​បាន​ទេ? ពួក​អស់​លោក​មិន​ខ្មាសអៀន​ចំពោះ​ខ្លួន​អស់​លោក ដែល​ជា​មនុស្ស​ពោរពេញ​ ដោយ​ភាព​ចង្រៃ​បែប​ហ្នឹង​ទេ? ពួក​អ្នក​ជំនាន់​មុន​ៗ​លោក​សុទ្ធ​តែ​ប្រភេទ​អ្នក​ចង្រៃ ​សំរាប់​សង្គម​ជាតិ​ណាស់ ចុះ​ចូល​មក​ដល់​ជំនាន់​អស់​លោក​វិញ ​វា​យ៉ាង​ម៉េច​ដែរ? ពួក​អស់​លោក​ប្រុង​បញ្ចប់​ស្រុក​ខ្មែរ ​ត្រឹម​ជំនាន់​អស់​លោក​មែន​ទេ? ធ្វើ​ជា​គំរូរ​ល្អ​ដល់​ពួក​យើង​ជំនាន់​ថ្មី​ៗ​នេះ​ ផង​ទៅ​អស់​លោក​ចាស់​ៗ!!!

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: