jump to navigation

តើ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ប្រទេស​ស៊េរី​ដល់​ថ្ងៃ​បញ្ចប់? 23/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
trackback

តើ​មេ​ដឹក​នាំ​ផ្ដាច់ការ ក្រាញ់​នឹង​អំណាច​នៃ​ប្រទេស ស៊េរី នឹង​ជា​មនុស្ស​បន្ទាប់​ ត្រូវ​ធ្លាក់​ពី​ដំណែង​នៅ​ពេល​នេះ? លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ព្រមាន ដល់​​មេ​ដឹកនាំ​នៃ​ប្រទេស​ ស៊េរី គឺ​លោក Bashar Assad ប៉ុន្មាន​ថ្ងៃ​នេះ អីឡូវ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស David Cameron ក៏​បាន​ចេញ​ការ​ព្រមាន​ដែរ ទាក់ទង​នឹង​ Bashar Assad ប្រើ​អាវុធ​គីមី ដើម្បី​វាយ​ប្រហារ​ដល់​ ក្រុម​អ្នក​ប្រឆាំង​ដើម្បី​ទំលាក់​ខ្លួន​​ពី​អំណាច។ David Cameron ក៏​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង ប្រធានាធិបតី​បារាំង Francois Hollande និង ប្រទេស​អឺរ៉ុប​ពីរ​ទៀត​ដែរ អំពី​រឿង​ដដែល​នេះ​។

ចំណែក​ប្រទេស​រុស្សី និង ចិន​បាន​ព្រមាន​ដល់​ ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ខាង​លិច ក្នុង​ការ​លូក​ដៃ​ចូល​ក្នុង​រឿង​ផ្ទៃ​ក្នុង​នៃ​ប្រទេស​​​ស៊េរី​ ព្រោះ​ពួក​គេ​ខ្លាច​សហរដ្ឋ​អាមេរិក យក​ហេតុផល​ការ​ប្រើ​អាវុធ​ជាតិ​គីមី​នេះ ដើម្បី​ចូល​វាយ​លុក​ដល់​ប្រទេស​ស៊េរី ដូច​ករណី​ការ​វាយ​ចូល​ប្រទេស​អ៊ីរ៉ាក់​ក្នុង​អតីតកាល។

ប្រទេស​រុស្សី ​ថា​ចង់​អោយ​មាន​ការ​ពិភាក្សា​ទាក់ទង​នឹង​ ការ​អោយ​លោក Bashar Assad លាលែង​ចេញ​ពី​ដំណែង​ក្នុង​ថ្ងៃ​អនាគត។ ក្នុង​ពេល​កន្លង​ទៅ​អង្គការ​សហប្រជាជាតិ បាន​ពិភាក្សា​គ្នា​រួច​មក​ហើយ អំពី​ការ​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ប្រទេស​ស៊េរី នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់ Bashar Assad បាន​បាញ់​សំលាប់​មនុស្ស និង កុមារ​អស់​ចំនួន​ជាច្រើន តែ​ប្រទេស​រុស្សី និង ចិន​ តែងតែ​ប្រើ​សិទ្ធិ​វេតូ​ ដើម្បី​ជំទាស់​ ដែល​វា​ខុសកាល​ពី​ឆ្នាំ​មុន​ ដែល​យុទ្ធនាការ​របស់ NATO យ៉ាង​លឿន​ចូល​ទៅ​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​​របស់ Muammar Gaddafi នៅ ប្រទេស​លីប៊ី​នោះ។

  • នេះ​ជា​ពាក្យ​ព្រមាន​របស់​លោក បារ៉ាក់ អូបាម៉ា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៖

“We have been very clear to the Assad regime, but also to other players on the ground, that a red line for us is [if] we start seeing a whole bunch of chemical weapons moving around or being utilised. That would change my calculus”

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: