jump to navigation

ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវ​គេ​ចាប់ខ្លួន​ព្រឹកមិញ 24/05/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , ,
trackback

កាលពី​ព្រឹក​មិញ​នេះ​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ចាប់​ខ្លួន​ហើយ នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នេះ។ គួរ​បញ្ជាក់​ថា​ព្រះតេជព្រះគុណ លួន សាវ៉ាត ជា​មនុស្ស​សកម្ម​ម្នាក់​ដែល​ចេញ​មុខ​ជួយ​ និង ការពារ​ដល់​ប្រជាជន​ ដែល​រងគ្រោះ​ដោយ​ការ​ឆក់​ប្លន់​ដី ធ្លី ផ្ទះ​សម្បែង​ទូទាំង​ប្រទេស​ ពី​សំណាក់​ឈ្មួញ​ដែល​ឃុបឃិត​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ព្រះអង្គ​ធ្លាប់​ជួប​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ជាច្រើន​លើក​ច្រើន​សារ​ដូចជា​ ការ​បណ្ដេញ​ពី​វត្ត ការ​ហាម​ឃាត់​គ្រប់​វត្ត​អារាម​ទាំង​អស់​មិន​អោយ​ទទួល​យក​ព្រះអង្គ​អោយ​គង់​នៅ ការ​​គំរាម​ចាប់​ខ្លួន​ជាច្រើន​សារ។ មិន​តែ​ប៉ុណ្ណោះ​ព្រះអង្គ​ក៏​បាន​ចូល​រួម​​ឈឺឆ្អាល ​ប្រឆាំង​នឹង​​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ផង​ដែរ។

តើ​រដ្ឋាភិបាល​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​អ្វី​ផ្សេង​ទៀត​ទេ​ក្រៅ​ពី​បាញ់​សំលាប់​​ប្រជាជន កម្មករ អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ អ្នក​ការពារ​ប្រជាជន ដើម្បី​ឈ្មួញ នាយទុន ក្រុមហ៊ុន​អស់​ទាំង​នោះ?

ឈាម​ខ្មែរ​នៅ​តែ​ហូរ ទឹកភ្នែក​ខ្មែរ​នៅ​តែ​ស្រក់ សម្រែក​ការ​ឈឺចាប់​របស់​ខ្មែរ​នៅ​តែ​ដង្ហោយ​ ធនធាន​ធម្មជាតិ​ព្រៃឈើ ត្រី បឹង​បួរ រ៉ែ ខ្មែរ​នៅ​តែ​ត្រូវ​គេ​បំផ្លាញ ដី ផ្ទះ​សម្បែង​ខ្មែរ​​នៅ​តែ​គេ​ឆក់​ប្លន់ ប្រទេស​ខ្មែរ​ទាំង​មូលនៅ​តែ​​ត្រូវ​បាន​ យួន ចូល​មក​គគ្រឹកគគ្រេង​​ទាំង​យប់​ទាំង​ថ្ងៃ បំណុល​ខ្មែរ​ជំពាក់​គេ​កើន​ឡើង​ជា​លំដាប់…….តើ​ប្រទេស​ខ្មែរ​ ដែល​នៅ​សល់​តូច​ប៉ុន​កូនដៃ​នេះ នឹង​ត្រូវ​បាន​បញ្ចប់​​នៅ​នាទី​ចុងក្រោយ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ ហ៊ុន សែន ដ៏​មហា​ឃោរឃៅ យង់ឃ្នង កម្លៅ​នេះ​ តើ​ពិត​មែន​ទេ? ប្រជាជន​ខ្មែរ​អើយ ប្រជាជន​ជា​ទី​ស្នេហា​របស់​ខ្ញុំ ប្រជាជន​ដែល​កំពុង​តែ​គាំទ្រ​ បោះឆ្នោត​អោយ​លោក ហ៊ុន សែន ទាំង​ងងឹតងងល់ ទាំង​ងងើល​ អ្នក​នេះ​ហើយ​ជា​អ្នក​រួម​ចំណែក​បំផ្លាញ​ជាតិ​ខ្លួន​ឯង មាតុភូមិ​ខ្លួន​ឯង​​​​​អោយ​ដាច់​ដង្ហើម​សូន្យសុង “ភ្ញាក់​ឡើង ​ភ្ញាក់​ឡើង ភ្ញាក់​កំណើត​ឡើង​ខ្មែរ​អើយ”។

មតិ»

1. សុផាត - 24/05/2012

គេហៅថា ចោរពាក់ស្រោមមុខទេវតាមែនទេបង?

2. Thida - 24/05/2012

Why do you say that he is that kind of person? I am really curious about what is going on in Cambodia right now.. It’s kinda hard to see the real situation from the outside…

3. ដួងចាន់ - 24/05/2012

នឹងហើយជា គំនិត គតិបណ្ឌិត របស់ សម្តេចនុះអី.

4. Samady KS - 24/05/2012

មិន​ដឹង​ជា​ចាប់​រឿង​អី​ទេ ប្រហែល​ជា​គេ​លើក​ច្បាប់​នេះ ច្បាប់​នោះ មក​និយាយ​អី​ទៀត​ហើយ! លើក​នេះ​ទាល់​តែ​មាន​អនុសាសន៍​ទើប​រួច​ខ្លួន។ ព្រោះ​ស្រុក​ខ្មែរ​ច្បាប់​មិន​ដែល​ឈ្នះ​អនុសាសន៍​ទេ

5. Lovepeehs05 - 24/05/2012

បើនៅតែធ្វើទង្វើររបៀបនេះ ដដែលជាដដែល ក្នុងនាមខ្ញុំជាខ្មែរមួយរូប មិនអាចនៅស្ងៀមបានទេ មើលទៅ ប្រហែលជាប្រកាសចូលធ្វើ នយោបាយ នឹងគេហើយមើលទៅ មើលទៅដូចជាអាម៉ាសមុខខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនាខ្លាំងណាស់ មិនសមប្រទេសអ្នកកាន់ ព្រះពុទ្ធសាសនាទេ សូមសិក្សាច្បាប់ព្រះពុទ្ធសាសនា ឱ្យបានច្បាស់លាស់ តើព្រះសង្ឃនួន សាវ៉ាត មានទោសកំហុសយ៉ាងណា ????? សូមជួយបំភ្លឺផងបានទេ ?

Chhun Vong Doeun - 24/05/2012

បើតាមការគិតរបស់ខ្ញុំ ព្រះសង្ឃ គួណាស់តែនៅវត្ត គោរពព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនា គឺត្រូវកាភាពស្ងៀមស្ងាត់ដើម្បីអនុវត្ត​ធម៏ ត្រូវកាភាពជ្រាស់ថ្លា នៅក្នុងចិត្ត គ្មានភាពសោកស្តាយ អ្វីក្រៅពីធម៏ព្រះពុទ្ធព្រះសង្ឃ និងកាអបរំមនុស្ស អោយដើលើផ្លូវណាដែលល្អ តែប៉ុន្នោះ ។ ទាំងនេះជា គំនិតរបស់ខ្ញុំ បើមានកាខុសត្រូវសូមជួយណែនាំផង !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/05/2012

ចុះ​ព្រះសង្ឃ​ប៉ុន្មាន​ក្បាល​ដែល​ចុះ​មក​ចាប់​ព្រះតេជព្រះគុណ​ លួន សាវ៉ាត លោក​ឯង​គិត​យ៉ាង​ម៉េច​វិញ?

6. Chhun Vong Doeun - 24/05/2012

សង្ស​ ក័មិនប្រាកដថា ល្អទាំងអស់នោះទេ បើជាសង្សត្រឹមត្រូវម៉េច់មិននៅវត្តអបរំប្រជាជន អបរំកូនសិស្ស ទៅ ទៅខ្វល់រឿងនយោបាយធ្វើអី គេមានបក្សប្រឆាំងសំរាប់ធ្វើការ ហើយតើ ?
បើមើលទៅវីឌីអូនេះទៅ ព្រះសង្ស នេះដូចជាចង់ល្បីណាស់

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/05/2012

ព្រះអង្គ​គង់​នៅ​វត្ត​អប់រំ ទូន្មាន​មនុស្ស​ក្នុង​វត្ត​ក៏​ព្រះអង្គ​ធ្វើ តែ​ដោយសារ​តែ​មាន​ពួក​ទមិឡ​នៅ​ក្រៅ​វត្ត​ច្រើន​ពេក ពួក​ទមិឡ​អស់​នេះ​កំពុង​តែ​បំផ្លិចបំផ្លាញ​សង្គម​ជាតិ ប្រជាជន អញ្ចឹង​ហើយ​បាន​ជា​ព្រះអង្គ​ចាកចេញ​ពី​វត្ត​មក​អប់​រំ​ពួក​ទមិឡ និង ការពារ​ប្រជាជន។

តែ​សំណាង​អាក្រក់​ណាស់​ពួក​ទមិឡ​ក្នុង​រដ្ឋាភិបាល​នេះ មិន​ទទួល​យក​ដំបូន្មាន​នោះ​ទេ ពួក​នេះ​កាន់​តែ​កាច​សាហាវ​ឡើង​ៗ ហើយ​ព្រឹក​មិញ​នេះ​ពួក​អា​ទមិឡ​ទាំង​នោះ​ចាប់​ព្រះអង្គ​បញ្ចូល​ក្នុង​ឡាន​យក​ទៅ​បាត់។

7. dongdong - 25/05/2012

ពួកយើងរួមគ្នាការពារគាត់ទៅជីវិតខ្ញុំត្រៀមរួចហើយជយោ our hero

8. លឹម សុជាតិ - 25/05/2012

ហេតិអ្វី ព្រះសង្ឃត្រូវគេចាប់ខ្លូនដែរ

វាសនា - 05/06/2012

បានជាត្រូវចាប់ខ្លួន ព្រោះទង្វើទាំងអស់នោះ នាំអោយអាប់ឱនដល់ព្រះពុទ្ធសាសនា ការពិតព្រះសង្ឃជាពលរដ្ឋពិតមែន តែនៅពេលចូលបួសជាព្រះសង្ឃហើយ សិទ្ធិធ្វើកូដកម្ម បាតុកម្មគ្រប់ប្រភេទត្រូវបានកាត់បន្ថយ ប្រសិនបើចង់ធ្វើបាតុកម្មសិក្ខសិនទៅ មិនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាទេ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/06/2012

ការ​ជួយ​យក​អសារ​គ្នា​គឺ​មិនមាន​អី​ខុស​នឹង​ធម៌វិន័យ​នោះ​ទេ គឺ​ជា​បញ្ហា​ដែល​ត្រឹមត្រូវ​នឹង​ផ្លូវ​ពុទ្ធ​សាសនា​ណាស់។ ព្រះតេជព្រះគុណ លួន សាវ៉ាត មិនមាន​ចូល​ក្នុង​គណបក្ស​ណា ហើយ​បញ្ចុះបញ្ចូល​អោយ​បោះឆ្នោត​អោយ​គណបក្ស​ណា​នោះ​ទេ។

អ្នក​បួស​ទាំង​ឡាយ​នោះ ពេល​ដែល​ឃើញ​ប្រជារាស្ត្រ​រងទុក្ខ​មិន​ជួយ​ឈឺឆ្អាល​ទាំង​នោះ​ទេ ដែល​ខុស​វិន័យ ខុស​មាគ៌ា​របស់​ពុទ្ធសាសនា។

ហើយ​មួយ​វិញ​ទៀត​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺថា​ទោះ​បី​ជា​ខុស​វិន័យ​សង្ឃ​ក៏​ត្រូវ​តែ​ធ្វើ​ដែរ ព្រោះ​បើសិន​ជា​ការ​ជួយ​យក​អសារ​ប្រជាជន​រងទុក្ខ​មិន​បាន វិន័យ​សង្ឃ​នោះ​គ្មាន​បាន​ការ​ស្អី​ទេ “តែ​ភាព​ពិត​វិន័យ​សង្ឃ​មិនមាន​ចែង​មិន​អោយ​ជួយ​គ្នា​នោះ​ទេ”។

លឹម សុជាតិ - 06/06/2012

i have write in my wordpress too http://cambodian1.wordpress.com

9. Kong chanseth - 25/05/2012

Srok ke ke tok rule jea thom but srok Khmer kmean ey thom jeang word boa bong thom(hun sen) te >< Cambodia kingdom of power…..

10. Heng piseth - 25/05/2012

Kmean ah vey thom jeang som dey robos bong thom(hun sen) te……nis Hery del ke hav tha Cambodia kingdom of power

11. him_merrytravel@yahoo.com - 26/05/2012

Mmmm pro hel chea one day all people in whole country get up and againt chea 1 govenment like this hey, Khmer Euy, now going down klang nas, who can save khmer yeng tov???????????????????????

12. newskep - 27/05/2012

ហេតុអ្វីក៏ខ្មែរ​​តែងតែគំរាមកំហែងខ្មែរគ្នាឯងដូចេ្នះ?
តើព្រះតេជព្រះគុណលួន​ សាវ៉ាត​គ្រាន់តែចេញមុខការពារប្រជាជនខ្មែរពីការរំលោភបំពានជាអំពើអ្វីខុសទៅ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: