jump to navigation

គណបក្ស សង្គ្រោះ​ជាតិ 21/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
trackback

មើល​ទៅ​​ក្រោយ​ពី​គណបក្ស​ចំនួន​ពីរ​គឺ គណបក្ស​ សិទ្ធិ​មនុស្ស និង គណបក្ស​ សម រង្ស៊ី ច្របាច់​បញ្ចូល​គ្នា បង្កើត​បាន​គណបក្ស​ថ្មី​មួយ​គឺ “គណបក្ស សង្គ្រោះ​ជាតិ” តើ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​​អាច​ជា​ពន្លឺ​​ថ្មី​នៃ​ក្ដី​សង្ឃឹម​ចាស់​​​ សំរាប់​អ្នក​ទាំង​អស់​គ្នា​ទេ? ដើម្បី​ប្ដូរ​អ្នក​ដឹកនាំ ប្ដូរ​របៀប​ដឹកនាំ​ ដែល​ឃើញ​មុខ​មនុស្ស​ដដែល​ៗ​ ពូជ​អ្នក​ធ្វើ​ធំ​នៅ​តែ​ធ្វើ​ធំ ពូជ​អ្នក​មាន​ទ្រព្យ​នៅ​តែ​មាន​ទ្រព្យ ពូជ​គេ​រដ្ឋមន្ត្រី​នៅ​តែ​ជា​មន្ត្រី ពូជ​ពួក​ប្លន់​គេ​នៅ​តែ​ប្លន់​គេ ហើយ​ចំណែក​ពូជ​​អ្នក​ក្រ​នៅ​តែ​ក្រ ទោះ​ខំ​ប្រឹង​ធ្វើការ រៀន​សូត្រ​ចប់​សាលា​ណា​ក្ដី ព្រោះ​តែ​កៅអី​មន្ត្រី​សំរាប់​តែ​គ្នា​គេ មាន​ខ្សែ​ស្រឡាយ​តែ​ប៉ុណ្ណោះ។

អ្នក​ទាំង​អស់​គ្នា​ឆ្អែត​ឆ្អន់ ធុញ​ទ្រាន់​នឹង​ពួក​ប៉ូលីស តុលាការ​ច្របាច់​ក​អ្នក បង​ប្អូន​អ្នក​យក​លុយ​ដាក់​ហោប៉ៅ​ទេ? អ្នក​ទាំង​អស់​គ្នា​ខូច​ចិត្ត​ទេ ពេល​ដែល​តុលាការ​ប្ដូរ​ស​ទៅ​ជា​ខ្មៅ ត្រូវ​ទៅ​ជា​ខុស តម្រូវ​អោយ​អ្នក​ជា​​អ្នក​ជា​អ្នក​ចាញ់ ទោះ​ជា​អ្នក​មិន​មាន​ខុស​តែ​គ្មាន​លុយ​សូក​ប៉ាន់​ពួក​គេ? អ្នក​ទាំង​អស់​គ្នា​តូច​ចិត្ត​ទេ ពេល​ដែល​យួន​ហូរ​ចូល​មក​នៅ​ក្រុង​ខេត្ត​ ដណ្ដើម​ការងារ​ទាំង​អស់​របស់​អ្នក? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​នៅ​ចង់​ លឺ​សំលេង​ប្រជាជន​ខ្មែរ​ពិត​ប្រាកដ ស្រែក​ទ្រហោ​យំ ដោយសារ​តែ​រដ្ឋាភិបាល​នេះ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ផ្សេង​ៗ ដណ្ដើម​យក​ដី​ផ្ទះ​សម្បែង​ពួក​គេ​ គ្រប់​ពេល​វេលា​បែប​នេះ? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ចង់​អោយ​ព្រៃឈើ សត្វ​ព្រៃ ត្រី ធនធាន​ធម្មជាតិ​ដែល​ដូន​តា​របស់​យើង​បន្សល់​ទុក​អោយ ត្រូវ​បាត់​បង់​រលីង​តែ​ម្ដង​ក្នុង​ពេល​នេះ?

ខ្ញុំ​គិត​ថា​បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា ពិត​ជា​ស្រលាញ់​ប្រទេស​ជាតិ​ដ៏​ផូរផង់​នេះ មិន​អោយ​បាត់បង់​ទៅ​មែន អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​ក្ដី​សង្ឃឹម​របស់​អ្នក​បន្ត​ទៀត បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ដោយ​បោះ​ជូន​គណបក្ស​ដែល​អ្នក​ទុក​ចិត្ត​បាន។ សំណួរ​មួយ​អ្នក​គួរ​តែ​សួរ​ខ្លួន​​ឯង តើ​ក្នុង​ចំណោម​គណបក្ស​​ដែល​និយាយ​ថា​​ មាន​បំណង​ឡើង​មក​កែប្រែ​ប្រទេស​ជាតិ​ទាំង​អស់ តើ​មាន​គណបក្ស​ណា​ផ្សេង​ ដែល​អ្នក​អាច​ទុក​ចិត្ត​ជាង​ គណបក្ស សង្គ្រោះ​ជាតិ នេះ​ទេ? អ្នក​ទាំង​អស់​គ្នា​នឹង​មិន​សំលឹង​ឃើញ​គណបក្ស​ណា​ផ្សេង​នោះ​ទេ ត្រូវ​ទេ? បើ​អញ្ចឹង​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ សូម​អំពាវនាវ​អោយ​អ្នក​ទាំង​អស់​គ្នា បោះឆ្នោត​ជូន​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់​គ្នា។

សំណួរ​មួយ​ទៀត​ថា ​ចុះ​បើ​បោះ​ឆ្នោត​អោយ​ គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ខុស​ មិន​មាន​អ្វី​កែប្រែ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ចំលើយ​មួយ​ខ្ញុំ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​គឺ បោះ​អោយ​គណបក្ស​ណា​ផ្សេង​ទៀត នៅ​ក្រោយ​ពេល​ប្រាំ​ឆ្នាំ​ ពេល​ដែល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ម្ដង​ទៀត។ សូម​អ្នក​ទាំងអស់​គ្នា​កុំ​ភ័យ​ក្នុង​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​នេះ ព្រោះ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​ដូច​បញ្ចប់​ការ​ដឹកនាំ​សម្ដេច​សីហនុ ​មក​​ជួប​លោក លន់ ណុល ហើយ​ក៏​មិនមែន​បញ្ចប់​របប​លោក លន់ ណុល មក​ជួប​លោក​ ប៉ុល ពត​ នោះ​ដែរ។

តើ​អ្នក​ខ្លាច​អ្វី​នឹង​សាក​ប្រើ​របស់​មួយ​ថ្មី បើ​របស់​ចាស់​ប្រើ​ការ​វា​មិន​កើត មែន​ទេ?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: