តើលោក ម៉ម សូណង់ដូរ រួចខ្លួន រឺ ជាប់គុក? 12/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ប៊ុន រដ្ឋា, ម៉ម សូណង់ដូរ, សួន សេរីរដ្ឋា, ហ៊ុន សែន, Cambodia, Government
trackback
តាមសម្ដីទាហានសុំមិនបញ្ចេញឈ្មោះ ដែលចុះទៅបង្ក្រាបប្រជាជននៅស្រុកឆ្លូង ខេត្តក្រចេះនោះបានលួចខ្សឹបប្រាប់ប្រជាជនថា ក្រុមលោក ប៊ុន រដ្ឋា មិនមែនជាអ្នកបង្កើតរដ្ឋនៅក្នុងរដ្ឋ ដូចរដ្ឋាភិបាលភ្នំពេញចោទប្រកាន់នោះទេ។ ក្រុមទាហានទាំងនោះថា ពួកគេត្រូវធ្វើតាមថ្នាក់លើបញ្ជាតែប៉ុណ្ណោះ តាមការពិតក្រុមលោក ប៊ុន រដ្ឋា មិនមានកំលាំង មិនមានអាវុធ មិនមានថវិកា រហូតអាចទៅបង្កើតរដ្ឋអ្វីនោះទេ។ ក្រុមរបស់លោក ប៊ុន រដ្ឋា គ្រាន់តែដឹកនាំប្រជាជន អោយចេះតវ៉ា អោយចេះប្រើសិទ្ធិរបស់ខ្លួន ក្នុងនាមជាពលរដ្ឋ ដែលត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីតែប៉ុណ្ណោះ។
ក្រុមរបស់លោក ប៊ុន រដ្ឋា ជាសមាជិកសមាគមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូរ ជាប្រធាន ដូច្នេះហើយក្រោយពេលការបង្ក្រាបបញ្ចប់ហើយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនបានបញ្ចប់រឿងនេះនៅឡើយទេ ករណីនេះនៅតែបន្តរហូតដល់ឈានដល់ការចាប់ខ្លួនលោក ម៉ម សូណង់ដូរ ដែលជាមនុស្សមិនមានទាក់ទងនឹងករណីនេះសូម្បីបន្តិចទៅវិញ។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូរ ដោយគ្មានសមហេតុសមផលនេះ ត្រូវបានគេមើលឃើញថា ជាការបំបាក់ស្មារតីប្រជាជន ក្នុងការចេះតស៊ូមតិ ក្នុងការចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន និង ដើម្បីតែកំចាត់ក្រុមអ្នកប្រជាធិបតេយ្យ ដោយសារសមាគមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូរ មានការរីកចំរើន កើនឡើងសមាជិករបស់ខ្លួនជាលំដាប់ គាំទ្រដល់សមាគមមួយនេះ។
ក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូរ បានងើបឡើងទាមទារ អោយមានការដោះលែងលោកមកវិញ ដោយមានទាំងស្នាមមេដៃចំនួនដប់ម៉ឺនផងដែរ ចែកជូនដល់ស្ថានទូត អង្គការផ្សេងៗក្នុងប្រទេស ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។ ទោះបីជាមានសម្ពាធពីស្ថានទូត និង អង្គការផ្សេងៗក្ដី និង ក្រុមអ្នកគាំទ្ររបស់លោកក្ដី តែលោក ម៉ម សូណង់ដូរ នៅតែត្រូវគេបន្តឃុំខ្លួន រហូតដល់ថ្ងៃម្សិលមិញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១២ នេះ ទើបគេបញ្ជូនរូបលោកមកតុលាការ។
នៅថ្ងៃបើកសវនាការនេះ រដ្ឋាភិបាលភ្នំពេញបានបិទផ្លូវ ដាក់កងប៉ូលិស ទាហាន ប៉េអឹម យាមល្បាតយ៉ាងតឹងរ៉ឹង ហើយមិនតែប៉ុណ្ណោះថែមទាំងហាមមិនអោយអ្នកកាសែត អង្គការផ្សេងៗ រួមទាំងអង្គការសិទ្ធិមនុស្ស ចូលរួមតាមដានអង្កេតក្នុងសវនាការនេះឡើយ។ សវនាការនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១២ នេះ មិនទាន់ចេញជាលទ្ធផលថា តុលាការនេះសម្រេចក្ដីយ៉ាងណានៅឡើយទេ ដោយនឹងធ្វើការកាត់ក្ដីម្ដងទៀត នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១២ ប៉ុន្មានថ្ងៃខាងមុខនេះ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១២ ដូច្នេះសូមអ្នកទាំងអស់គ្នារង់ចាំតាមដានភាគបន្តទៀត។
បើតាមអ្នកវិភាគបានគិតថា មូលហេតុដែលលោក ហ៊ុន សែន ប្រើប្រាស់តុលាការដើម្បីចាត់ការលោក ម៉ម សូណង់ដូរ ព្រោះតែលោក ហ៊ុន សែន ខឹងសម្បារនឹងលោក ម៉ម សូណង់ដូរ យ៉ាងខ្លាំង ដោយសារតែលោក ម៉ម សូណង់ដូរ បានទៅជួបលោក សួន សេរីរដ្ឋា ដែលជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលចង់ផ្ដួលរំលំលោក ហ៊ុន សែន ពីអំណាច ដោយប្រើអំណាចប្រជាជន (អោយប្រជាជនងើបបះបោរធ្វើបដិវត្តដូចនៅពិភពអារ៉ាប) លែងអោយប្រជាជន ចូលរួមការបោះឆ្នោត លែងអោយប្រជាជនគោរពច្បាប់ ក្នុងប្រទេសបន្តទៅទៀត។
- មើលរូបភាពផ្សេងៗថ្ងៃបើកសវនាការលោក ម៉ម សូណង់ដូរ ចុចទីនេះ
Related articles
- Cambodia deports The Pirate Bay co-founder to Sweden (arstechnica.com)
- Cambodia Trains New Riot Police (eurasiareview.com)
- Lynwood pursuit suspect charged with murder (abclocal.go.com)
បើចឹងថ្ងៃទី១៤ហ្នឹង គេបិទផ្លូវម្ដងទៀតហើយមើលទៅ។
មុខតែអញ្ចឹងហើយ។