jump to navigation

វៀតណាម ​និង ច្បាប់​រៀបការ​ភេទ​ដូច​គ្នា 30/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
trackback

អីឡូវ​នេះ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម កំពុង​តែ​ពិចារណា​ថា​តើ​នឹង​​​អនុញ្ញាត អោយ​មនុស្ស​ដែល​មាន​ភេទ​ដូច​​គ្នា​ អាច​រៀបការ​ដោយ​ស្រប​ច្បាប់​បាន បើ​សិន​ជា​​រដ្ឋាភិបាល​មួយ​នេះ​អនុញ្ញាត​មែន វា​នឹង​ក្លាយ​ជា​ប្រទេស​​ទី​មួយ​ក្នុង​ទ្វីប​អាស៊ី ដែល​បោះ​ជំហាន​ដើរ​មុន​គេ​ក្នុង​ករណី​នេះ។

ទោះ​បី​ជា​មាន​ ការ​ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌​ ហើយ​សំណើ​នេះ​ត្រូវ​បាន​គេ​ លើក​មក​ពិចារណា​ក្ដី តែ​ពួក​គេ​មិន​ទាន់​ប្រាកដ​​នៅ​ឡើយ​ទេ​ថា ក្រសួង​នឹង​អនុញ្ញាត​អោយ​ប្រជាជន​វៀតណាម​ ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​រៀបការ​បាន តែ​វា​ក៏​ជា​សញ្ញា​ជោគជ័យ​មួយ​ដែរ សំរាប់​តំបន់​ខ្លះ​ក្នុង​ប្រទេស​ ដែល​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​គេ​យក​ទៅ​ដាក់​គុក រឺ វាយ​នឹង​រំពាត់​ផ្ដៅ​នោះ។

ប្រទេស​វៀតណាម​ហាក់​បី​ដូច​ជា​​ កំពុង​តែ​បោះ​ជំហាន​ដើរ​យ៉ាង​ចម្លែក ដោយ​ប្រទេស​នេះ​តែងតែ​រឹត​បន្តឹង ត្បិតត្បៀត សិទ្ធិ​សេរីភាព​ប្រជាជន​ខ្លួន​ ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ផ្នែក​នយោបាយ។ ហើយ​ប្រទេស​នេះ​ក្នុង​ពេល​កន្លង​មក​ធ្លាប់​បាន​ចាត់​ទុក អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា “បិសាច​សង្គម – Social Evil” ដូច​គ្នា​នឹង​អ្នក​ញៀន​ថ្នាំ និង ពេស្យាចារ​។

គួរ​ដឹង​ថា​ក្នុង​សកលលោក​ទាំង​មូល ​មាន​ប្រទេស​ចំនួន​ដល់​ទៅ ១១ ហើយ ដែល​អនុញ្ញាត​ដោយ​ច្បាប់​ អោយ​ពួក​គេ​រៀបការ​បាន តែ​នៅ​សហរដ្ឋ​អាមេរិក​ មាន​តែ​រដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​អនុញ្ញាត​។

សំរាប់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​​ប្រជាជន​អ៊ីស្លាម​ច្រើន​រស់នៅ​នោះ មាន​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដោយ​ពួក​គេ​ជា​ជាប់​គុក​ដល់​ទៅ ២០ ឆ្នាំ​ តែ​នៅ​ប្រទេស​ ម៉ាឡេស៊ី ត្រូវ​បាន​គេ​វាយ​នឹង​រំពាត់​ផ្ដៅ។ ប្រទេស​វៀតណាម​នឹង​មាន​ព្យុហយាត្រា ​​បុរស​ស្រលាញ់​បុរស​ “Gay Pride Parade” ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ០៥ ខែ សីហា ឆ្នាំ ២០១២ ខាង​មុខ​នេះ​ នៅ​ទីក្រុង​ហាណូយ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: