jump to navigation

អបអរសាទរ​អ្នក​បឹងកក់ 28/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
trackback

ទីបំផុត​ដោយសារ​តែ​សម្ពាធ​ពី​ខាង​ក្រុង និង ខាង​ក្រៅ លូក​ដៃ​ច្របាច់​ក​រដ្ឋាភិបាល​ ដែល​យក​ច្បាប់​ទ្រាប់​គូទ​អង្គុយ​ញ៉ាំ​បាយ​អ្នក​ស្រុក បាន​សំរេចចិត្ត​សារ​ជា​ថ្មី​ម្ដង​ទៀត ដោយ​អោយ​តុលាការ​ដោះលែង​អ្នក​តវ៉ា ការពារ​ ដី ផ្ទះ​សម្បែង​ របស់​ពួក​គេ​នៅ​បឹងកក់​ទាំង​ ១៣ នាក់​ហើយ ដែល​កាល​ពី​ដំបូង​មាន​ដល់​ទៅ ១៥ នាក់។ ការ​រួច​ចេញ​ពី​ទ្រុង​បិសាច​មក​ខាង​ក្រៅ​វិញ មិន​ដឹង​ថា​ពួកគេ​ (អ្នក​តវ៉ា​នៅ​បឹងកក់) ​នៅ​តែ​មាន​ចិត្ត​ក្លាហាន​ រឺ ស្លុត​បាត់បង់​អស់​ស្មារតី នឹង​តវ៉ា​យ៉ាង​ណា​ទៀត​នោះ​ទេ? តែ​ទោះ​យ៉ាង​ណា​សូម​ជួយ​អបអរ​សាទរ​ ដល់​អ្នក​ទាំង​ ១៥ នាក់​នេះ​ផង ហើយ​សូម​កោត​សរសើរ​ នូវ​ទឹកចិត្ត​ដ៏​ក្លាហាន​នេះ តតាំង​នឹង​ពួក​ក្រុម​អ្នក​ខ្លាំង ប្រើ​ក្បាច់​កូន​ក្មេង​​គឺ​ “ក្បាច់​វ៉ៃ​ព្រួត” មាន​ទាហាន​ផង មាន​ប៉ូលិស​ផង ប៉េ-អឹម​ផង ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​ផង និង តុលាការ​ផង។

Related articles

មតិ»

1. កែវ ឌីណា - 28/06/2012

អបអរសាទរ !

2. dara - 28/06/2012

ខ្ញុំ​ស្រឡាញ់​និង​គោរព​កោត​សរសើរ​ទឹក​ចិត្ត​ក្លាហាន​របស់​អ្នក​ភូមិ​បឹង​កក់​ខ្លាំង​ណាស់​ បើ​ទោះ​ជា​គាត់​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ​ តែ​ពួក​គាត់​នៅ​តែ​ក្រាញ​ននៀល​ប្រឆាំង​និង​តវ៉ា​ការពារ​នៅ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ យ៉ាង​ក្លាហាន​។ ប្រសិន​បើ​ខ្មែរ​យើង​ មាន​ឆន្ទៈ​ការពារ​ទឹក​ដី​ និង​ហួង​ហែង​រាល់​អ្វី​ដែល​ជា​របស់​ខ្មែរ​ ដូច​ដែល​អ្វី​ដែល​អ្នក​ភូមិ​បឹង​កក់​បាន​ធ្វើ​កន្លង​មក​ ខ្ញុំ​ជឿ​ថា​ ខ្មែរ​យើង​ច្បាស់​ជា​ងើប​ម្តង​ទៀត​ ហើយ​ពុំ​មាន​សត្រូវ​ណា​ហ៊ាន​ឈ្លាន​ពាន​នោះ​ទេ​ ព្រោះ​ការ​ស្រឡាញ់​ហួង​ហែង​គ្នា​ សាមគ្គី​គ្នា​។ ហ៊ឺម​.. មិន​ដឹង​ថា​​ពេល​ណា​ទេ​..

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/06/2012

ចាប់​ផ្ដើម​ពី​ខ្លួន​យើង ចាប់​ផ្ដើម​ពី​ខ្លួន​ខ្ញុំ……ពេល​មាន​បញ្ហា​ជាមួយ​ប្រទេស​ជិត​ខាង ប្រជាជន​ខ្មែរ​ដែលធ្លាប់​​ឈ្លោះ​កាប់​ចាក់​គ្នា​បែក​ក្បាល​ហូរ​ឈាម ដោយសារ​តែ​ដាំ​ស្លឹកគ្រៃ ដាំ​ស្ពៃ​ជ្រុល​ដៃ​ចូល​​ទៅ​ខាង​ដី​អ្នក​ម្ខាង រឺ​ ដោយសារ​តែ​គោ​របស់​អ្នក​ជិត​ខាង​ជាន់​សំណាប – ក្មេង ស្ទាវ ចាស់​ស្ទាវ​ ដែល​ដេញ​កាប់​គ្នា​តាម​កន្លែង​​រាំ​ធុង​បាស់ ដេញ​កាប់​ចាក់​គ្នា​តាម​ទីក្រុង​ទាំង​ហ្វូង​ៗ ដោយសារ​រឿង​កំប៉ិចកំប៉ុក រឿង​សំលឹង​មុខ​គ្នា រឿង​​រាំ​ជាន់​ជើង………មិន​ដឹង​ពួក​ហ្នឹង​បាត់​ទៅ​ណា​ទេ ពេល​មាន​បញ្ហា​គេ​ឈ្លានពាន​នៅ​ព្រំដែន យួម​ចូល​មក​ពេញ​ស្រុក ពេញ​ភូមិ ពេញ​ឃុំ ពេញ​ឃុំ។ សង្ស័យ​តែ​ពួក​អស់​ហ្នឹង​លួច​លុយ​ម៉ែ​ឪ លួច​លុយ​ប្រពន្ធ ដើម្បី​ទៅ​បាន​រួម​សេបសន្ថេវៈ​ជាមួយ​ពួក​នាង​ស្រី​យួន​នោះ​ផង​ក៏​មិន​ដឹង បើ​មិន​អញ្ចឹង​ក៏​ប្រហែល​ជា​កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេរ​យួន​ ដែល​បង្កប់​ស្រី​​ពង្វក់​​ និង ចាក់​ចំរៀង​​យួន​អោយ​ស្ដាប់​ផង​ក៏​មិន​ដឹង​ដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: