jump to navigation

ស្នេហា៖ ត្រៀម​បេះដូង​ដើម្បី​ស្នេហ៍​អូន 01/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: ,
trackback

-កិច្ច​សន្ទនា​ក្នុង​រាត្រី​មួយ​​តាម ហ្វេសប៊ុក៖

ទោះ​មនុស្ស​អាក្រក់ រឺ មនុស្ស​ល្អ ខ្ញុំ​ទទួល​រាប់ ហើយ​បើ​គេ​សំរេចចិត្ត​ថា​បង្ក​របួស​ស្នាម ដល់​មនុស្ស​ម្នាក់​នេះ ដែល​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ទាល់​តែ​សោះ មនុស្ស​ប្រុស​ម្នាក់​នេះ​ព្រម​ទទួល ហើយ​សង្ឃឹម​ថា​ ក្រោយ​ការ​បង្ក​របួស​ស្នាម​នេះ គេ​អាច​សប្បាយ​រីករាយ​បាន “ត្រៀម​ចិត្ត​ដើម្បី​ឈឺ”។

ឃ្លា​សន្ទនា​យ៉ាង​វែង​អន្លាយ រៀបរាប់​វែង​ឆ្ងាយ លាយ​ឡំ​ដោយ​មនោសញ្ចេតនា​ផ្អែមល្ហែម រឿង​កំសត់ ភាព​ឯកោ ត្រូវ​បាន​អត្ថាធិប្បាយ​ កណ្ដាល​យប់​ស្ងាត់ អ្នក​បាន​ស្ដាប់​វា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ “I want to cry” ជា​ឃ្លា​មួយ​ ដែល​អ្នក​សរសេរ​ជា​ភាសា​អង់គ្លេស ​ខ្ញុំ​ប្រាប់​ថា​ “កុំ​យំ​បាន​ទេ​យប់​នេះ ព្រោះ​ខ្ញុំ​មិន​នៅ​ក្បែរ សន្សំ​ទឹកភ្នែក​ទុក ដល់​ពួក​យើង​ជួប​គ្នា យើង​យំ​ទាំង​ពីរ​នាក់”។

-នៅ​រាត្រី​បន្ទាប់​៖

មាន​រឿង​ជា​ច្រើន​ខ្ញុំ​ប្រាប់​អ្នក ​អំពី​អតីតកាល​ នៅ​សាលារៀន​វិទ្យាល័យ ពេល​កន្លង​ទៅ​ដ៏​យូរ​អង្វែង​នោះ ខ្ញុំ​និយាយ​យ៉ាង​វែង​អន្លាយ​រហូត​ដល់ អ្នក​និយាយ​​ពាក្យ​មួយ​ថា “Want to cry” តើ​ភាព​ដែល​រំជួលចិត្ត​មួយ​នេះ​ ជា​ការ​ពិត?

គេ​ឆ្លើយ​ថា “Just kidding with you” – ខ្ញុំ​បាន​ប្រាប់​អោយ​គេ សំលឹង​មើល​រូបថត “មិត្ត​ស្រី” របស់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ផង តើ​អ្នក​គិត​យ៉ាង​ដូចម្ដេច? ពាក្យ​សម្ដី​ជាច្រើន​ពោរពេញ​ ដោយ​ការ​កោត​សរសើរ​ទៅ​ដល់ មិត្ត​ស្រី របស់​ខ្ញុំ ទាំង​ចរិយា​មារយាទ និង សម្រស់​ដ៏​ជា​ទី​គួរ​គយគន់។

ខ្ញុំ​ជា​មនុស្ស​ចាស់​ម្នាក់​ទៅ​ហើយ ខ្ញុំ​មិន​វីវក់​នឹង​សម្រស់​ទេ​ បើ​ខ្ញុំ​ស្រលាញ់​មនុស្ស​ម្នាក់​ ក៏​មិនមែន​ព្រោះ​តែ​នាង​ស្អាត​ដែរ។ ថ្ងៃ​ម្សិលមិញ​អារម្មណ៍​ដែល​ អ្នក​ ទទួល​បាន​នូវ​ភាព​រំជួល​នោះ​មិនមែន​ជា​ការ​ពិត អញ្ចឹង​តើ​ខ្ញុំ​ត្រូវ​ពិចារណា​​ឡើង​វិញ នូវ​ពាក្យ​មិត្ត​ស្រី​របស់​ខ្ញុំ ដែល​តែងតែ​ប្រាប់​ខ្ញុំ​ថា “អូន​នឹក​បង អូន​ស្រលាញ់​បង​ណាស់ សំណប់​ចិត្ត​របស់​អូន”?។

ពួក​យើង​បង្អែបង្អង់​មិន​ស្ដី​​​​មួយ​សន្ទុះ ទើប​នាង​និយាយ​ថា “Sorry if i made you sad” និង “បើ​ស្រលាញ់​គ្នា ត្រូវ​ទុកចិត្ត​គ្នា”។ ត្រូវ​ហើយ​ “ត្រូវ​ទុក​ចិត្ត​គ្នា” តែ​កាល​ពី​យប់​ម្សិល​ ក៏​ខ្ញុំ​ទុកចិត្ត​ថា ភាព​រំជើបរំជួល​ចិត្ត ដែល​អ្នក​ទទួល​បាន ដោយ​ការ​រៀបរាប់​រឿង​អតីតកាល​នោះ ក៏​ខ្ញុំ​មិន​ដែល​គិត​ថា “ជា​ការ​លេង​សើច” ដែរ។

ខ្ញុំ​ចង់​អោយ​អ្នក​ចូល​កេង ចូល​កេង​ទៅ​ណា​សម្លាញ់ កេង​អោយ​លក់​ស្កប់ស្កល់ ខ្ញុំ​ក៏​នឹង​ចូល​កេង​ដែរ ព្រោះ​យប់​កាន់​តែ​ជ្រៅ​ហើយ ខាង​ក្រៅ​ផ្ទះ​ស្ងាត់​ជ្រងំ​គ្មាន​សំលេង​សូម្បី​ឡាន​បើក​មួយ រាត្រី​សួស្ដី!

តឺត តឺត តឺត…សំលេង​សារ​ចូល​ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ ទាំង​ព្រឹក​ព្រលឹម ខ្ញុំ​ចាប់​ទាញ​ទូរស័ព្ទ​មក​មើល នោះ​គឺ​សារ​របស់​មិត្ត​ស្រី​របស់​ខ្ញុំ ដែល​តែងតែ​ផ្ញើ​អោយ​ខ្ញុំ រៀងរាល់​ព្រឹក​ពេល​នាង​ដឹង​ថា ម៉ោង​នេះ​ជា​ម៉ោង​ខ្ញុំ​ត្រូវ​ក្រោក​ទៅ​ធ្វើការ។

(អ)-អរុណ​សួស្ដី បង​សម្លាញ់! អូន​កំពុង​នៅ​កន្លែង​ធ្វើការ​ កំពុង​តែ​វាយ​កុំព្យូទ័រ​ ឯកសារ​មួយ​ចំនួន បង​កេង​លក់​ស្រួល​ទេ?

(ប)-អូ ល្អ​ណាស់ អូន​នៅ​កន្លែង​ធ្វើការ អូន​សុខ​សប្បាយ​ទេ​ថ្ងៃ​នេះ?

(អ)-អូន​មិន​សូវ​សុខ​ប៉ុន្មាន​ទេ

(ប)-មាន​រឿង​អី​ហ្នឹង?

(អ)-នឹក​បង​ពេក​ហ្នឹង​ណា៎

(ប)-អរគុណ​សំរាប់​ការ​នឹក​របស់​អូន ការ​នឹក​របស់​បង​ ចំពោះ​អូន​មាន​ច្រើន​មហិមា​។ មិន​ថា​មាន​រឿង​អ្វី​ទេ គ្មាន​អ្វី​អាច​ឃាត់​ស្នេហា​យើង​ទេ ជឿ​រឿង​នេះ​ចុះ​ណា​អូន​សម្លាញ់?

(អ)-អូន​ស្រលាញ់​បង​ខ្លាំង​ណាស់ ពេល​លឺ​បែប​នេះ “អូន​ស្រលាញ់​បង អូន​សប្បាយ​ចិត្ត​ណាស់”។

……………….

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: