jump to navigation

ប្លែក​ៗ៖ GPS នាំ​ឡាន​ធ្លាក់​ទឹក 29/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្លែក​ៗ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

ស្ត្រី​បី​នាក់​បាន​រត់​ចេញ​ពី​ឡាន​ Mercedes-Benz SUV របស់​ខ្លួន បន្ទាប់​ពី​ឡាន​របស់​ពួក​គេ​ធ្លាក់​ចូល​ក្នុង​ទឹក ដោយសារ​តែ​ GPS របស់​ពួក​គេ​នាំ​ផ្ឡូវ​ខុស។ ស្ត្រី​អ្នក​បើក​ឡាន​បាន​គិត​ថា​នាង​នៅ​លើ​ដង​ផ្លូវ ពេល​ដែល​នាង​ធ្វើ​ដំណើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់ GPS នៅ​ជាង​ពាក់​កណ្ដាល​រាត្រី។ ស្ត្រី​ទាំង​បី​នាក់​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​អ្វី​ទេ ប៉ុន្តែ​ឡាន​របស់​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ទាំង​ស្រុង​ ដូច​ឃើញ​ក្នុង​រូបភាព៕

Related articles

មតិ»

1. ស្រុកស្រែ - 29/07/2012

ដោយ​សារ​តែ​ជឿ​លើ​ GPS នាំផ្លូវណឹង​ហើយ បាន​ជាង៉ៃមុន ​ពួក​ខ្ញុំវង្វេង​​ជាប់​នៅក្រុង បាសេឡូណា ជិត ២ម៉ោង… នេះ​នៅ​មិន​ទាន់​គិតពីអា GPS ចោរម្រ៉ាយនេះ វាប្រាប់នាំផ្លូវ​​ទៅរក​តែផ្លូវណា​ដែល​​បង់លុយ​តែ​ប៉ុណ្ណោះ… ​ឯ​ផ្លូវ​ជិះ​ធម្មតា​ មិន​បង់​លុយ​ គឺ​វា​មិន​ប្រាប់​ទេ… តែ​យ៉ាង​ហោច​ណាស់​ក៍​ពួក​ខ្ញុំមាន​សំណាង​ជាង​ស្រីៗ​បីនាក់​ខាង​លើ​នេះ​ដែរ។ កាល​ឆ្នាំណានោះ ខ្ញុំ​ចង់​ទៅ​លេង​នៅ​ភ្នំទឹកកក Jungfraujoch… ដល់​បើក​​ឡាន​តាម​ GPS នាំ​ផ្លូវ​ទៅ ស្រាប់​​តែ​​ទៅដល់​​ផ្លូវទាល់មួយ នៅជាប់​មាត់បឹង ជិត​ព្រំប្រទល់​អ៊ីតាលី… បន្ទាប់​មក​ GPS វាស្រែក​ប្រាប់​ទាំង​សំឡេង​ស្រួច​ស្រេះ​​ថា៖ សូមលោកអ្នករកសាឡាន​ឆ្លងបឹងនេះ​​ ទៅ​ត្រើយ​ម្ខាង​ដោយខ្លួន​ឯង​ចុះ… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/07/2012

បង​ទៅ​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ​មែន​ទេ?

ស្រុកស្រែ - 29/07/2012

បាទ, អាទិត្យក្រោយ​បាន​ខ្ញុំ​ត្រឡប់​ទៅ​វិញ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/07/2012

បាន​ដើរ​ប៉ុន្មាន​ប្រទេស​ហើយ​ហ្នឹង?

ស្រុកស្រែ - 29/07/2012

ចេញពីអេស្ប៉ាញវិញ បានចូលទៅ​អើត​មើល​លីយ៉ុង (បឹងព្រលឹត) នៅ​ស្រុក​បារាំង​ បន្តិចដែរ… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/07/2012

ប្រជាជន​ខ្មែរ​នៅ ស៊្វីស ច្រើន​ដែរ​ទេ​បង?

ស្រុកស្រែ - 30/07/2012

ទៅសំរាកនៅអេស្ប៉ាញ គឺ​មាន​តែ​គ្នាខ្ញុំ​ខ្មែរ​នៅ​ស្វីស​​ប៉ុន្មាននាក់​ហ្នុងឯង… តែ​ខ្មែរ​នៅ Zurich មានច្រើន​គួរ​សម។ ដោយឡែក​ខ្មែរ​យើង​នៅ Lyon (ម្តុំកន្លែង​បឹង​ព្រលឹត) គឺ​មាន​គ្រប់​ម៉ូត គ្រប់ធឺ… មានមេខ្លាឃ្លោក!… មានក្រុម​ស្រវឹង​ប្រមឹក​អង្គុយ​បើក​​ភ្នែក​អត់រួច!… មានអ្នក​ដើរ​លក់​ជ្រក់​ស្ពៃ!… មានអ្នកលក់​សាច់​ក្រក​គោ!… នៅមាន​ទៀត… តែ​ដោយ​យប់​ទៅ​ខ្ញុំ​មិនហ៊ាន​ថត​ពួក​គេ​ទេ ខ្លាច​គេនោះ​មួម៉ៅ អាច​នឹង​​វ៉ៃខ្ញុំ​ខៀវ​ភ្នែក… 😀

ម៉ាហ៊ុងស៊ន - 30/07/2012

ហាសហា លោកស្រុកស្រែទៅណាយូរម្ល៉េះមិនដែលឃើញដាក់
ប្រកាសថ្មីៗទៀតចឹង ចប់ត្រឹមតែ អាខ្លា និង អាខ្លោក.

ស្រុកស្រែ - 30/07/2012

បាទ, លោក ម៉ាហ៊ុងស៊ន… ខ្ញុំ​ជាប់រវល់​ធើស្រែ… ឥឡូវ​រួច​ដៃ​បន្តិច​ហើយ… និងកំពុងសរសេរ​រឿង​អ្នក​លេង​អុកចត្រង្គ​ឆ្នាំ២០១៣… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/07/2012

ហាហាហា…..ចាំ​ទៅ​ដល់​ស្រុក​ខ្មែរ​វិញ​ចាំ​ដាក់​។ ចូលចិត្ត​មេ​ខ្លាឃ្លោក និង អ្នក​លក់​ជ្រក់​ស្ពៃ 😆

ស្រុកស្រែ - 30/07/2012

មេខ្លាឃ្លោក សាច់អោយ​ខ្ចីញ៉េញតា​ម៉ង… ដល់ចឹងទៅ មិន​ត្រឹមតែ​មាន​ខ្មែរ​យើង​ជា​អ្នក​ចាក់ខ្លាឃ្លោកទេ គឺ​មាន​ដោយ​ទាំងបារាំង​ញាណល្បែង​ មក​អង្គុយ​ចាក់​ខ្លាឃ្លោក​​តែ​ចឹង​ដែរ​ណឹង… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/07/2012

ខ្មែរ​យើង​ឡូយ​ចឹង មក​ដល់​ស្រុក​គេ​ហើយ​នៅ​ឆ្លៀត​រក​ស៊ី​ទៀត 😆

ស្រុកស្រែ - 30/07/2012

តែបើបំណាច់​នឹង​រក​ស៊ីនៅ​ស្រុកគេ​ហើយ ក៍គួរតែ​រក​របរ​ណា​ដែល​​មាន​ភាព​ប្រសើរ​ជាង​នេះ… មិនមែនបើករបរ​រកស៊ី ដោយ​​នាំ​បារាំង​អោយ​មក​អង្គុយ​ចាក់​ខ្លាឃ្លោក​បែបនេះ​ទេ… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/07/2012

អោយ​ពួក​បារាំង​អ៊ុត​ដូច​អាប៉ោង​បាន​ឆ្ងាញ់ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: