jump to navigation

មនុស្ស​ដែល​អាច​ប្រោះ​ជីវិត​អោយ​រស់​វិញ Beat Richner 27/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សុខភាព.
Tags: , , , , ,
trackback

បុរស​ម្នាក់​ ដែល​មាន​មន្តអាគម​ពិសេស អាច​ជប់​ជីវិត​មនុស្ស​ អោយ​រស់​ឡើង​វិញ​បាន ពិសេស​គឺ​កុមារ​កម្ពុជា​នោះ នោះ​គឺ​លោក​វេជ្ជបណ្ឌិត Beat Richner នោះ ដែល​លោក​ជា​ជនជាតិ ស្វ៊ីស បាន​ប្រកាស​អាសន្ន​ថា​ បើ​សិន​ជា​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ ពី​សំណាក់​ជាតិ និង អន្តរជាតិ​ទេ មន្ទីរ​ពេទ្យ​ទាំង​ប្រាំ​គឺ​ “មន្ទីរ​ពេទ្យ គន្ធ​បុប្ផា” នឹង​ត្រូវ​បិទ​ទ្វារ​ហើយ។ ​​

ប្រសិន​ជា​មន្ទីរពេទ្យ គន្ធ​បុប្ផា ពិត​ជា​បិទ​ទ្វារ​មែន វា​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​យ៉ាង​ធំធេង​ សំរាប់​កុមារ​កម្ពុជា ព្រោះ​បើ​ពឹង​លើ​ពេទ្យ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ក្មេង​ៗ​ដែល​ឈឺ​ទៅ​ជួប​ពេទ្យ​ទាំង​នោះ​ ទៅ​អោយ​ព្យាបាល​ ដូច​ទៅ​អោយ​ពួក​ពេទ្យ​អស់​នោះ​ សំពង​នឹង​ដំបង​បន្ថែម​ ហើយ​ប្លន់​យក​​ខ្សែដៃ ខ្សែក កាបូប​លុយ អញ្ចឹង​ ទៅ​លើ​អ្នក​ជំងឺ​កំពុង​តែ​ឈឺ​ស្រាប់ហើយ​ត្រូវ​ការ​អោយ​ពួក​គេ​ជួយ។ ចាំ​មើល​ថា​ពួក​អ្នក​មាន​ដោយ​ចៃដន្យ “លុយ​ធ្លាក់​ពី​លើ​មេឃ” មាន​ដោយសារ​កាប់​ព្រៃឈើ លក់​សម្បត្តិ​ធម្មជាតិ លុយ​ពុក​រលួយ យក​លុយ​ជាតិ​ដាក់​ក្នុង​ហោប៉ៅ​ខ្លួន លួច​ដី​ស្រែ​ចម្ការ​ផ្ទះ​សម្បែង​ប្រជាជន ទាំង​នោះ តើ​នឹង​ដាក់​ទាន​បាន​ប៉ុន្មាន​​ភាគ? ព្រោះ​តាម​តែ​យើង​ដឹង​ ពេល​កន្លង​មក​គ្រាន់​តែ បុណ្យ​កឋិន​របស់​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពួក​​​ចៃ​តូច​ៗ​ទាំង​ហ្វូង ដែល​ដោយ​តាម​រោម​ជើង​រោម​ដៃ​លោក ហ៊ុន សែន ទៅ​ជាមួយ​នោះ ម្នាក់​ៗ​ចូល​បុណ្យ​កឋិន​សុទ្ធ​តែ​ “មួយ​ម៉ឺន​ដុល្លារ”។ មិន​ដែល​ឃើញ​ទេ ​ប្រទេស​អ្នក​ក្រ​ជាង​គេ​លើ​លោក​មួយ​នេះ​ គ្រាន់​តែ​ចូល​បុណ្យ​ម្ដង​មួយ​ម៉ឺន​ដុល្លារ “យីស ក្រ​អី​ក៏​ក្រ​ដល់​ថ្នាក់​នេះ”។ ​

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: