jump to navigation

ក្រុម​ក្មេង​ស្ម័គ្រចិត្ត​ចុះ​វាស់​ដី? 06/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , ,
trackback

នេះ​បាន​គេ​រិះ​គន់​មិន​ខុស​មែន ជា​រឿង​គួរ​អោយ​សើច​ចំអក យក​​​ក្មេង​ៗ​ស្ម័គ្រចិត្ត​ចុះ​ទៅ​វាស់វែង​ដី​ធ្លី ក្មេង​ ដែល​មិន​មាន​ចំណេះដឹង​អ្វី​ទាល់តែ​សោះ​ខាង​នោះ ចុះ​មន្ត្រី​ទាំង​ឡាយ​តាម​ក្រសួង ​មន្ទីរ​អស់​នោះ​​ទៅ​ណា​អស់​ហើយ? ហើយ​ពាក់​ខោអាវ​យោធា​ អោយ​ក្មេង​ៗ​អស់​ទាំង​នោះ មើល​តែ​ទៅ​ធ្វើ​សង្គ្រាម នាយក​រដ្ឋមន្ត្រី​ខ្មែរ​អើយ​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ដឹកនាំ​ប្រទេស​ដូច​ក្មេង​បៀម​ដៃ ចរិត​​មហា​សែន​ដូច​ គីម ជុងអ៊ីល ខ្លួន​តែ​មួយ​ធ្វើ​ដូច​ខ្លួន​ចេះ​សព្វ​ចេះ​គ្រប់ គ្មាន​អ្នកណា​ចេះ​ដល់។

ពួក​អ្នក​រៀន​មាន​ចំណេះដឹង​ពិត​ប្រាកដ មិន​យក​ទៅ​ប្រើ​ទេ ពួក​អ្នក​ខំ​រៀន​សូត្រ​បាន​ចំណេះ​ពិត​ប្រាកដ ចង់​ចូល​ធ្វើការ​ក្នុង​ក្រសួង មន្ទីរ​ពិតប្រាកដ ទាល់​តែ​យក​លុយ​រាប់​ម៉ឺន​ដុល្លារ ​ទៅ​សូក​ពួក​អស់​លោក​ ប្រធាន​មន្ទីរ ប្រធាន​ក្រសួង ទើប​អាច​ចូល​ទៅ​ធ្វើការ​បាន ដល់​ស្រាប់​តែ​សម្ដេច​ដ៏​មហា​ឧត្តុង្គ​ឧត្ដម​​នេះ យក​ក្មេង​ទើប​តែ​លែង​បៅ​ដោះ ទៅ​ធ្វើការ​ជំនួស​ពួក​ចេញ​ពី​​ សាលា​ពិតប្រាកដ​ឆ្កុយ។ បើ​ពូកែ​ម្លឹង​​ៗ​ម្ដេច​មិន​ប្រឹង​រក​ការងារ​ អោយ​​ខ្មែរ​រាប់​សែន​នាក់​ ដែល​ធ្វើ​ទាសករ​គេ​នៅ​ ម៉ាឡេស៊ី ថៃ ចិន កូរ៉េ អោយ​មាន​ការងារ​ទៅ បាន​បណ្ដោយ​អោយ​ ទៅ​ធ្វើ​កញ្ជះ​គេ​ទៅ​​វិញ? នេះ​លោក​នាយក​រដ្ឋមន្ត្រី​មិនមែន​ជា​ឪ​ខ្ញុំ បើ​សិន​ជា​លោក​ជា​ឪ​ខ្ញុំ​វិញ លោក​នឹង​ត្រូវ​មាន​ពាក្យ​ជាច្រើន​ត្រូវ​ដោះស្រាយ​ជាមួយ​ខ្ញុំ ហើយ​លោក​នឹង​លេប​បាយ​ល្ងាច​នេះ​ មិន​ចូល​​នោះ​ទេ។

 Related articles

មតិ»

1. sambatt - 06/07/2012

នាយករដ្ឋមន្រ្តីខ្មែរសែនដូចប្រធានាធិតីកូរ៉េខាងជើង។ខុសតែបន្តិច
ទេគឺ ប្រធានាធិតីកូរ៉េខាងជើងគ្មានធ្វើជាអាយ៉ងប្រទេសណាទេ។

2. khmer1jeat - 07/07/2012

You’re making yourselve look stupid because of your ridiculous topic.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: