jump to navigation

តើ​អ្នក​ដែល​ទៅ​ញ៉ាំ​​ភ្លៅ​មាន់​នៅ KFC ដែរ​ទេ? 15/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

សកម្មជន​មក​ពី People for the Ethical Treatment of Animals (PETA) នៃ​អាស៊ី​ប៉ាស៊ីភិច Jason Baker រូ​បខាង​ឆ្វេង​​មក​ពី​អាមេរិក និង Nadia Chalabi រូប​ខាង​ស្ដាំ​មក​ពី​អង់គ្លេស ពួក​គេ​អង្គុយ​ក្នុង​ទ្រុង​ដែក​មួយ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន KFC (Kentucky Fried Chicken) កណ្ដាល​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៣-០៨-២០១២ នេះ​ ទាក់ទង​នឹង​​ក្រុមហ៊ុន​នេះ ប្រព្រឹត្ត​មិន​បាន​ត្រឹមត្រូវ​​​តាម​ ស្តង់ដារ​នៃ​សុខុមាលភាព​សត្វ​ជា​មូលដ្ឋាន។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ក្នុង​ការ​ធ្វើការ​តវ៉ា ប្រឆាំង​​របៀប​​ចម្លែក​​​មួយ​នេះ។ KFC ជា​ប្រភេទ​ភោជនីយដ្ឋាន​លក់​ម្ហូប​ទាន់ហន់ “Fast Food” ដែល​មាន​​ចំនួន​ដល់​ទៅ ១០ កន្លែង​ ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។ ​

លឺ​ថា​ប្រជាជន​ខ្មែរ ពិសេស​ក្រុម​យុវវ័យ​និយម​ចូលចិត្ត ទៅ​ញ៉ាំ​ម្ហូប​ ភីហ្សា បឺហ្ក្រឺ ភ្លៅ​មាន់​បំពង ​ដំឡូង​បំពង ផឹក​កូកាកូឡា ផឹក​តែ​គុជ នៅ​តាម​ KFC តាម​ហាង​ទំនើប​​ៗ តុបតែង​ភ្លើង​ភ្លឺ​ស្រទន់ អម​ដោយ​ភ្លេង​រងំ មាន​សាឡុង​ ម៉ាស៊ីន​ត្រជាក់​ណាស់ តើ​មែន​ទេ? បើ​អញ្ចឹង​មែន មើល​ទៅ​​ម្ចាស់​ហាង ម្ចាស់​ក្រុមហ៊ុន​​ទាំង​នោះ ដែល​មាន​ទ្រព្យ​មហា​សាល​ស្រាប់ មក​ពី​ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​អ្នក​មាន​ផ្សេង​ទៀត នឹង​​បង្កើន​ទ្រព្យ​របស់​ពួក​គេ​ឡើង​ជា​ភ្នំ​ជា​មិន​ខាន។

មើល​ទៅ​ជនជាតិ​ខ្មែរ​ពិត​ប្រាកដ ដែល​លក់​បបរ​ត្រី បបរ​ស​ត្រី​ខ ​​ម្ជូរ​​លាយ​ម្អម ម្ជូរ​កូន​កំពឹស លក់​ពោត​ស្ងោរ លក់​ពោត​អាំង លក់​ចេក​ចៀន ចេក​អាំង ស្ពៃ​ជ្រក់ លក់​នំ​បញ្ចុក ទឹក​អំពៅ​….ល….មុខ​​របរ​ប្រចាំ​គ្រួសារ​ របស់​ពួក​គេ​ នឹង​ចូល​ដល់​ថ្ងៃ​អវសាន​​ជាក់​ជា​មិន​ខាន រក​តែ​លុយ​អោយ​កូន​ទៅ​រៀន​សូត្រ​ បង់​សាលា​មហាវិទ្យាល័យ​មិន​បាន​ទៀត​ទេ​មើល​ទៅ។

Related articles

មតិ»

1. លី កល្យាណ - 16/08/2012

ខ្ញុំអ្នកចូលចិត្តញ៉ាំអាហារទាន់ហន់ដែរ តែយូរទៅទ្រាន់ លែងចង់ញ៉ាំ។ បើ ហាងមួយនេះវិញចូលបានពីរដងគត់ ព្រោះរសជាតិទទួលយកមិនទាន់បាន។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/08/2012

ហៅ​ម្ហូប​គេ​ថា “ទាន់ហន់” តាម​ខ្ញុំ​ប្រយ័ត្ន​គេ​ប្ដឹង 😆

លី កល្យាណ - 16/08/2012

គេប្តឹងបានគ្នាពីរនាក់ដែរលោក។ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/08/2012

បាទ មែន​ហើយ​ 🙂

2. Nataro - 16/08/2012

ចូលបានប្រហែលជាជិតដប់ដងហើយ គឺថា លក់យកលុយថែមថ្លៃដែលទិញ 10 ភាគរយថែមទៀត.. ហើយអត់មានឃើញអាហារថ្មីសោះ ។ នឹកឃើញដល់ចឹង នឹកឃើញនំបញ្ចុកការី និងការីនំប៉័ង ឆ្អឹងជំនីជ្រូក 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/08/2012

ជិត​ដល់​ពេល McDonald និង Burger King ចូល​ដល់​ស្រុក​ខ្មែរ​ដែរ​ហើយ​តាម​មើល​ទៅ។

Nataro - 16/08/2012

McDonald សូមកុំតែយកពន្ធគេស៊ីត៣ដំណាក់ទៅបានហើយ ទំរាំបានចូលរដ្ឋ ១លានអី ចូលបានតែ៥០ម៉ឺនទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/08/2012

តែ​ក្រុមហ៊ុន​ទាំង​អស់​នេះ​រកស៊ី​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​​ៗ​តែ​ម្ដង ខ្លាច​តែ​មន្ត្រី​រដ្ឋាភិបាល​យក​ពន្ធ​ទាំង​នោះ​ទេ ដែល​យក​លុយ​ដាក់​ហោប៉ៅ 😳


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: