jump to navigation

អង់សានស៊ូជី ទើប​បាន​មក​ទទួល​រង្វាន់​ណូបែល​សន្តិភាព 17/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
trackback

អង់សានស៊ូជី ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០០១ តែ​នាង​មិន​បាន​មក​ទទួល​យក​រង្វាន់​នេះ​ដោយ​ខ្លួន​នាង​នោះ​ទេ​ ដោយសារ​តែ​នាង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ ដែល​គិត​មក​ដល់​ពេល​នៃ​ការ​ដោះលែង​​នាង​វិញ​គឺ​ការ​រស់​ក្នុង​​ផ្ទះឃុំ​នោះ​អស់​ប្រហែល​ ២០ ឆ្នាំ។

កាល​ពី​ប្រទេស ភូមា មាន​ការ​បោះឆ្នោត​សំរាប់​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​លើក​ដំបូង​នាង​បាន​ឈ្នះ​ឆ្នោត​យ៉ាង​លើសលប់ តែ​នាង​មិន​អាច​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ទេ​គឺ មាន​ក្រុម​មួយ​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋាភិបាល​យោធា ប្រើ​អំណាច​ផ្ដាច់ការ ចាប់​នាង​ដាក់​គុក ហើយ​ឡើង​ដឹកនាំ​ប្រទេស​ដោយ​ខ្លួន​ឯ​ង ទោះ​បី​ជា​ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត​យ៉ាង​ណា​ក្ដី។

កាល​ពី​ថ្មី​ៗ​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ត្រូវ​បាន​គេ​ដោះលែង ហើយ​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​នេះ​មួយ​ចំនួន​ដែរ ដូច​គ្នា​ក្នុង​រដ្ឋសភា​ជាដើម។

ប៉ុន្មាន​ថ្ងៃ​នេះ​ នាង​បាន​ចាកចេញ​ពី​ប្រទេស ​មក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​មាន​ការ​ទទួល​អបអរ​ យ៉ាង​អឺងកង។ ហើយ​នាង​ក៏​បាន​ទៅ​ប្រទេស​ ណ័រវេស ដើម្បី​ទទួល​យក​រង្វាន់​ណូបែល​​សន្តិភាព ​ទទួល​យក​កិត្តិយស​របស់​នាង និង បាន​ថ្លែង​សន្ទរកថា​នៅ​ទីនោះ​ផង​ដែរ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: