jump to navigation

អត្ថបទ​ចំរៀង៖ ទូរស័ព្ទ​ភ្ជាប់​ស្នេហ៍ 21/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ, រឿង​ផ្ទាល់​ខ្លួន, ស្នេហា, អត្ថបទ​ចំរៀង.
Tags: , ,
trackback

ទូរស័ព្ទភ្ជាប់ស្នេហ៍

(១)- យប់​ថ្ងៃ​បង​តែង​ស្រមៃ យប់​ថ្ងៃ​ទូរស័ព្ទ​ទៅ​​ស្រី សាសង​ពាក្យ​សម្ដី ប្រាប់​ដល់​រូប​នួនល្អង *សំលេង​អូន​សែន​ពីរោះ នៅ​ងំ​ក្នុង​ត្រចៀក​បង​ ទោះ​ស្ដាប់ជា​ច្រើន​ដង ក៏​មិន​ព្រម​ជិន​ណាយ។

(២)- វេលា​ហួស​អស់​ច្រើន​ឆ្នាំ និស្ស័យ​យើង​មិន​ដាច់​ឡើយ នឹក​ឃើញ​ដល់​ត្រាណត្រើយ ចុច​ទូរស័ព្ទ​​ឆ្លើយឆ្លង *តើ​អូន​នៅ​ចាំ​បង​ទេ? ​ប្រុស​ម្នាក់​​ដែល​ធ្លាប់​លួច​ប៉ង ច្រើន​ឆ្នាំ ច្រើន​ខែ កន្លង តាំង​ពី​បង​មិន​ទាន់​ពេញ​វ័យ។

R- ​សំលេង​ទូរស័ព្ទ ចេញ​​​ពី​បេះដូង រ៉ាយរ៉ាប់​ពាក្យ​ក្នុង​ចិត្ត​ ពី​ទី​ដ៏​សែន​ឆ្ងាយ ពាក្យ​​ពេចន៍​រៀបរាប់​ដោយ​ផ្ទាល់ ជួស​អក្ខរា​​ក្នុង​​ចុតហ្មាយ ប្រាប់​ថា​បង​សែន​ស្ដាយ បន្លាយ​ពេលវេលា​ដោយ​គ្មាន​ស្នេហ៍។

(៣)- ចង់​ប្រាប់​ពាក្យ​​មួយ​យ៉ាង​ខ្លី ចង់​ប្រាប់​​ទៅ​អាណែត​ស្រី ថា​នៅ​ក្នុង​ហរទ័យ ស្នេហ៍​អូន​គ្មាន​ប្រួល​ប្រែ *ជឿ​ចិត្ត​​លើ​រូប​បង​ចុះ ណា​ម្ចាស់​ចិត្ត​កំពូល​ស្នេហ៍ បង​នឹង​មិន​កែប្រែ ធ្វើ​អោយ​ម្ចាស់​ស្នេហ៍​អូន​កង្វល់៕

-ទំនុកច្រៀង៖ ជិន វ៉ារី -ច្រៀងដោយ៖ សុផាត

មតិ»

1. មាន​សង្ឃឹម - 21/06/2012

អត់​ដឹង​សោះ​ថា​សុផាត​​ចេះ​ច្រៀង​ពិរោះ​យ៉ាង​នេះ ។

2. សុផាត - 21/06/2012
3. ឧត្តម - 22/06/2012

យ៉ាស់!!!!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: