jump to navigation

សួន សេរីរដ្ឋា ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ 18/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

ប្រហែល​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​ជា​រឿយ​ៗ​និយាយ​អំពី​ការ​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ខ្មែរ​បច្ចុប្បន្ន (១)-ស្នើរ​សុំ​អោយ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ក្រុម​ប្រឹក្សា​សន្ដិសុខ​នៃ​អង្គការ​សហប្រជាជាតិ និង តំណាង​ប្រទេស​ជា​ហត្ថលេខី​ទាំង​ ១៨ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ព្រម​ទាង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​សើរើ​ ពិនិត្យ​ការ​អនុវត្តន៍​អោយ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ (២)-ប្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​ប្រឆាំង​នូវ​រាល់​ទម្រង់​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ ដែល​មេដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ បាន​ប្រព្រឹត្ត​នូវ​បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​ជាតិ និង រំលោភ​សិទ្ធិ​មនុស្ស។ ចំពោះ​ពាក្យ​បណ្ដឹង​នេះ​​ ត្រូវ​បាន​ដាក់​ចូល​ទៅ​ដល់​ តុលាការ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេរ​ ហើយ ហើយ​តុលាការ​នេះ​ ក៏​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ពួក​​គេ​ហើយ​ដែរ។

វា​ជា​រឿង​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ត្រូវ​បាន​គេ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ចាំ​មើល​តទៅ​ទៀត​ តើ​តុលាការ​នេះ​នឹង​ធ្វើ​ចំណាត់​ការ​យ៉ាង​ណា? សូម​រង់ចាំ​តាមដាន​ បន្ត​ទៀត​ជាមួយ​គ្នា។

View this document on Scribd

មតិ»

1. Samady KS - 18/07/2012

មាន​តែ​រង​ចាំ​អ៊ុត​មើល​ទេ ទោះ​សម្ដេច​ជា​ចាញ់​ក្ដី​ក៏​គ្មាន​អ្នក​ណា​ដឹង​ដែរ ព័ត៌មាន​​លាក់​ជិត​ឈឹង ដូច​ហោណាំហុង ចាញ់​ក្ដី មក​វិញ​ទាំង​ស្ងាត់​មាត់​ជ្រាប។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/07/2012

មួយ​ឈុត​នេះ​ដូច​ជា​ប្លែក​ពី​ឈុត​លោក សម រង្ស៊ី ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​អាមេរិក និង បារាំង។ ចាំ​មើល​ប្រហែល​ឈុត​ក្រោយ​នេះ​គួរ​អោយ​ជក់​ចិត្ត​ជាង​ឈុត​មុន​ៗ។

2. nak - 18/07/2012

ព័ត៌មានដែលពាក់ព័ន្ឋ និងអស់លោកមានអំណាចដែលជាអំពើអយុត្តិធម គឺលាក់ដូចជាចុកអពឹ្ចាង ។

3. Nataro - 18/07/2012

ចាញ់ឈ្នះ គាត់នៅតែកាន់អំនាចតាដែល ធើអីគាត់!

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/07/2012

ពេល​ធ្លាក់​ពី​អំណាច​អ្នក​នៅ​ក្នុង​ស្រុក​ក៏​គេ​រក​មុខ អ្នក​ក្រៅ​ស្រុក​​ក៏​រក​មុខ អញ្ចឹង​មិន​ដឹង​គាត់​មាន​កន្លែង​ណា​ទៅ​ទេ។

doma - 18/07/2012

ស្អែកហ៊ុន សែនអត់កន្លែងទៅ គឺស្រុកយួន មិត្តមឺុនឆ្នាំរបស់គាត់នោះអី.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/07/2012

ខ្លាច​តែ​ពេល​ដែល​របស់​មួយ​លែង​មាន​ប្រយោជន៍​សំរាប់​ខ្លួន​ទៅ​ហើយ យួន ចិន មិន​​ព្រម​យក​ជ័រ​ភ្នៅ​ទៅ​ត្បៀត​​ក្លៀក​ទេ។

5. Ok No - 20/07/2012

ខ្ញុំថាដល់ពេលដែលគាត់អស់អំណាច ហើយយួន ចិន ក៏លែងទទួលស្គាល់ ទៀត ដល់ពេលនោះគាត់ដូចជា អ្នកតាអត់ខ្ទមអ៊ីចឹង។

6. វិចិត្រ - 20/07/2012

I check on the list of international criminal court, but see nothing about this case.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/07/2012

តាម​វីដេអូ​ដែល​បាន​បង្ហាញ​ក្នុង​គេទំព័រ​របស់ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ របស់​ពួក​គេ​នោះ ឃើញ​ថា​បួក​គេ​ពិត​ជា​បាន​ដាក់​លិខិត​ទៅ​តុលាការ​នោះ​ដែរ ហើយ​ក៏​ឃើញ​មាន​តំណាង​ម្នាក់​នៃ​តុលាការ​នេះ ចេញ​មក​បញ្ចេញ​ជា​មតិ​ទាក់ទង​នឹង​ករណី​នេះ​ដែរ ហើយ​តាម​លិខិត​ដែល​ចេញ​ដោយ​តុលាការ​នេះ​ដល់​ពួក​គេ​ខាង​លើ វា​មិន​ក្លែងក្លាយ​ទេ។ រឿង​សំខាន់​នោះ​តើ​តុលាការ​នេះ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៀត​ចំពោះ​ករណី​នេះ?

ពួក​គេ​ត្រឹម​តែ​ទទួល​ទុក​ចោល​ទីនោះ រឺ ពួក​គេ​ស៊ើប​អង្កេត និង ធ្វើ​ចំណាត់​ការ? ការ​ទទួល​យក​ពាក្យ​ប​ណ្ដឹង​ពួក​គេ​ត្រូវ​តែ​ទទួល តែ​បញ្ហា​ថា​គេ​នឹង​ធ្វើ​ចំណាត់ការ​ រឺ អត់​គឺ​អាស្រ័យ​លើ​ការ​ជួប​ពិក្សា​គ្នា​ក្នុង​តុលាការ​នេះ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/07/2012

ខ្លាច​តែ​តុលាការ​នេះ​ចាត់ការ​ដូច​ចំរៀង​ខ្មែរ “ក្របី​ស៊ីស្រូវ​បង​មិន​សូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​អោយ​ស្រី​មើល” ចាត់​ការ​តែ​លើ​បុគ្គល​ម្នាក់​ នៅ​ពេល​តែ​បុគ្គល​នោះ​អស់​អំណាច។

បញ្ហា​មួយ​ទៀត​ត្រូវ​គិត​ដែរ​គឺ​ថា​ តើ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ហ្នឹង​ស្រប​ច្បាប់​អត់? ព្រោះ​ការ​ផ្ដួល​រំលំ​រដ្ឋ​មួយ​ដោយ​ប្រើ​កំលាំង​គឺ​ខុស​នឹង​ច្បាប់​ជាតិ និង ច្បាប់​អន្តរជាតិ តួរ​យ៉ាង​ដូច​ជា​ករណី ឈុន យ៉ាសិទ្ធិ ត្រូវ​បាន​តុលាការ​អាមេរិក​ចេញ​ច្បាប់​ចាប់​ដោយ​ខ្លួន​ឯង ហើយ​ដាក់​គុក​ ឈុន យ៉ាសិទ្ធិ មួយ​ជីវិត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: