jump to navigation

ទស្សនៈ “រាស្ត្រ​នៅ​តែ​រង​ទឹកភ្នែក” 07/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

និយាយ​អំពី​អ្នក​នយោបាយ​គ្មាន​សីលធម៌ គ្មាន​អ្នកណា​ជាង​រដ្ឋាភិបាល​ គ្រប់គ្រង​អំណាច​សព្វ​ថ្ងៃ​នេះ​ទេ ទាំង​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ខ្លួន​ឯង ទាំង​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ឯង។ ពេល​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​លើ​វេទិកា​ម្ដង​ៗ និយាយ​គ្រោតគ្រាត​មហា​សែន​គ្រោតគ្រាត។ បើ​និយាយ​រឿង​ប្រព័ន្ធ​ច្បាប់​វិញ​ ការ​អនុវត្ត​ច្បាប់​ខ្មៅ​ទៅ​ជា​ស ល្អ​ទៅ​ជា​អាក្រក់ “កំពូល​មហា​ថោកទាប” សង្គម​ជាតិ​នេះ​ចូល​ដល់​កំរិត​មួយ ​ពោរពេញ​ដោយ​ក្លិន​ឆ្អេះឆ្អាប​ តាំង​ពី​ដងខ្លួន ដល់​វិញ្ញាណ “អ្នក​នយោបាយ​គ្មាន​សីលធម៌ អ្នក​គ្មាន​សីលធម៌​ធ្វើ​នយោបាយ”។

ដល់​ពេល​ថ្មី​ៗ​នេះ​ក្នុង ហ្វេសប៊ុក មាន​ចរាចរ​ជា​លិខិត​ស្នាម​ជា​ច្រើន ចែកចាយ​ពាសពេញ​ទីនោះ ពី​ម្នាក់​ទៅ​ម្នាក់។ លិខិត​ស្នាម​ទាំង​អស់​នោះ មិន​ដឹង​ថា​ចេញ​ពី​ណា​ពិត​ប្រាកដ​នោះ​ទេ អ្នកណា​បង្កើត​វា​ឡើង​ពិត​ប្រាកដ​ក៏​មិន​ដឹង​ដែរ។ ការ​ចេញ​លិខិត​ស្នាម​ទាក់ទង​នឹង​រឿង​លោក​ ជា ស៊ីម ទទួល​មរណភាព រឿង​លោក​ សុខ អាន និង លោក ហោ ណាំហុង មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាដើម។ ហើយ​ចុងក្រោយ​នេះ​គឺ​លិខិត​មួយ ​និយាយ​អំពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដាប់​ដំបូន្មាន​លោក​នាយក​រដ្ឋមន្ត្រី វៀតណាម រឿង​មក​បកស្រាយ​បញ្ហា​ព្រំដែន ហើយ​លិខិត​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បាន​ខាង​រដ្ឋាភិបាល​ បដិសេធ​អស់​ទៅ​វិញ។

គេ​ថា​អ្នក​ដែល​ស្អប់​ចោរ ក៏​មិន​ប្រាកដ​ថា​ខ្លួន​មិនមែន​ជា​ចោរ អ្នក​ដែល​ស្អប់​មនុស្ស​អាក្រក់​ក៏​មិន​ប្រាកដ​ថា​ខ្លួន​ជា​មនុស្ស​ល្អ ហើយ​អ្នក​ដែល​វាយប្រហារ​ ដល់​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច​សព្វ​ថ្ងៃ ដោយ​វិធី​គ្មាន​សីលធម៌ ក៏​​មិន​អាច​ចាត់​ទុក​ថា​ពួក​គេ​ថ្លៃថ្នូរ​ដែរ។ អញ្ចឹង​សង្គម​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត​ទេ​ នៅ​ពេល​ដែល​ប៉ូលិស និង ចោរ​គឺជា​ពពួក​​​ក្រុម​កខ្វក់​ដូច​គ្នា “អា​ក្រូច ក៏​ដូច​អា​ពោន”។

ជា​សរុប​ទៅ​ខាង​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​រឿង​អសីលធម៌ និង ក្រុម​ដែល​បង្កើត​ជា​ភាព​ចលាចល​វាយ​ប្រហារ​មក​ខាង​រដ្ឋាភិបាល ពួក​ទាំង​សងខាង​សុទ្ធ​តែ ​ដឹង​រឿង​ពិត​យ៉ាង​ដូច​ម្ដេច​ពិត​ប្រាកដ តែ​ជន​រងគ្រោះ​ពិតប្រាកដ​គឺ “អ្នក​អាន អ្នក​ទទួល​ព័ត៌មាន ប្រជាជន​សាមញ្ញ ដែល​មិន​ដឹង​ពី​ល្បិច​កិច្ចកល​” នេះ​ឯង ជា​ជន​រងគ្រោះ​ពិត​ប្រាកដ​ទៅ​វិញ។ មើល​ទៅ​ប្រជាជន ប្រជារាស្ត្រ​សាមញ្ញ​នៅ​តែ​មិន​អាច​ជៀស​ផុត ពី​រឿង​អាក្រក់​ទាំង​ឡាយ ការ​បោក​បញ្ឆោត ការ​ពន្យុះ…..បាន​ទាល់​តែ​សោះ​ពី​សំណាក់​ “អ្នក​នយោបាយ ក្លាយ​ជា​នយោបោក” ទាំង​ឡាយ​នោះ។

ហេតុ​ដូច្នេះ​ហើយ​មិន​ពិបាក​យល់​នោះ​ទេ មិន​អាច​បន្ទោស​ប្រជារាស្ត្រ​នោះ​ទេ រឿង​ពួក​គេ​មិន​បំពេញ​តួនាទី​ជា​ប្រជាពលរដ្ឋ ចូលរួម​ការ​បោះឆ្នោត​នោះ ព្រោះ​ដូច​តាម​ដែល​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ហើយ ពី​មួយ​ពេល​ទៅ​មួយ​ពេល ប្រជាជន​ចូល​រួម​ការ​បោះឆ្នោត​កាន់​តែ​មាន​ចំនួន​តិច​ទៅ​ៗ។ តើ​អោយ​ពួក​គាត់​ទៅ​បោះ​យ៉ាង​ដូចម្ដេច បើ​ពួក​គាត់​ក្នុង​ចិត្ត​របស់​ពួក​គាត់ មិន​ទាំង​ដឹង​ថា អ្នកណា​ជា​មនុស្ស​ល្អ ពិត​ប្រាកដ​ផង​ហ្នឹង? នៅ​ពេល​ដែល​ទឹក​កំពុង​តែ​ល្អក់​បែប​នេះ ពិបាក​មើល​ណាស់​ថា​មួយ​ណា​ជា​ត្រី​ឆ្លាំង មួយ​ណា​ជា​ត្រី​ឆ្ដោរ​ មួយ​ណា​ជា​ត្រី​លេញ​នោះ​ទេ ហ៊ឺ…..មើល​ទៅ​ទីបំផុត​ “រាស្ត្រ​នៅ​តែ​រង​ទឹកភ្នែក”។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: