ពហុកីឡាដ្ឋានជាតិមរតកតេជោ? 23/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Asia, ពហុកីឡាដ្ឋានជាតិមរតកតេ, ហ៊ុន សែន, Cambodia, Government, Phnom Penh Post
trackback
និយាយពីសហរដ្ឋអាមរិក ដែលមានលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាអ្នកដឹកនាំ ដូចអត់មានសមិទ្ធិផលសង្គមកសាងក្នុងប្រទេសដ៏ធំមួយនេះ ដាក់ឈ្មោះថា បារ៉ាក់ អូបាម៉ា សោះ វាចំលែកតែប្រទេសខ្មែរមួយ ប្រទេសដ៏មហាកំពូលក្រ រស់បានដោយសារតែលក់ធនធានធម្មជាតិ លុយកម្ចី លុយជំនួយ យកមកកសាងជាតិតែទៅជាដាក់ឈ្មោះលោក ហ៊ុន សែន ទៅវិញ។
លោក ហ៊ុន សែន មិនខ្មាសគេទេអី? ខ្មាសពួកក្មេងៗទើបតែធំឡើងរាប់លាននាក់ក្នុងប្រទេស ពួកក្មេងៗដែលបានចូលសាលារៀន ទទួលការអប់រំ បណ្ដុះបណ្ដាល ខុសពីលោក ពួកគេទាំងនោះខ្ពើមរអើមនឹងមនុស្សមារយាទ មិនសូវបានដូចលោកខ្លាំងណាស់ ត្បិតតែគេមិនហ៊ាននិយាយចំពោះមុខរបស់លោក។
អីឡូវនេះចូលដល់ពហុកីឡាដ្ឋាន ដែលប្រុងនឹងសាងសង់ចុងឆ្នាំនេះ ដែលនឹងចំណាយលុយរដ្ឋពី ១០០ ទៅ ៥០០ លានដុល្លារអាមេរិក ទៅជាដាក់ឈ្មោះបុគ្គលខ្លួនទៅវិញ “ពហុកីឡាដ្ឋានជាតិមរតកតេជោ”? គិតទៅស្រុកខ្មែរមួយនេះ យ៉ាប់អីក៏យ៉ាប់ទាំងសព្វគ្រប់បែបនេះ យ៉ាប់ទាំងពួកអាចក់អាចែម ដែលផ្ដួចផ្ដើមគំនិតដាក់ឈ្មោះនេះឡើងផងទៀត “នេះគឺជាប្រទេសកំពូលក្រ ក្រទាំងសព្វគ្រប់ ក្រទាំងមារយាទ”។
Related articles
- វីដេអូ៖ ស្ដាប់ លោក ហ៊ុន សែន រឿង ព្រំដែន (varychin.com)
- គំរោង សាងសង់ ពហុកីឡាដ្ឋាន ជាតិ ថ្មី នឹង ត្រូវ បើក ការដ្ឋាន នៅ ចុង ឆ្នាំ នេះ (sroksrear.com)
- ស្តាដ ជាតិ ឬ ស្តាដ តេជោ? (sopheak.wordpress.com)
មិនដឹងថានិយាយម៉េចដែរ ព្រោះគ្នាយោបល់សោះ។ 😀
ព្រោះគ្មាន*
និយាយជាមួយក្រុមអស់លោកទាំងនោះលឺ ពួកគេមិនដែលទទួលស្គាល់ថាខ្លួនពួកគេចាស់ ខួរចង់វង្វេងរង្វាន់ ឡប់ឡិននោះទេ ពួកគេនឹងថាពួកយើងក្មេងនេះចេះមិនដល់ពួកគេតែរហូតហ្នឹង។
បើយើងនិយាយច្រើន គេនិយាយឆ្លើយនឹងពួកយើងមិនបាន ពួកគេនឹងខឹងក្រេវក្រោធ ប្រើហិង្សារជាមិនខាន “ឡប់ៗហើយកាចទៀត”។
សូម្បីតែក្មេងខ្លះក៏គេអបអរដែរ ថានឹងគំនិតបុគ្គលដាក់ឈ្មោះបុគ្កលនឹងទៅ! យីទៅអញ្ចឹងទៅ!
ក្មេងមួយចំនួនណានោះ កើតមកឃើញតែរបៀបហ្នឹងដដែលៗ គិតថាធ្វើអញ្ចឹងវាត្រូវ ព្រោះអត់ដែលឃើញអ្នកណាផ្សេងក្រៅពីលោក ហ៊ុន សែន ផងហ្នឹងតាំងពីកើតមក សូម្បីអង្គុយមើលទូរទស្សន៍ស្ដាប់លោក ហ៊ុន សែន ប្រើពាក្យបាតផ្សារក៏ក្មេងអស់ហ្នឹងញញឹមសរសើរដែរ។
រាល់ថ្ងៃខ្លាចពួកក្មេងអស់ហ្នឹងធំទៅ បានចូលទៅធ្វើការបម្រើជាតិ ក្រែងពួកគេលេងតែអារបៀបដូចសង្គមរាល់ថ្ងៃហ្នឹងផង ព្រោះចាស់ៗជំនាន់នេះផ្ដល់គំរូរតែរបៀបហ្នឹងអោយពួកគេឃើញ ស្ដាប់។
វាប្រាកដទៅជាបែបនោះហើយ ពួកនេះបែបមិនដឹងថាប្រទេសគេជឿនលឿនគេធ្វើយ៉ាងដូចម្ដេចទេមើលទៅ ហ៊ឹម បាទដៃទទេ!
មិនចេះឆ្អែតឆ្អន់ ។
គេរកលេះលក់ស្តាតអូឡាំពិកទាំងមូលហើយ កាលមុនលក់ច្រិបៗជុំវិញ
លក់ស្ដាតចាស់មកធ្វើស្ដាតថ្មី មិនមានអ្វីខុសទេ តែខ្លាចតែយកលុយរដ្ឋដែលជាលុយប្រជាជនទៅធ្វើស្ដាតថ្មី តែលក់ស្ដាតចាស់យកលុយដាក់ហោប៉ៅខ្លួនឯងទេ។
ព្រោះគេថា ប៉ុល ពត បានសំលាប់អ្នកចេះ និងបនុស្សស្លូតត្រង់អស់ហើយដូច្នេះមនុស្សដែលរស់មកដល់សព្វថ្ងៃ គឹសុទ្ធតែជា អវិជ្ជានិងកាចសាហាវ!!!
លក់អីលក់ហូវ អត់ខ្វល់ ! 😆
ជិតដល់បោះឆ្នោតគេធ្វើបែបនឹងឯងដើម្បីសន្លឹកឆ្នោត.
តែបោះឆ្នោតហើយគេជាប់គំរោងនោះនឹងឯកោដូចជា អា៤២ជាន់ឬអាជាង៧០០លានដុល្លារព្រលានយន្តហោះសៀមរាបចឹង.រាស្ត្រខ្មែរចាញ់បោកទៀត.ទឹកភ្នែកម៉ាអាណត្តិទៀត.
លោក ហ៊ុន សែន ទើបតែភ្ញាក់ផ្អើល ដូចភ្ញាក់ពីដេក ដោយសារតែនៅកីឡាអូឡាំពិកថ្មីៗខ្មែរមិនបានទទួលមេដៃ មេជើងអីនឹងគេមកផ្ទះវិញ។
បានអីនឹងបាននឹងគេ បើពួកអស់លោកមិនដែលខ្វាយខ្វល់រឿងមុខមាត់ប្រទេសជាតិ ស្រលាញ់ជាតិអីផង បានលុយយកតែដាក់ក្នុងហិបខ្លួនឯង ខ្លួនឯងមិនកំណើតតែនៅក្រាញ់ននៀល ប្រាថ្នាធ្វើនាយករដ្ឋមន្ត្រីមួយជីវិតទាំងគ្មានអៀនខ្មាស់អីបន្តិច។